Neymar ​ស្រក់​ទឹក​ភ្នែក​​ដោយ​មិន​ដឹង​ខ្លួនក្រោយ​ PSG ចាញ់ Bayern

230

Neymar បាន​ត្រឹម​អង្គុយ​សោកស្ដាយបន្ទាប់​ Paris St-Germain ចាញ់ Bayern Munich ពាន Champions League កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដ៏​តានតឹង​នេះ មាន​គ្រាប់​បាល់​កើត​ឡើង​តែ ១​គ្រាប់​គត់ សម្រេច​ទី​ដោយខ្សែបម្រើ Kingsley Coman តែត​មួយ​ក្បាល​ចូលនៅ​នាទី​៥៩។ មួយ​គ្រាប់​នេះ​​បាន​បន្សល់​ទុក​រហូត​ដល់​ចប់​ការ​ប្រកួត​ ធ្វើ​ឲ្យ Bayern ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦។

នេះ​ជា​ការ​ប្រកួត​ដ៏សំខាន់បំផុត​​សម្រាប់ PSG ព្រោះ​វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

ចប់​ការ​ប្រកួត​នេះ​កីឡាករ​របស់ PSG ម្នាក់​ៗ​បាន​អង្គុយ​សោកស្ដាយ ជា​ពិសេស Neymar បាន​ស្រក់​ទឹក​ភ្នែក​​ដោយ​មិន​ដឹង​ខ្លួន។

គួរបញ្ជាក់ថា កីឡាករ Kingsley Coman ដែល​ជា​អ្នក​រក​គ្រាប់​ឲ្យ Bayern គឺ​ជា​អតីត​កីឡាករ​កើត​ចេញ​ពី​យុវជន​របស់ PSG តែ​ម្ដង៕ ​

Loading...