ទស្សនៈ៖ រឿង អភិវឌ្ឍ បឹង កន្សែង នៅ ខេត្តរតនគីរីមេខេត្តរាយការណ៍ទៅសម្តេចផ្សេងជូនដំណឹងទៅពលរដ្ឋផ្សឹងតែ យ៉ាងណាក៍មានផលវិជ្ជមានហើយដែរ

71

រឿងរ៉ាវដូចជាមិនសូវធំដុំប៉ុន្មានដែលទាក់ទងទៅនឹងគម្រោងពង្រឹកផ្លូវធំនៅជុំវិញបឹងធម្មជាតិមួយកណ្តាលក្រុង ឈ្មោះបឹងកន្សែងក្រុងបានលុងខេត្តរតនៈគីរី។ប៉ុន្តែត្រូវបានធ្លាយដំណឹងទៅដល់សម្តេចនាយក ហ៊ុនសែន និងក្រសួងពាក់ព័ន្ធមួយចំនួនបានជ្រាប ខណៈដែលសម័យទំនើបតាមបណ្តាញហ្វេប៊ុកនេះមន្ត្រីមួយចំនួនតូចចង់លាក់លៀមក៍លំបាកដែរពីព្រោះការពិតនិងភាពយុត្តិធម៌សម្តេចតែងតែមានចិត្តទូលំទូលាយដល់ពលរដ្ឋ។ យ៉ាងណាក្តីមន្ត្រីខ្លះគឺដូចអ្វីដែលសម្តេចធ្លាប់និទានរឿងមន្ត្រីគ្រាប់ល្ពៅគឺនាំឲ្យរាស្ត្ររងការលំបាកនឹងរងទុក្ខវាសមដូចពាក្យចាស់ថា «បើមានសំពៅកុំចោលសំប៉ាន»។

គម្រោងបង្រីកផ្លូវជុំវិញបឹងដើម្បីអភិវឌ្ឍន៍របស់ខេត្តឆ្ងាយមួយនេះទំនងខ្វះការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជីវករដែលពួកគេមានលំនៅដ្ឋានយូរយាណាស់មកហើយនោះ។ ពិសេសចំណុចមួយដែលប្រជាពលរដ្ឋខ្លាច គឺពាក្យអភិវឌ្ឍន៍នេះដែលគេយកទៅប្រើពេលខ្លះមិនត្រូវអត្ថន័យ៖ ពាក្យអភិវឌ្ឍន៍គួរតែរីករាយមិនភ័យខ្លាចមិនខាតបង់ព្រមទាំងផ្តល់ប្រយោជន៍ជាសាធារណៈមិនឲ្យនរណារងគ្រោះឬខាតបង់ដោយមិនសមរម្យនោះឡើយពោលគឺមានភាពប្រសើរជាងមុនៗល្អជាងមុនៗឬរីកចម្រើនទាំងអស់គ្នា។
យោងតាមស្ថានភាពជាក់ស្តែងប្រជាពលរដ្ឋនៅខេត្តឆ្ងាយៗដូចជាខេត្តរតនគីរី ត្រូវបានគេទទួលស្គាល់ថា៖មានចរឹកស្លូតបូតស្មោះត្រង់ជាជនជាតិដែលស្រឡាញ់យុត្តិធម៌ និងតែងតែគោរពមេដឹកនាំជាអាណាព្យាបាលជានិច្ចអាចនិយាយបានថារឿងរ៉ាវល្មមៗដែលរងសម្ពាធពីថ្នាក់លើមិនងាយនឹងហ៊ានតវ៉ានៅឡើយ។

