មុតខ្លឹមខ្មៅឈ្នះប្រាក់ពីសង្វៀនថោនទៅសង់ផ្ទះបង្ហើយ ខណៈឆៃសារ៉ា ចាញ់តាំងតែពីវគ្គជម្រុះ

101

មុត​ខ្លឹម​ខ្មៅ​ដែល​ធ្លាប់​ត្អូញ​ត្អែ​ពី​ជីវភាព​លំបាក​ក្រី​ក្រ​ក្នុង​មុខ​របរ​ឡើង​ប្រ​កួត​ប្រដាល់​​កន្លង​មក​នោះ​បាន​ឈ្នះ​ប្រាក់​រង្វាន់​ប្រចាំ​សប្តាហ៍​ជា​ថ្មិ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទិ២១​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នៅ​សង្វៀន​ប្រដាល់​ថោន​។​ចំនួប​ប្រ​កួត​ដែល​ឆ្លង​កាត់​ចំនួន​២​វគ្គ​នេះ​កីឡាករ​មុត​ខ្លឹម​ខ្មៅ​បាន​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ឆៃ​សារ៉ា​ដោយ​ពិន្ទុ​ទាំង​លំបាក​លំបិន​ក្នុង​លទ្ធផល​ពិន្ទុ​ពី​សំណាក់​ចៅ​ក្រម​៣​ទល់​នឹង​២​ហើយ​ទទួល​បាន​ប្រាក់​ចំនួន​៣លាន​៤សែន​រៀល​ពី​សង្វៀន​។​

ជា​មួយ​គ្នា​នេះ​បើ​និយាយ​ពី​ជីវភាព​របស់​មុត​ខ្លឹម​ខ្មៅ​បច្ចុប្បន្ន​វិញ​ចាប់​ផ្តើម​ប្រែ​ប្រួល​ឈាន​ឡើង​បាន​ធូរ​ធា​ជា​លំដាប់​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សុប្បរស​ជន​និង​ការ​ឡើង​ប្រ​កួត​បាន​ល្អ​ឈាន​ទៅ​​ធ្វើ​ផ្ទះ​សម្បែង​រស់​នោ​សមរម្យ​ហើយ​ការ​ឡើង​ប្រ​កួត​មាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ​ជា​មធ្យម​ក្នុង​មួយ​ខែ​បើ​ប្រ​កួត​អាច​រក​បាន​ប្រាក់​ចំនួន​ពី​៨០០​ទៅ​១​០០០​ដុល្លរ​។​ជា​មួយ​នឹង​ប្រាក់​រង្វាន់​នេះ​ខ្លឹម​ខ្មៅ​និយាយ​ថា​ខ្ញុំ​យក​ទៅ​បង្ហើយ​សំយ៉ាប​ផ្ទះ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​កំពុង​ឆ្នាំ​ខណៈ​ផ្ទះ​បាន​សង់​រួច​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ឯ​នោះ​។

តាម​ប្រវត្តិ​ជីវិត​របស់​មុត​ខ្លឹម​ខ្មៅ​ដែល​ផ្សង​ព្រេង​មក​ពី​ខេត្ត​បាត់​ដំបង​ឆ្លង​កាត់​មុខ​របរ​ជា​កម្មករ​សំណង់​ផង​ជា​អ្នក​ប្រដាល់​ផង​នោះ​ខ្លឹម​ខ្មៅ​ធ្លាប់​ជា​ក្មេង​ទំនើង​ដែល​ក្លិប​ប្រដាល់​លំបាក​គ្រប់​គ្រង​ផ្នែក​វិន័យ​។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​មុត​ខ្លឹម​ខ្មៅ​បាន​សាង​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​នៅ​សង្វៀន​បាយ័ន​ក្នុង​អំឡុង​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​ដោយ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​និង​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ​។​ ​បន្ទាប់​មុត​ខ្លឹម​ខ្មៅ​បាន​ចាក​ចេញ​ពី​ក្លិប​របស់​លោក​គ្រូ​​ចាន់​សុផល​បន្ត​មក​ក្លិប​ក្រូ​ធី​ណារិទ្ធ​ចុង​ក្រោយ​ប្តូ​មក​នៅ​ក្លិប​មកុដ​រាជ​សីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​​ជា​មួយ​លោក​គ្រូ​គង់​ចាន់​ធីណា​កាល​ពិ​ឆ្នាំ​២០១៧​មក​ដល់​បច្ចុប្បន្ន​។​

