បុរសទាត់គល់ដូង លូត សុផល នឹងបង្ហាញវត្តមាននៅលើសង្វៀនថោន MasFight នាចុងសប្តាហ៍នេះ

276

ក្នុងវ័យ ៣២ឆ្នាំលោក លូត សុផល បានប៉ុនប៉ងព្យាយាមចង់ហក់ចូលក្នុងវិស័យប្រដាល់គុនខ្មែរហើយក្នុងសប្តាហ៍នេះត្រូវបានគណៈកម្មការផ្គូផ្គងប្រចាំសង្វៀនថោនបានរៀបចំឲ្យជួបប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងអាយុ ១៨ឆ្នាំ ពេជ្រ បណ្ឌិត កូនសិស្សលោក ពេជ្រ សុផាន់ នៃក្លិបចលនាយុវជន១៥៧ នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមករាឆ្នាំ២០២១ ។ តាមរយៈកិច្ចសម្ភាសន៍ លូត សុផល មានវ័យចំណាស់មានមុខរបររត់តាក់ស៊ីជាអ្នកដឹកឥវ៉ាន់ភ្នំពេញទៅមកអូស្មាច់ខេត្តឧត្តរមានជ័យ។ ដោយក្តីស្រាឡាញ់ការប្រកួតខ្លាំងបានចឹញ្ចឹមចិត្តចង់ឡើងប្រកួតលើសង្វៀននៅក្នុងរាជធានីភ្នំពេញដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍។ការខកខានបំណងយូរដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ ប៉ុន្តែការហ្វឹកក្រៅផ្លូវការទាត់ធាក់គ្មានគ្រូបង្វឹកគឺមិនទៀងទាត់ព្រមទាំងគ្មានក្លិបផងមិនទាន់មានឱកាសឡើងប្រកួតនោះឡើយ

អតីតៈអ្នកប្រដាល់ សេនប៊ុន ថេន និយាយថា៖ ខ្ញុំស្គាល់គាត់គឺរាងកាយគេល្អ និងមានចិត្តចង់ឡើងប្រកួតណាស់ឥឡូវខ្ញុំយកទៅឲ្យហាត់ជាមួយគ្រូបង្វឹក បឺត សំខាន់ មួយរេយៈមកហើយ ដោយរំពឹងថាចាប់គូបានឡើងប្រកួតហើយសប្តាហ៍នេះ គឺបានឡើងប្រកួតហើយ។ បឺត សំខាន់ ប្រាប់ថា លូត សុផល ហាត់បានមួយខែមកហើយឃើញថាកម្លាំងល្អណាស់ និងមានចិត្តចង់ឡើងប្រកួតយ៉ាងពុះកញ្ជ្រោល។ បីត សំខាន់ និយាយបន្ថែមថា៖កន្លងមកគាត់មិនធ្លាប់ប្រកួតនៅភ្នំពេញនោះឡើយ ប៉ុន្តែប្រកួតតាមភូមិជនបទបានចំនួន ៥លើកឈ្នះទាំង ៥ លើក ដោយមិនបានដឹងថាប៉ះជើងអន់ៗឬខ្លាំងនោះឡើយ។ សម្រាប់ការប្រកួតនៅសង្វៀនថោនសប្តាហ៍នេះ ខ្ញុំមានជំនឿថាគាត់ក្លាហានគឺមានភាគរយឈ្នះឬចាញ់ឆាប់លឿនបំផុតតែមិនទាន់ដឹងថាយ៉ាងណាទេពីព្រោះប្រកួតនៅភ្នំពេញផ្សាយផ្ទាល់លោកដំបូងអឹចឹងមិនដឹងគាត់ភ័យឬយ៉ាងណា?។ បឺត សំខាន់ បន្ថែមថាចាំមើលការប្រកួតនៅសង្វៀនធំចឹងសិនតើគេមានភាពតក់ស្លុតឬយ៉ាងណាប្រសិនបើគេវ៉ៃល្អនឹងមានទីផ្សារប្រកួតមិនខាន។

លូត សុផល និយាយខ្លីថា «ខ្ញុំវ៉ៃយកឈ្នះគឺ ១០០ភាគរយ បើខ្ញុំវ៉ៃឈ្នះហាត់ប្រកួតជាប់តែម្តងឈប់រត់តាក់ស៊ីហើយ»។ ចំណែក ពេជ្ រសុផាន់ គ្រូបង្វឹកនិយាយថា៖ ពេជ្រ បណ្ឌិត ធ្លាប់ប្រកួតបាន ១០លើកឈ្នះ ៨លើក ចាញ់ ២លើក។ ខ្ញុំគិតថា៖ ប្រកួតលក្ខណៈសម្តែងខ្ញុំមិនដឹងទេតែបើឡើងសង្វៀននៅភ្នំពេញវ៉ៃគ្នាសម្រុកខ្លាំងនោះកូនសិស្សខ្ញុំអាចវ៉ៃឲ្យសន្លប់បានពីព្រោះ លូត សុផល នោះអាយុជាង ៣០ឆ្នាំហើយ កូនសិស្សខ្ញុំនៅពេញកម្លាំងគឺ ១៨ឆ្នាំគឺ មានប្រៀបផ្នែកកម្លាំងហើយមើលទៅ។ ពេជ្រ សុផាន់ បន្ថែមថា ខ្ញុំមានទំនុកចិត្តឈ្នះដល់ទៅ ៧០ភាគរយ និងមានអារម្មណ៍ថាគូនេះកូនសិស្សខ្ញុំវ៉ៃសន្លប់មិនខាន៕

វីដេអូហ្វឹកហាត់របស់ លួត សុផល៖

Loading...