សមាជិកសមាគមសណ្ឋាគារជាង១០០ជួបជុំគ្នាស្វែងរកដំណោះស្រាយ ខណៈសកម្មភាពទេសចរណ៍ធ្លាក់ចុះ

64

ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារនេះ សមាគមសណ្ឋាគារ និងសមាជិកសណ្ឋាគារនៅកម្ពុជាជាង ១០០ ទៀត បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនានាក្នុងវិស័យទេសរណ៍ ខណៈកាលពីឆ្នាំ២០២០ សកម្មភាពទេសចរណ៍មានការធ្លាក់ចុះប៉ះពាល់ខ្លាំងដល់វិស័យសណ្ឋាគារនៅកម្ពុជា។

លោកស្រី ខៃ ចិន្តា ប្រធានសមាគមបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិបត្ដិភ្ញៀវទេសចរមានការធ្លាក់ចុះ និងការបង្កើតសកម្មភាពទេសចរណ៍ឡើងវិញ ដូចជាការទទួលភ្ញៀវធ្វើចត្តាឡីស័ក បង្កើតព្រឹត្តិការណ៍ទេសចរណ៍តាមបណ្ដាខេត្ត និងរាជធានីគោលដៅទេសចរណ៍ឲ្យបានច្រើនជាដើម។

លោកស្រីថ្លែងថា៖ «វិស័យសណ្ឋាគារធ្វើសកម្មភាពរស់បាន គឺពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវទេសចរណ៍ហើយក្នុងសម័យកាលកូវីដ១៩ ជាង១ឆ្នាំនេះ មានសណ្ឋាគារខ្លះប៉ះពាល់ធ្ងន់ធ្ងរឈានទៅបិទទាំងស្រុងសណ្ឋាគារខ្លះបង្រួមការងារសម្របតាមលទ្ធភាពជាក់ស្តែងនិងសណ្ឋាគារខ្លះ បើកដំណើរការគ្រាន់តែកំដរប៉ុណ្ណោះពីព្រោះមិនអាចរាប់រងទៅលើការចំណាយទឹកភ្លើងសេវាកម្មនិងប្រាក់ខែបុគ្គលិកបានឡើយ»។

លោកស្រីបញ្ជាក់ថា ទិសដៅ និងទស្សនៈវិស័យខាងមុខសមាគម នឹងលើកយោបល់ អំពីការលំបាកព្រមទាំងតម្រូវការចាំបាច់ផ្សេងៗរបស់សមាជិកសទៅជូនរាជរដ្ឋាភិបាលតាមរយៈ ក្រសួងទេសចរណ៍ក្នុងការបណ្តុះបណ្តាលបុគ្គលិកជំនាញព្រមទាំងសេវាកម្មជាមួយស្ថាប័នទេសចរណ៍អន្តរជាតិ៕

Loading...