មុត​ខ្លឹម​ខ្មៅ​និយាយ​ក្រោយ​ពេល​ប្រ​កួត​ថា​៖​​ ខ្ញុំ​មក​ប្រកួត​នៅ​សង្វៀន​ម៉ាស​ហ្វៃ​នៅ​ថោន​នេះ​ចំនួន​៣​លើក​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ​ម្តង​។​ ការ​ប្រកួត​ជា​មួយ​ឆៃ​សារ៉ា​សរុប​ទៅ​ចំនួន​៦​លើក​ហើយ​ពេល​នេះ​ក៍​ឈ្នះ​ក្នុង​លក្ខណៈ​តឹង​តែង​ណាស់​ដែរ​គឺ​ខ្ញុំ​ប្រឹង​អស់​សមត្ថភាព​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​៣​ទល់​២​ប៉ុណ្ណោះ​។ ​សម្រាប់​បន្ត​មក​ប៉ះ​ប្រ​កួត​ជា​មួយ​កីឡាករ​រិទ្ធ​ប៊ុន​ម៉ៅ​ខ្ញុំ​ស៊ី​ផុយ​ដោយ​ទាត់​ឲ្យ​ខូច​ជើង​ក្នុង​ទឹក​ទី​១​ដើម្បី​យក​ប្រាក់​រង្វាន​ប្រចាំ​សប្តាហ៍​តែ​ម្តង​។​មុត​ខ្លឹម​ខ្មៅ​និយាយ​បន្ត​ថា​ខ្ញុំ​បាន​ប្រាក់​នេះ​ទៅ​ធ្វើ​សំយ៉ាប​ផ្ទះ​បង្ហើយ​និង​ដោះ​ស្រាយ​ជីវភាព​បាន​ល្អ​ ពី​ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​​ស្រុក​ធ្វើ​អស់​បា្រក់​មួយ​ចំនួន​បាន​ពី​សុប្បរស​ជន​និង​មួយ​ចំនួន​ទៀត​ពី​ការ​ឡើង​ប្រ​កួត​ប្រដាល់​នេះ​។​ដំណើរ​ជីវិត​ជា​អ្នក​ប្រ​ដាល់​មក​ដល់​បច្ចុប្បន្ន​ខ្ញុំ​មាន​ជីវភាព​សម​រម្យ​ហើយ​មាន​ផ្ទះ​ឲ្យ​កូន​ប្រពន្ធ​នៅ​មាន​ប្រាក់​ចំណូល​បាន​មក​ពី​ប្រ​ដាល់​អាច​ទប់​ទល់​ជីវភាព​បាន​ល្អ​ដូច​បង​ប្អូន​ជិត​ខាង​មិន​មែន​លំបាក​វេទនា​ដូច​មុន​ទៀត​ឡើយ​។«​ខ្ញុំ​សូម​អរគុណ​ដល់​ប្រធាន​ក្លិប​ខ្ញុំ​គឺ​លោក​គង់​ចាន់​ធី​ណា​ដែល​បាន​អប់​រំ​បង្វឹក​ខ្ញុំ​ឲ្យ​បាន​ហ្វឹក​ហាត់​ចាប់​គូ​ប្រ​កួត​ដើម្បិ​មាន​ប្រាក់​ចំណូល​ជា​ប្រ​ចាំ​ហើយ​កម្ម​វិធី​ប្រ​កួត​នៅ​ថោន​នេះ​គឺ​ខ្ញុំ​ចូល​ចិត្ត​និង​ចង់​ប្រ​កួត​ណាស់​។​

ចំណែក​កីឡាករ​ឆៃ​សារ៉ា​ដែល​បាន​ចាញ់​​មុត​ខ្លឹម​ខ្មៅ​តាំង​តែ​ពី​វគ្គ​ជម្រុះ​នោះ​និយាយ​ថា​ខ្ញុំ​ចាញ់​នៅ​តែ​មិន​អស់​ចិត្ត​ពី​ព្រោះ​ការ​​វាយ​ចេញ​ជង្គង់​និង​ស្នៀត​ទាត់​បាន​ល្អ​ដូច​គ្នា​។​យ៉ាង​ណា​ក៍​ខ្ញុំនៅ​ចង់​ប្រ​កួត​ជា​មួយ​គាត់​ទៀត​បើ​គេ​ដាក់​ឲ្យ​ប្រ​កួត​សង​សិក​។​តាម​ប្រ​វត្តិ​ប្រ​កួត​ខ្ញុំ​ធ្លាប់​ជួប​ប្រ​កួត​ជា​មួយ​គាត់​៦​លើក​ខ្ញុំ​បាន​ឈ្នះ​តែ​២​លើក​និង​ចាញ់​៤​លើក​។​ឆៃ​សារ៉ា​បន្ត​ថា​ប្រ​សិន​បើ​ការ​ចាប់​ឆ្នោត​វគ្គ​ដំបូង​ខ្ញុំ​មិន​ប៉ះ​ប្រ​កួត​ជា​មួយ​ខ្លឹម​ខ្មៅ​ទេ​នោះ​ខ្ញុំ​អាច​ឈ្នះ​ដៃ​គូ​ផ្សេង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​ខាន​។​

ចំណែក​រិទ្ធ​ប៊ុន​ម៉ោ​ដែល​ឈ្នះ​កែវ​សំរិទ្ធ​ហើយ​មក​សន្លប់​ក្រោម​ស្នៀត​ទាត់​របស់​មុត​ខ្លឹម​ខ្មៅ​និយាយ​ថា​​ខ្ញុំ​ចា្់​គាត់​អស់​ចិត្ត​ពី​ព្រោះ​គាត់​ជើង​ចាស់​មាន​បទ​ពិសោធន៍​ល្អ​ទាត់​ធ្ងន់​នាំ​ឲ្យ​ខ្ញុំ​មិន​អាច​គេច​ផុត​ពី​សន្លប់​បាន​ទេ៕​

Loading...