Ozil កំពុងចរចាររកទ្រនំថ្មី ខណៈពេលវេលានៅ Arsenal ជិតដល់ទីបញ្ចប់

53
Mesut Ozil in an Arsenal training session (Image: Stuart MacFarlane/Arsenal FC via Getty Images)
Mesut Ozil in an Arsenal training session (Image: Stuart MacFarlane/Arsenal FC via Getty Images)

ពេលវេលារបស់ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Mesut Ozil នៅ Arsenal ជិតដល់ទីបញ្ចប់ហើយ ខណៈមានសេចក្ដីរាយការណ៍ថាក្របខ័ណ្ឌ Major League Soccer ជាគោលដៅរបស់គេក្នុងរដូវរងានេះ។

តាំងពីលោក Mikel Arteta ចូលដឹកនាំ Arsenal មក Ozil លែងជាកីឡាករសំខាន់នៅក្នុងក្រុម ហើយថែមទាំងត្រូវបានដកឈ្មោះចេញពីបញ្ជីទៀតផង។

សារព័ត៌មាន Football.London បានរាយការណ៍ថា អតីតសមាជិក Schalke, Werder Bremen និង Real Madrid វ័យ ៣២ឆ្នាំខាងលើ កំពុងចរចារជាមួយក្លិបនៅអាមេរិក DC United​ ។

ម្ចាស់ពានកីឡាករបាល់ទាត់អាល្លឺម៉ង់ឆ្នើមបំផុត ៥ដងខាងលើ ខានលេងឱ្យ Arsenal តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ហើយបច្ចុប្បន្នគេហាត់ដោយឡែកម្នាក់ឯងដាច់ពីមិត្តរួមក្រុម។​ DC United សង្ឃឹមថាអាចយកបានតារាវ័យ ៣២ឆ្នាំរូបនេះ ខណៈដែលក្លិបធ្លាប់បានចុះកិច្ចសន្យាជាមួយតារាល្បី Premier League មួយចំនួន។ ជាក់ស្ដែងក្លិបនេះបានចុះកិច្ចសន្យាជាមួយ Wayne Rooney​កាលពីឆ្នាំ២០១៨៕

Loading...