
ភ្នំពេញៈ ក្លឹបបាល់ទះវិសាខា គ្រោងទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹបអាជីពមួយចំនួននៅថៃ រយៈពេល២សប្ដាហ៍នាកំឡុងខែឧសភា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ពីព្រោះនៅកម្ពុជាមិនមានការប្រកួត។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា ការចេញទៅប្រកួតនេះដើម្បីឲ្យកីឡាកររបស់ខ្លួនទទួលបានបទពិសោធ ពិសេសបានសាកល្បងសមត្ថភាពជាមួយក្រុមខ្លាំងៗនៅថៃ។ លោកមើលឃើញថា នៅកម្ពុជាគ្មានការប្រកួតដូច្នេះ នាំឲ្យកីឡាករមិនមានអ្វីថ្មី ពិសេសមិនដឹងពីសមត្ថភាពរបស់ខ្លួនឡើយ។
ដើមឡើយក្លឹបបាល់ទះវិសាខាគ្រោងទៅប្រកួតនៅខែកុម្ភៈ តែដោយសារលីគបាល់ទះអាជីពនៅថៃមិនទាន់ចប់ ទើបពន្យារពេលរង់ចាំដល់ខែឧសភា ដែលជាពេលមួយសមស្រប ព្រមទាំងលីគអាជីពនៅថៃត្រូវបានបញ្ចប់ផងដែរ។
ក្លឹបបាល់ទះវិសាខាជាក្លឹបបាល់ទះអាជីពមួយរបស់កម្ពុជា ដែលមានការហ្វឹកហាត់តឹងរ៉ឹងល្អ កីឡាករហ្វឹកហាត់យកចិត្តទុកដាក់ ពិសេសក្លឹបនេះមានថ្នាលយុវជន និងមានការចេញទៅប្រកួតក្រៅស្រុក (ថៃ) ជាញឹកញាប់៕