កីឡាផ្សេងៗ
ភាពយន្តកីឡា «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ឈ្នះពានរង្វាន់ឯកសារភាពយន្តកីឡាល្អបំផុត
ភ្នំពេញ៖ លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា ភាពយន្តខ្មែរ-កាណាដា Surviving ដែលទើបតែបានបញ្ចប់ការចាក់បញ្ចាំង កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះនៅមហោស្រពភាពយន្ត នៅប្រទេសថៃ កាលពីឆ្នាំ២០២១ បានឈ្នះពានរង្វាន់ជាឯកសារភាពយន្តកីឡាល្អបំផុតពីកម្មវិធី BKK DOC (Bangkok) International Documentary Awards។
Surviving Bokator ដែលមានអត្ថន័យជាភាសាខ្មែរថា ការរស់ឡើងវិញ នៃគុនល្បុក្កតោ...
ជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត នឹងចូលរួមប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប នាដើមខែកញ្ញា
(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត បានឲ្យដឹងថា ខ្លួននឹងចូលរួមការប្រកួត Grand Prix of Italy 2021 នៅប្រទេសអ៉ីតាលី នាថ្ងៃទី០៣-០៥ ខែកញ្ញាខាងមុខ ដែលជាការប្រកួតដ៏ធំមួយប្រចាំទ្វីបអឺរ៉ុប។ ការចូលរួមនេះបន្ទាប់ពី អ៊ូមើត បានខកខានចូលរួមការប្រកួតម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Series 2021-2022 (ជុំទី១)...
សាលី អ៊ូមើត ខកខានចូលរួមប្រកួត Jet Ski World Series 2021 នៅប៉ូឡូញ ព្រោះមានបញ្ហាស្នើសុំ Visa ចូលទៅកាន់ទឹកដីអឺរ៉ុប
ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញ ហើយបន្ទាប់ពីមានបញ្ហាស្នើសុំទិដ្ឋាការ (Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍នេះ។
សាលី អ៊ូមើត បានឲ្យដឹងថា ដំបូងឡើយខ្លួនត្រូវចេញទៅអាល្លឺម៉ង់ កាលពីដើមខែកក្កដា...
ស្រួង ភាវី ប្តេជ្ញាខិតខំហាត់ដើម្បីឈ្នះការប្រកួតយកប្រាក់ទិញម៉ាស់ជួយអ្នកក្រនៅកម្ពុជា
ភ្នំពេញៈ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលជាជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង បានប្តេជ្ញាថា នឹងព្យាយាមខិតខំប្រឹងប្រែងហាត់រៀនបន្ថែមពង្រឹងសមត្ថភាពយកឈ្នះការប្រកួត ដើម្បីបានថវិការង្វាន់ជ័យលាភី យកមកទិញម៉ាស់និងសម្ភារផ្សេងៗសម្រាប់ប្រជាជនខ្មែរតទៅទៀត។
ក្រោយពីជើងឯកកីឡាស្នូកឃ័រការ៉ុម Blue One Resort LPBA Championship ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េខាត្បូង កីឡាការិនី ស្រួង ភាវី...
កីឡាការិនីវាយកូនបាល់ Angelique Kerber ម្នាក់ទៀតហើយសម្រេចចិត្តមិនចូលរួមប្រកួតអូឡាំពិកនៅជប៉ុន
កីឡាការិនីអាល្លឺម៉ង់ Angelique Kerber បានក្លាយជាកីឡាការិនីវាយកូនបាល់ម្នាក់ទៀត ដែលប្រកាសខ្លួនមិនចូលរួមការប្រកួតអូឡាំពិករដូវក្តៅ ទីក្រុងតូក្យូប្រទេសជប៉ុន។ កីឡាការិនីវ័យ ៣៣ឆ្នាំអាល្លឺម៉ង់រូបនេះបានសរសេរបង្ហោះលើបណ្ដាញសង្គម Twitter របស់ខ្លួនថា នាងត្រូវការសម្រាកបន្ទាប់ពីតានតឹង និងហត់នឿយច្រើនសប្តាហ៍ជាប់គ្នាមកហើយ។
Angelique Kerber បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Wimbledon សប្តាហ៍មុនតែចាញ់កីឡាការិនីលេខ ១ ពិភពលោកអូស្ត្រាលី Ashleigh Barty។ ការដកខ្លួនរបស់ Kerber...
