លោក ថាង ហ្គោដុន បន្តដឹកនាំជាប្រធានកីឡាទូកក្តោងកម្ពុជាអណត្តិទី២ដល់ឆ្នាំ២០២៣

46

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងបន្តអាណត្តិថ្មីទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នៅទីស្នាក់ការគណគម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃចន្ទទី២២ខែកុម្ភៈ ឆ្នាំ២០២១ (NOCC)។វត្តមានសំខាន់ៗមកពីតំនាងក្រសួងអប់រំយុវជននិងកីឡាតំណាងគម្មាធិការជាតិអូឡាំពិកកម្ពុជាសមាជិកសហព័ន្ធនិងកីឡាករកីឡារិនីយ៉ាងច្រើនផងដែរ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានអានរបាយការណ៍និងបង្ហាញសមិទ្ធផលអាណត្តិចាស់ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន៩រូបក្នុងនោះលោកថាង ហ្គោដុន ដែលជាប្រធានចាស់ទទួលបានការគាំទ្រដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីនេះបន្តទៀត។លោកថាង ហ្គោដុនដែលជាអនុប្រធានគណម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះមិនបានមានវត្តមានដោយបញ្ហាកូវីដ១៩។

យ៉ាងណាក៍មហាសន្និបាតបានគាំទ្រលោកក្នុងសម្លេង១០០ភាគរយក្នុងនោះអង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួនសរុប៨រូបមាន៖លោក ថោងរដ្ឋសក្តិ អនុប្រធានទី១, លោកវ៉ាត់ ចំរើនអនុប្រធានទី២,លោកសោមសុទ្ធរិទ្ធិពង្សអគ្គលេខាធិការ និងកញ្ញាងួនតរុណីជាអគ្គហិរញ្ញឹក ខណៈ៤រូបទៀតជាសមាជិក។

លោក វ៉ាត់ ចំរើន អនុប្រធានទី២ មានប្រសាន៍ថា ការរៀបចំមហាសន្និបាតនេះ ថ្វីដ្បិតតែលោកប្រធាន ថាង ហ្គោដុន ដែលបច្ចុប្បន្នស្ថិតនៅប្រទេសសឹង្ហបុរី មិនបានអញ្ជើញចូលរួមដោយផ្ទាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ប៉ុន្តែសហព័ន្ធមានឯកឧត្តម ថោងរដ្ឋសក្តិ អនុប្រធានទី១តែងតែប្រកាន់ជាប់នូវសាមគ្គីផ្ទៃក្នុងសម្របសម្រួលបានល្អដើម្បីធ្វើ សកម្មភាពបានល្អទាំងអស់ក្នុងនោះរដ្ឋបាលបច្ចេកទេស និងទាំងការបំផុសអភិវឌ្ឍន៍វិស័យកីឡាទូកក្តោងកម្ពុជារួមទាំងសមាជិកប្រតិបត្តិទាំងអស់ ដោយមានការអនុញ្ញាតពីឯកឧត្តមប្រធានដូចគ្នាដែរ។ លោកវ៉ាត់ចំរើនបន្តថាយើងមានលទ្ធភាពក្នុងការរៀបចំលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមនីតិវិធីលក្ខន្តិកច្បាស់លាស់។ថ្ងៃនេះថ្មីមួយ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាកំពុងខិតខំ ពង្រឹងប្រភេទកីឡាអូឡាំពិកដ៏ឲ្យមានសក្តានុពលរបស់អន្តរជាតិមួយនេះឲ្យមានដំណើរការល្អ ទាក់ទាញមានប្រជា ប្រិយភាព។កន្លងមក សហព័ន្ធបានធ្វើសកម្មភាពច្រើនដូចជាចូលរួមប្រកួតអន្តរជាតិ បញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសជាច្រើនលើកដែរ។ លោក វ៉ាត់ ចំរើន បន្ថែមថាប្រភេទកីឡាទូកក្តោងក៏មាននៅក្នុងបញ្ជីត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ផងដែរហេតុនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC) កំពុងជម្រុញឲ្យ សហព័ន្ធជំរុញដល់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យកាន់តែល្អប្រសើរ ដើម្បីស្វែងរកនូវឧត្តមភាពនៅក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣។

តាមការបញ្ជាក់ពីលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបង្ហាញសកម្មភាពការងារ និងសមិទ្ធផលដែលសម្រេចបាននូវអាណត្តិចាស់កន្លងមកថា បន្ទាប់ពីត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ២០១៥មក សហព័ន្ធត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា,ក្រសួងអប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០១៧។សហព័ន្ធនេះត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាទូកក្តោងអាស៊ី និងសហព័ន្ធកីឡាទូកក្តោងអន្តរជាតិ។ ជាមួយនឹងការខិតខំអភិវឌ្ឍលើការហ្វឹកហាត់ ការបណ្តុះបណ្តាល ក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់បានធ្វើឲ្យមានភាពលេចធ្លោ។

សហព័ន្ធបានបញ្ជូនកីឡាករចេញទៅចូលរួមប្រកួតអន្តរជាតិដំបូងនៅឆ្នាំ២០១៧រហូតដល់បញ្ចប់ អាណត្តិទី១ឆ្នាំ២០១៩ដោយមានចំនួន២១លើក ដោយដណ្តើមបានមេដាយសរុបំចំនួន១១គ្រឿង ក្នុងនោះមេដាយមាស១ប្រាក់១និងសំរឹទ្ធចំនួន៩គ្រឿង។ ទោះចាយ៉ាងនាសហព័ន្ធនៅខ្វះខាតមន្ត្រីបច្ចេកទេស គ្រូបង្វឹក មិនទាន់សម ស្របទៅនឹងតម្រូវការនៃការរៀបចំការប្រកួតអន្តរជាតិនៅឡើយ។

សហព័ន្ធមានផែនការដើម្បីបន្តការអភិវឌ្ឍត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣ សំណូមពរដល់ក្រសួងអប់រំយុវជននិងកីឡា, NOCC ក៍ដូជ CAMSOC ជួយបន្តគំាទ្ និងសហការរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងដើម្បីផ្តល់ភាពងាយស្រួល ក្នុងការហ្វឹកហាត់ និងការប្រកួតនានាពេលអនាកត៕

Loading...