និយាយពីស្ថាប័នរាជរដ្ឋាភិបាលវិញមានច្បាប់មួយដែលបានអនុម័តក្នុងឆ្នាំ២០០៩ គឺអស្សមិករជាច្បាប់មួយដែលមានខ្លឹមសារថា៖ការដកហូតឬយកអចលនទ្រព្យអ្វីពីវិស័យឯកជនយកមកជាប្រយោជរួម ឬដើម្បីប្រយោជសាធារណៈបានដោយមានសំណងសមរម្យជាមុនហើយម្ចាស់ទ្រព្យគប្បីត្រូវតែផ្តល់ជូនដើម្បីរដ្ឋដើម្បីអភិវឌ្ឍន៍។ ការពិតជាក់ស្តែងមួយចំនួនពេលបច្ចុប្បន្នមានមន្ត្រីគ្រាប់ល្ពៅស្ងោច្រើនណាស់និងមានមន្ត្រីខ្លះពូកែលត់ក្រាបថ្នាក់លើជិះជាន់ធាក់ថ្នាក់ក្រោមពូកែលាបពណ៌,ដាក់ស្លាកនិងរាយការណ៍ពន្លើសបន្ថែមនោះ៖
ខាងក្រោមនេះជាភ័ស្តុតាងមួយសូមបងប្អូនជួយស្វែងយល់បន្តិចទាក់ទងទៅនឹងការពង្រីកផ្លូវនៅមាត់បឹងកន្សែង គឺលោកអភិបាលខេត្តរតនគីរីរាយការណ៍ទៅសម្តេចតែទំហ៊ំ១២ម៉ែត្រប៉ុន្តែសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងបាលុងផ្លូវគោល ២៥ ម៉ែត្រឯណោះ។ តើនេះជាការកុហកឬភូតសម្តេចឬខុសបច្ចេកទេស?។

លោក ថងសាវ៉ុន អភិបាលខេត្តវ័យក្មេងដែលទទួលបានតំណែងតាមរយៈកូនថ្នាក់ដឹងនាំជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជា គឺលោកប៊ូថងជាឪពុកអតីតអនុប្រធានក្រុមប្រឹក្សាគណរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលពលរដ្ឋក្នុងខេត្តគោរពខ្លាំងពីវិរភាពនិងស្មោះត្រង់ត្រូវបានគេរាយការណ៍មកថា៖លោកអភិបាលខេត្តវ័យក្មេងរូបនេះមានចរឹកមិនដូចឪពុកឡើយ។
មានគេប្រៀបប្រដូចលោកអភិបាលវ័យក្មេងរូបនេះដូចអ្នកលេងកាតេកាន់សន្លឹកបៀរមានអាត់៣អឹញ្ចឹង គឺមិនញញើតនរណាមួយជារៀមច្បងឬមានគំនិតយោបល់ល្អនោះឡើយ។ ក្រុមប្រឹក្សាខេត្តឬអ្នកក្រោមបង្គាប់មិនមាននរណាហ៊ានបញ្ចេញមតិយោបល់ទេគឺល្បីគួរសមរឿងចៅហ្វាយខេត្តកាចជាងមុនៗ។

បើយោងតាមកំណត់ហេតុនិងសេចក្តីជូនដំណឹងរបស់សាលាក្រុងបានលុងលេច០១១ សជណចុះថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ដែលចុះហត្ថលេខាដោយលោកអភិបាលក្រុងឈ្មោះ ងិន ណែល មានខ្លឹមសារថា ៖ផ្លូវជំវិញបឹងកន្សែងពង្រីក១៧ ម៉ែត្រក្នុងនោះសាច់ចាក់កៅស៊ូ១៣ម៉ែត្រទុករៀបការូឡាចំនួន៤ម៉ែត្រ ទុកដីដើរចំនួន២ម៉ែត្រ និងរក្សាប្លង់គោលចំនួន ២៥ម៉ែត្រនិងបានប៉ះពាល់ដល់ក្បាល់ដីចំនួន៤៥កន្លែង។ បានស្នើឲ្យរុះរើជាបន្ទាន់ដោយមិនបានគិតគូពីសំណងទោះដីមានប្លង់រឹងច្រើនឆ្នាំមកក៍ដោយ។

ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់សុំមិនឲ្យបញ្ចេញឈ្មោះថ្មីៗនេះសម្តេចហ៊ុនសែនបានប្រាប់ទៅលោកអភិបាលខេត្តថងសាវុនឲ្យសម្របសម្រួលកុំឲ្យមានផលប៉ះពាល់ពីព្រោះសណ្ឋាគារទែរ៉ូដែលប៉ះធ្ងន់ធ្ងរនោះគេសង់យូរហើយគឺមុនផ្លូវដែលអភិវឌ្ឍយើងបច្ចុប្បន្ន។ ប៉ុន្តែលោកអភិបាលខេត្តរូបនេះរាយការណ៍តបសម្តេចវិញថាមិនប៉ះពាល់ដូចអ្វីដែលគេលើកឡើងទេគឺពង្រីកផ្លូវមានទំហំតែ១២ម៉ែត្រប៉ុណ្ណោះសម្តេច។តើរឿងនេះកុហកឬភូតសម្តេច?។មហាជនមិនដេញដោទេឲ្យតែលោកអភិបាលខេត្តថោងសាវុនអនុវត្តទំហ៊ំ១២ម៉ែត្រនេះប្រជាពលរដ្ឋដែលប៉ះពាល់គឺមិនតវ៉ាទេមិនតែប៉ុណ្ណោះពួកគាត់អរគុណខ្លាំងណាស់ទៅហើយ។
បឹងកន្សែងជាបឹងធម្មជាតិនៅកណ្តាលក្រុងបានលុងដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រធ្លាប់មានបទចម្រៀងតាំងពីសម័យមុនទុកមកដល់បច្ចុប្បន្ន«គឺអកបឹងកន្សែងប្រលែងមាត់បឹង»ត្រូវបានអាជ្ញាធរខេត្តរតនគីរីពង្រីកផ្លូវជុំវិញបឹងដែលមានលិខិតជូនដំណឹង បង្រីកផ្លូវមានទំហ៊ំ២៥ម៉ែត្រ(យោងតាមលិខិត)។នៅមានអ្នកល្ងង់ៗនាំគ្នាឆ្ងល់ថា៖សូម្បីតែផ្លូវរតនគីរីមកភ្នំពេញឬផ្លូវនៅក្រុងភ្នំពេញបច្ចុប្បន្នត្រឹម១២ម៉ែត្រស្រឡះល្អណាស់ចុះត្រឹមមាត់បឹងវិញហេតុអ្វីដល់ទៅ២៥ម៉ែត្រមិនដឹងថាទុកវាស់មែត្រការ៉េលក់ឬយ៉ាងណា?។

រភពច្បាស់ការពីខេត្តរាយការមកថ្មីៗថាបន្ទាប់ពីមានផ្ទុះការតវ៉ាខ្លះលោកអភិបាលខេត្តបានដូរចិត្តមកដោយចង់ពង្រីក ១៧ម៉ែត្រវិញបើចឹងមែនក៍នៅតែកុហកសម្តេចដដែល។ មហាជននៅតែចង់ឃើញពង្រីក១២ម៉ែត្រដូចលោកអភបាលខេត្តរាយការណ៍ទៅសម្តេចហើយបើការកុហកសម្តេចជាការពិតគឺមហាជនសប្បាយចិត្តទៅវិញទេ តាមជំនាញទេសចរណ៍ថា៖តំបន់ជុំវិញបឹងកន្សែងជាអេកូទេចរណ៍ធម្មជាតិប្រវត្តិសាស្ត្រហើយបើតាមគម្រោងប្លង់នោះបង្ហាញពីធ្វើចំណតឡានធ្វើសួនច្បារធ្វើសារមន្ទីរសាលពិពណ៌ផ្លូវដើរជុំវិញឬទុកកន្លែងលក់ដូរដូចផ្សារដែលមានលក្ខណៈទំនើបដោយបាត់បង់សម្រស់ភាពដើមនៃពាក្យថាអេកូទេសចរណ៍ធម្មជាតិ។តើអ្នកទៅមើលឬទស្សនាខេត្តរតនគីរីឬទៅមើលផ្សារទំនើបដូចផ្សារអីអនភ្នំពេញដែរឬ?

ប្រភពពីមន្ត្រីចាស់វស្សានៅខេត្តរតនគីរីបង្ហើបឲ្យដឹងថាលោកអភិបាលខេត្តទំនងចង់ធ្វើអ្វីមួយឲ្យប្លែកនៅខេត្តរតនគីរីនៅក្នុងរជ្ជកាលគាត់ជាចៅហ្វាយខេត្តពីព្រោះតាមការទស្សន៍ទាយស្មានៗរបស់លោកអណត្តិក្រោយលោកសាវុនចង់ទៅកាន់តំណែងថ្មីខណៈដែលធនធានក្នុងខេត្តមួយនេះរងការបំផ្លាញព្រៃឈើកន្លងមកទុកស្ទើអស់ហើយ មុននឹងលោកចូលកាន់តំណែងទៀត៕

Loading...