ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទី ១៥ប្រកួតជាប់គ្នានៅក្របខណ្ឌ UEFA Champions League បន្ទាប់ពីស៊ុតបាន ១គ្រាប់ក្នុងជំនួបរវាង Barcelona និង Slavia Prague ដោយយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១ នៅទឹកដីរបស់ Slavia Prague។
មួយគ្រាប់នេះ ធ្វើបានតាំងពីនាទីទី ៣ តែក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញនៅដើមវគ្គទី ២ នាទីទី ៥០ ។ តែការនាំមុខនេះបានតែ ៧ នាទី ប៉ុណ្ណោះ ខ្សែការពាររបស់ Slavia Prague ធ្វើឲ្យភ្លាត់ចូលទីខ្លួនឯង និងបានក្លាយជាគ្រាប់ជ័យជំនះសំរាប់ Barcelona តែម្តង។ ៣ ពិន្ទុនេះ ធ្វើអោយក្រុមអ្នកមានបុណ្យ Barcelona ឈរកំពូលតារាងមាន ៧ ពិន្ទុ ខណៈក្រុមលេខ ២ គឺ Inter Milan មាន ៤ ពិន្ទុ Dortmund មាន ៤ ពិន្ទុដែរតែឈរលេខ ៣ ឯ Slavia Prague បាតតារាងមាន ១ពិន្ទុ ក្នុងពូល F នេះ៕