សល់ជាង១០ថ្ងៃទៀតត្រូវ​ឡើង​សង្វៀន ONE Championship ចិត្រា បែរគ្រោះថ្នាក់ចរាចរណ៍

1282

ភ្នំពេញៈ បងប្អូនអ្នកដានកីឡា ប្រដាល់កំពុង មានមន្ទិល និងចង់ដឹងថា តើ កីឡាករ ឡៅ ចិត្រា នៅ តែ អាច ចូល រួម ប្រ កួត លើ សង្វៀន ONE Championship នាថ្ងៃទី ១៦ ខែ កុម្ភៈ នេះ បានដែរទេ ខណៈ កីឡាករ រូប នេះ ទើប នឹង ជួប គ្រោះថ្នាក់ចរាចរណ៍យ៉ាង ធ្ងន់ កាលពីម្សិលមិញ។

More than 10 days into the ONE Championship fight, Chetra was hit by a car accident.

ឡៅ ចិត្រា ត្រូវ បាន ជប់ ឈ្មោះប្រកួតជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ ដែល ជាថ្ងៃតែមួយជាមួយនឹងកីឡាការិនី នៅ ស្រីពៅ ក្នុងកម្មវិធីប្រដាល់លំដាប់អន្តរជាតិ ONE Championship។

ដៃគូដំបូងរបស់ ចិត្រា គឺកីឡាករម្ចាស់ផ្ទះថៃ ស៊ូ ភើលេក ដែលជាសិស្សគុននៃក្លឹបប្រដាល់ Superlek Kiatmoo9។ កីឡាករទាំងពីរត្រូវប្រកួតលើវិញ្ញាសាប្រដាល់សេរី គុនខ្មែរ (Kun Khmer) ប៉ះមួយថៃ Muay Thai ក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម និងប្រកួតក្នុងរយៈពេល ៣ទឹក។

Superlek ធ្លាប់ឈ្នះខ្សែក្រវាត់ប្រដាល់សេរីពិភពលោក WBC ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ថៃឆ្នាំ២០១៣ ឈ្នះខ្សែក្រវាត់ Lumpinee ២ដង។ ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sport Authority of Thailand Muay Thai Figter of The Year ឆ្នាំ២០១២ ហើយបច្ចុប្បន្នជាប់ជាកីឡាករលំដាប់ទី១នៅថៃទៀតផង។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកាសឲ្យដឹងពីសហព័ន្ធក្លឹបប្រដាល Cambodia Top Team ដែលមានលោក ហ៊ុន ចាន់រាជ្យ ជាប្រធាន៕

 

 

Loading...