ភាពក្រីក្រលំបាកនិងជីវភាពខ្វះខាតរបស់មនុស្សលោកគឺមិនខុសពីគ្នាប៉ុន្មានទេ។អ្នកមានលំបាកបែបអ្នកមាន,អ្នកក្រលំបាកបែបអ្នកក្រប៉ុន្តែការលំបាកគឺតែងតែកើតមានលើមនុស្សគ្រប់ៗរូបមិនថាអ្នកកីឡាអ្នកសិល្បះអ្នកជំនួញមន្ត្រីរាជការស៊ីវិលទាហ៊ានប៉ូលិសឬអ្នកសារពត៌មាននោះឡើយ។អ្នកទាំងឡាយទាំងពួងទាំងអស់នោះភាគច្រើនទោះបីមានការលំបាកលំបិនបែបណាក៍មិនសម្តែងចេញរំខានដល់អ្នកដទៃក្នុងសង្គមដែរប៉ុន្តែអ្នកកីឡាប្រដាល់មួយចំនួនតូចខ្លះដូចជាហួសហេតុពីការត្អូញត្អែហើយអ្នកកាដែតដែលដឹងរឿងពិតមួយចំនួនក៍សុំបញ្ចេញមតិនិងទស្សនៈចំពោះរឿងនឹងផង។
នៅក្នុងពុទ្ធឱបាទឬទ្រឹស្តីតាមពុទ្ធិនិយមបានអប់រំមនុស្សថា៖«ករត្អូញត្អែ,ការយំយ៉ែករបស់ជនណាក៍ដោយឡឺជាការកំសាកមិនមែនជាដំណោះស្រាយឲ្យប្រសើរនោះទេពោលមានតែស្វែងរកដំណោះស្រាយដោយប្រាជ្ញាទើបមានប្រយោជន៍»
ក្រឡេកមកមើលអ្នកប្រដាល់មួយចំនួនតូច និងមានអ្នកខ្លះបានត្អូញត្អែពីជីវភាពលំបាកពីការខ្វះខាតពីសេចក្តីទុក្ខហើយកន្លងមកធ្លាប់ទទួលបានការជួយឧបត្ថម្ភពីសុប្បរសជនពីថ្នាក់ដឹកនាំពីស្ថាប័នមួយចំនួនដូចជាហូរហែរប៉ុន្តែសម្លេងថ្ងូរឮសូរដដែលៗបានក្លាយទៅជារឿងមួយដែលសុប្បរសជនលែងជឿទុក្ចិត្តបាននិងបានក្លាយទៅជារឿងមួយដែលយើងនិយាយសាមញ្ញថាសាំចិត្តតែម្តង។ជាមួយគ្នានេះមានអ្នកប្រដាល់មួយចំនួនធំមានការលំបាកជួបឧបសគ្គនិងមានជីវភាពលំបាកខ្លាំងដោយប្រការផ្សេងៗប៉ុន្តែមិនត្ងូញត្អែឲ្យរំខានចិត្តមហាជនឬថ្នាក់ដឹងនាំនោះឡើយ។បន្ថែមពីលើកនេះមានអ្នកកីឡាករខ្លះនិងអ្នកប្រដាល់មួយចំនួនបានកសាងជីវភាពបានល្អប្រសើរនិងមានជីវភាពបានល្អជាងអ្នកប្រកបឬការងារផ្សេងដ៍ទៃទៀតក៍មានដែរដែរ។
ភាពជាក់ស្តែងដែលអ្នកសារពត៌មានកត់សម្គាល់អតីតអ្នកប្រដាល់ ជាស ស្រួច និងជាតួសម្ដែងក្នុងបទចម្រៀង«បេះដូងអ្នកប្រដាល់» រូបនេះធ្លាក់ខ្លួនស៊ីឈ្នួលគេនិងដុនដាបខ្លាំងនោះក៏មានអ្នកបង្ហោះរិះគន់ផងដែរ ខណៈដែលសំឡេងរិះគន់នោះក៏ត្រូវគេមើលឃើញថាមានឥទ្ធិពល និងសក្តិសមទៅនឹងអំពើររបស់ខ្លួន។ ភាពហ៊ីហាស៊ីវិល័យ និងជីវភាពសប្បាយរបស់លោក ជាស ស្រួច កន្លងមកមន្ត្រីរាជការអ្នករកស៊ីល្មមរួមទាំងអ្នកសារពត៌មានផងនោះគ្មានវាសនាបានប្រសើរដូចលោកនៅឡើយទេ។ ចុះណែកភាពត្ងូញត្អែរបស់លោកកន្លងមកក៍ទទួលបានការជួយឧបត្ថម្ភពីសុប្បរសជននិងថ្នាក់ដឹកនាំព្រមទាំងមហាជនមិនតិចដែរប៉ុន្តែបានមកលិចអណ្តែតៗដូចពាក្យចាស់ថាជាមនុស្សអត់កំណើត។មានករណីមួយចំនួនទៀតគឺមានអ្នកប្រដាល់ច្រើនមិនតិចជាង១៥នាក់ធ្លាប់បានទទួលប្រាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានចំនួនច្រើនប៉ុន្តែមានអ្នកខ្លះមានកំណើតអ្នកខ្លះអត់កំណើត។ករណីជាក់ស្តែងដូចជាលោកអេភូថងធ្លាប់ទទួលបានប្រាក់ពីសម្តេចនាយកហ៊ុនសែនសរុបមិនតិចជា១០ម៉ឺនដុល្លារទេនេះមិនទាន់គិតដល់ប្រាក់ចំណូលនិងសុប្បរសជនដទៃផ្សេងព្រមទាំងប្រាក់ខែមានទាំងកូនគ្រប់គ្នាផង។យ៉ាងនេះក្តីអេភូថង ធ្លាប់មានរឿងអាស្រូវទាក់ទងទៅនឹងការបាត់លុយសុប្បរសជនដែលជួយទៅកីឡាករអេរដ្ឋាដែលរងរបួសគ្រោះថ្នាក់ចរាចរណ៍គួរឲ្យអាម៉ាសបំផុត។
មានអ្នករិះគន់ខ្លះបានហៅលោក ជៀស ស្រួច ថា ជាមនុស្សអត់កំណើតទៀតផង។ ផ្ទុយពីការអាណិតអាសូរ ក្រោយឮដំណឹងថាអតីតកីឡាករជៀស ស្រួច ធ្លាក់ខ្លួន ទៀតនិងសុំជំនួយមនុស្សមួយចំនួនដែលត្រូវគេស្គាល់ថា ធ្លាប់បានជួយលោកកន្លងមកផងបែរជាចេញមុខរិះគន់យ៉ាងចាស់ដៃតែម្ដង។ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា Dada Neou បានសរសេរបង្ហោះភ្ជាប់នឹងដំណឹងធ្លាក់ខ្លួនរបស់ជៀសស្រួចថា «កាលពីឆ្នាំ២០១៦ តាមចាំពេលនោះខ្ញុំបាននាំថវិកាតិចតួចជួយគាត់ដែរ ដោយទៅដល់ទីកន្លែងលោកគ្រូអេភូថងនៅផ្លូវសុខហុក ហើយមានសប្បុរសជនជាច្រើនបានជួយគាត់រួមទាំងតារាចម្រៀងខេមរសិរីមន្ត។
តាមដឹងចំនួនថវិកាគេជួយពេលនោះច្រើនដោយទិញបានរថយន្តមួយគ្រឿងផងដែរ។ ក្រោយការជួយរបស់គេយើងត្រូវចេះជួយខ្លួនឯងផង។ ឱកាសមិនចេះតែមានទេ បើយើងមិនចេះបង្កើតឱកាស»។
ឆ្លើយតបនឹងការបង្ហោះនោះម្ចាស់ហ្វេសប៊ុកឈ្មោះ Sopheak Tha សរសេរថា គេជួយច្រើនដងនៅតែអត់កំណើត។ម្ចាស់ហ្វេសប៊ុកឈ្មោះ ដារ៉ូន ខ្លាធំ សរសេរថា«យើងអត់កំណើតខ្លួនឯងឱ្យពីណាជួយ អ្នកណាក៏មានការលំបាកដែរ គេជួយរាប់ពាន់ក្បាល និងម៉ឺនហ៊ឺហា ជំនាន់មុនម៉ូតូធំស្រីស្នេហ៍មិនចេះខ្វះ ទៅណាក៏មានស្រីស្នេហ៍ដែរ»។ ម្ចាស់ហ្វេសប៊ុកឈ្មោះ Sopheap Lim FC បានសរសេរថា «ល្បែងពេកសំខាន់ស្ដាយប្រពន្ធដើមណាស់»។ម្ចាស់ហ្វេសប៊ុកឈ្មោះ Sam Chumneanh សរសេរថា «កាលនោះគេថែមទាំងជ្រោមជ្រែងឱ្យធ្វើអាជ្ញាកណ្ដាលខ្ញុំក៏ទៅដែររួមដំណើរជាមួយអ្នកនាងយុគចិន្តានិងលោកកែវសាស្ត្រា»។
នៅមានពួកកីឡាករមួយចំនួនដែលរកប្រាក់បានតាមរកកម្មវិធីប្រកួតផ្សេងៗនិងទទួលបានការជួយឧបត្ថម្ភច្រើនពីសុប្បរសឬថ្នាក់ដឹងនាំហើយមានអ្នកខ្លះទៀតនៅតែត្ងូញត្អែមិនចេះគ្រប់ឡើយ។
ទោះជាយ៉ាងណានៅមានកីឡករខ្លះមានជីវភាពលំបាកខ្លាំងពិតប្រាកដដូចជាកីឡាករក្រោយប្រកួតមានរបួសចូលពេទ្យមានបាក់ឆ្អឹងត្រូវវះកាត់។តាមសង្កេតជាក់ស្តេងមានអតីតៈកីឡាករខ្លះដូចជាធ្លាក់ខ្លួនរបយសពិការឡុងជ័យសុផលនៅខេត្តបាត់ដំបងកីឡាករវ៉ោយសុធនបច្ចុប្បន្ននៅខេត្តប៉ៃលិននិងកីឡាករទេសសំខាន់យដែលកំពុងស្នាក់នៅខេត្តកំពុងចាមកំពុងប្រឈមទៅនឹងការលំបាកពិតប្រាកដ៕
អ្នកលេងហ្វេសប៊ុកបផ្សេងទៀតសរសេរថា «គ្រប់គ្នាចង់ឃើញគាត់ងើបឡើងវិញ តែចុងក្រោយមកឆ្កុយសំយុងចុះក្រោម»។ ជាមួយនឹងការរិះគន់ ក៏មានអ្នកផ្សេងបញ្ចេញយោបល់ផងដែរថា បើចង់ឱ្យទេវតាជួយ ទាល់តែលោកជួយខ្លួនឯង ។ ការរិះគន់នេះ គឺកើតឡើងពីសន្ទុះចែកចាយពីការលំបាករបស់លោកត្រូវបានគេធ្វើឡើងខ្លាំងក្លាក្នុងប៉ុន្មានថ្ងៃចុងក្រោយ។

យោងតាមការបង្ហោះពីអ្នកលេងក្នុងសង្គមហ្វេសប៊ុកនៅក្នុងពេលនេះ គឺលោកមហាលំបាកតែម្ដង ស្របពេលដែលកូវីដ-១៩ធ្វើឱ្យលោកពិបាកតស៊ូប្រឆាំងផង ។ អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចែកចាយ និងសរសេរថា សូមបងប្អូនប្រិយមិត្តដែលធ្លាប់គាំទ្រ និងអាណិតស្រឡាញ់អតីតកីឡាករ ជៀស ស្រួច និងធ្លាប់ជាតារាសម្តែងម្នាក់ផងនោះ ជួយប្រោសឱ្យលោក និងភរិយាកូនតូចមានសង្ឃឹមផង ។ លោក
កំពុងតែជួបសភាពយ៉ាប់យ៊ឺន ហើយកាន់តែអាណិតគឺកូនង៉ែតទើបកើត ក៏ខ្វះអាហារបម្រុងមើលហើយខ្លោចផ្សារណាស់ ។ លោកត្រូវគេដឹងថា កំពុងធ្វើជាកម្មករយ៉ាងកម្សត់នៅតាមចម្ការក្នុងខេត្តរតនៈគីរី ដោយតាំងពីកូវីដ-១៩ផ្ទុះខ្លាំងមក គឺអាចនិយាយបានថា មហាវេទនាតែម្ដង ដោយសារតែការដ្ឋានដែលលោកបម្រើការបានបិទចោល ហើយតម្រូវឱ្យលោកពិបាកលុយកាក់។ ស្របពេលដែលលោកក៏មានភរិយា ហើយទើបតែសម្រាលកូនខ្ចីផង ទើបធ្វើឱ្យលោក និងគ្រួសារ កាន់តែយ៉ាប់យ៉ឺនខ្លាំង។
លោកត្រូវគេឱ្យរស់នៅក្នុងខ្ទមរខេករខាក គ្មានសូម្បីតែអង្ករហូបចុកគ្រប់គ្រាន់ ដោយក្នុងពេលខ្លះ គឺបានពីមេការ និងកម្មករដូចគ្នាជួយឧបត្ថម្ភ។ លោកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំគេហូបចំអែតក្រពះក៏មាន ដោយសារតែទៅរកការងារនៅឯណា ក៏គេថាផ្អាកសិន ។ រាល់ថ្ងៃក្រៅពីលំបាកនៅក្នុងខ្ទមកម្សត់ លោកក៏មិនហ៊ានចូលពេទ្យមើលជំងឺដែលរមែងធ្វើទុក្ខលោកទៀត។ លោកមិនមានសូម្បីតែលទ្ធភាពលើកដៃស្នើសុំជំនួយ ពោលគឺបានអ្នកស្គាល់មួយចំនួន គេឃើញគេជួប ហើយគេឱ្យអង្ករហូបចុកបណ្ដោះទ័លជួយបង្ហោះនោះទេ ទើបលោកត្រូវបានគេដឹងពីការលំបាក ដែលកំពុងតែជួបប្រទះនៅក្នុងពេលនេះ ។ អតីតកីឡាករ ជៀស ស្រួច មិនត្រឹមតែធ្លាក់ខ្លួនយ៉ាងលំបាកក្នុងនាមជាកម្មករស៊ីឈ្នូលគេប៉ុណ្ណោះទេ ឯរូបរាងវិញក៏ខុសពីមុនឆ្ងាយផងដែរ ៕