ក្លិបបាល់ទាត់ថ្មីរបស់ David Beckham ដែលមានឈ្មោះថា Miami Freedom Park រឺ Inter Miami បានបង្ហាញវីដេអូគំរូកីឡដ្ឋាន ដែលនឹងត្រូវសាងសង់រួចរាល់ជាផ្លូវការនៅក្នុងឆ្នាំ ២០២២ ដើម្បីចាប់ផ្ដើមប្រឡូកនៅក្របខណ្ឌអាមេរិក Major League Soccer ។ គំរោងសាងសង់កីឡដ្ឋានថ្មីនេះត្រូវបានគេរំពឹងថានឹងមានតំលៃខ្ទង់មួយពាន់លានដុល្លារអាមេរិក។
David Beckham ដែលជាម្ចាស់ភាគហ៊ុន និងជាប្រធានក្លិបផងនោះ បានមកដល់ទឹកដីអាមេរិកកាលពីឆ្នាំ ២០០៧ ក្នុងនាមជាកីឡាករស្ថិតក្នុងកិច្ចសន្យា ដែលរួមមានគំរោងការបង្កើតក្លិបបាល់ទាត់ថ្មីនេះផងដែរ។ អតីតកីឡាករជំរើសជាតិអង់គ្លេសរូបនេះ បានសំរេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ មួយឆ្នាំក្រោយមកក៏ងាកមកការវិនិយោគ ក្លិបបាល់ទាត់នេះវិញ។ យ៉ាងណាក្តី MLS មិនបានផ្តល់សិទ្ធអោយ Beckham ក្នុងការបង្កើតក្លិបបាល់ទាត់នោះឡើយនៅពេលនោះ។
ក្លិប Inter Miami CF នឹងចាប់ផ្ដើមប្រកួតរដូវកាលក្រោយខាងមុខនេះ នៅលើកីឡដ្ឋាននៅភាគខាងជើងទីក្រុម Miami រយៈពេល ២រដូវកាលសិន៕