កីឡាករតេន្នីសអូស្ត្រាលី Alex De Minaur ដកខ្លួនពីព្រឹត្តិការណ៍ Olympics ក្រោយវិជ្ជមាន COVID-19
(ស៊ីដនី)៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី (AOC) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា កីឡាករវាយតេន្នីស Alex De Minaur បានដកខ្លួនចេញពីការប្រកួត នៅឯព្រឹត្តិការណ៍ Tokyo Olympics បន្ទាប់ពីធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងនាមជាកីឡាករផ្នែកបុរសលំដាប់កំពូល របស់អូស្ត្រាលី, De Minaur គ្រោងនឹងចូលរួមប្រកួត ទាំងក្នុងការប្រកួតវាយទោល និងវាយជាគូរ។
មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Tokyo,...
អត្តពលិកកម្ពុជានឹងចេញទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នាដើមសប្ដាហ៍ក្រោយ
ស៊ីហ្គេម៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ២ប្រភេទកីឡារួមទាំងកីឡាហែលទឹក និងកីឡាអត្តពលកម្ម នឹងចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នៅប្រទេសជប៉ុននៅថ្ងៃទី២០ ខែកក្កដាដើមសប្ដាហ៍ក្រោយ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។
លោក ញាណ សុខវិសាល នាយរងបេសកកម្មបានឲ្យដឹងថា ប្រតិភូកម្ពុជាដែលត្រូវបំពេញបេសកកម្មខាងលើនឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី...
CAMSOC អំពាវនាវឱ្យមហាជនត្រៀមប្រកួតប្រជែងស្នាដៃការរចនាភ្លើងគប់ និងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអា គ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា គ.ជ.ប.អ ឬ (CAMSOC) បានអំពាវនាវឱ្យមហាជន យុវជន យុវនារី ដែលមានទេពកោសល្យខាងរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា សូមត្រៀម ខ្លួនចូលរួមដាក់ប្រឡងស្នាដៃរបស់ខ្លួន ឱ្យបានច្រើនកុះករ នាខែក្រោយនេះ ដើម្បីឱ្យ CAMSOC មានជម្រើសកាន់ តែច្រើន និងសម្រិតសម្រាំងបាននូវស្នាដៃដ៏ល្អឯកសម្រា ប់រួមដំណើរឆ្ពោះទៅឱ្យការ...
ស្រួង ភាវី បន្ដបេសកកម្មថ្មីលើទឹកដីកូរ៉េ ក្នុងការប្រកួតដ៏ធំ
ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានចូលរួមការប្រកួតកីឡាស្នូក ឃ័រជ្រើសរើសជើងឯក PBA Team League 2021- 2022 ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយទៀត នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ដណ្ដើមបានជើងឯកពាន រង្វាន់កម្រិតពិភពលោក Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនាកន្លងទៅ។
លោកស្រី...
កីឡាការិនីវាយតេន្នីសកាណាដា Andreescu ដកខ្លួនចេញពីការប្រកួតនៅព្រឹត្តិការណ៍ Tokyo Olympics
កីឡាការិនីវាយតេន្នីសសញ្ជាតិកាណាដា Bianca Andreescu បានសម្រេចចិត្តមិនចូលរួមប្រកួត នៅឯព្រឹត្តិការណ៍ Tokyo Olympics នោះទេ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមសម្តីកីឡាការិនី ជាអតីតម្ចាស់ពានរង្វាន់ជើងឯក US Open រូបនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។
Andreescu គឺជាកីឡាការិនីល្បីឈ្មោះមួយរូបចុងក្រោយគេ ដែលបានប្រកាសមិនចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡា...