ប្រធាន NOCC ចូលប្រជុំមហាសន្និបាត OAC លើកទី៣៩ តាមអនឡាញ

148
NOCC President attends 39th OAC General Assembly Online

មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាពិកអាស៊ីលើកទី៣៩លើកទី៣៩ ត្រូវបានបើកការប្រជុំប្រចាំឆ្នាំធ្វើនៅថ្ងៃពុធទី១៦ខែធ្នូឆ្នាំ២០២០ខណៈដែលសម័យកូវីដ១៩កំពុងរាតត្បាតគឺប្រជុំដែលមានសមាជិក ៤៥ ប្រទេសក្នុងទ្វីបអាស៊ី។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំតាមអនឡាញនៃមហាសន្និបាតប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OAC)។ ខ្លឹមសារនៅក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំមួយនេះត្រូវបានឯកឧត្តម វ៉ាត់ ចំរើន ឲ្យដឹងដថា៖ ពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពការងារក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នៃបណ្តាចលនាអូឡាំពិកនៅក្នុងទ្វីបអាស៊ី ព្រមទាំងរបៀបវារៈមួយចំនួនទៀតស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតនានា។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ ការចូលរួមនេះទទួលបានការឯកភាពឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយឯកឧត្តម ថោងខុនដែលជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីរៀបចំគណៈប្រតិភូរបស់ខ្លួនចូលរួមប្រជុំតាមរយៈវីដេអូConference ជាមួយប្រតិភូចំនួន ៤៥ ប្រទេសក្នុងទ្វីបអាស៊ី។ ខ្លឹមសារសំខាន់ដោយផ្តោតទៅលើរបៀបវារៈលើការស្តាប់នូវសារសំឡេងរបស់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ លោក Thomas Bach និងព្រះអង្គម្ចាស់ Sheikh Ahmad ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ថ្លែងក្នុងអង្គប្រជុំថា វឌ្ឍនភាពការងារកន្លងមកផងយើងជួបវិបត្តិកូវីដ១៩សកម្មភាពកីឡាពន្យាពេលនិងកាត់បន្ថយ។ជាមួយគ្នានោះ កិច្ចប្រជុំបានលើកឡើង នូវបញ្ហានានានៃបណ្តាប្រទេសដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាក្នុងទ្វីបអាស៊ីដូចជាការប្រកួតកីឡាតំបន់ឆ្នេរតំបន់អាស៊ីនៅប្រទេសចិន, ការប្រកួតកីឡាក្នុងសាលកីឡាយុទ្ធគុនចម្រុះនៅប្រទេសថៃ និងកីឡាអាស៊ីនៅប្រទេសចិនឆ្នាំ ២០២២ ជាដើម ដោយបណ្តាម្ចាស់ផ្ទះទាំងនោះធ្វើរបាយការណ៍វឌ្ឍនភាពការងារបង្ហាញជូនក្នុងកិច្ចប្រជុំនេះ។ក្រៅពីនេះ ក៏មានការបោះឆ្នោតជ្រើសរើសបេក្ខភាពទីក្រុងដែលត្រៀមធ្វើម្ចាស់ផ្ទះកីឡាអាស៊ី(ASIAN Games)នាឆ្នាំ២០៣០ ដែលមានទីក្រុងពីរគឺទីក្រុងដូហានៃប្រទេសកាតានិងទីក្រុងRiyadh នៃប្រទេស SaudiArabia។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍

ឯកឧត្តម វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថា៖ក្រោយមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនឹងទទួលបានជោគជ័យ ដែលនឹងប្រារព្ធធ្វើតាមផែនការកំណត់។ឯកឧត្តមបន្ថែមថាកម្ពុជាបានបង្ហាញនូវមុខមាត់កិត្តិយសរបស់ខ្លួនតាមរយៈកិច្ចប្រជុំអនឡាញក្នុងឋានៈជាប្រទេសមួយ ដែលជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី៕

Loading...