ឈ្មួញមានអំណាចសង់របងខ្ពស់ៗ ព័ទ្ធយកដីចំណីមាត់សមុទ្រតំបន់ឆ្នេរខេត្តកែបតើនរណាទទួលខុសត្រូវ

101

អាជ្ញាធរមូលដ្ឋានពិសេសអភិបាលស្រុកដំណាក់ចង្អើរនិងអាជ្ញាធរខេត្តកែបនិងមន្ទីរជំនាញចៅក្រសូងហានចុះបង្ក្រាបឬចាត់វិធានការផ្លូវច្បាប់លើសំណង់គ្មានច្បាប់ទេ?។នេះជាសំណួរដែលមហាជនកំពង់ឆ្ងល់។ការជីកដីជើងភ្នំការចាក់ដីលុបសមុទ្រនិងធ្វើរីសតបឹងការឡូក្នុងមូលដ្ឋានស្រុកដំណណាក់ចង្អើរក្រោមអំណាចលោកស្រីគឹមច័ន្ទនីដូជជាមានហូរហែរសំបូរណាស់ដែរប៉ុន្តែវិធានការណាមួយនោះបើប្រជាពលរដ្ឋធម្មតាវិញមានផែនការបង្ក្រាបខ្លាំងណាស់ប៉ុន្តែបើប៉ះចំះ្នកធំមានអំណាចឬឧកញ្ញាធំៗវិញនាំគ្នាដូចជានៅទ្រឹងយ៉ាងស្ងាត់ៗ។

ជាក់ស្តែងមានការសាងសង់របង ពីបេតុង មានកំពស់ខ្ពស់ៗ កំពុងតែបណ្តែតខ្លួនជ្រោងជ្រាង ជាមួយនឹងខឿនដែលបានរៀបពីថ្មធំៗចាក់ចូលក្នុងសមុទ្រជាច្រើនកន្លែងបន្តកន្ទុយគ្នាជាបន្តបន្ទាប់ ដែលឈ្មួយមានលុយ មានអំណាច ធ្វើឡើងក្នុងចេតនាយកបន្លំយកដីចំណីមាត់សមុទ្រទាំងនេះធ្វើជាកម្មសិទ្ធរបស់ខ្លួន ដែលទីតាំង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបតើអាជ្ញាធរមូលដ្ឋានស្រុកខេត្តនិងមន្ទីរជំនាញបានសើមមាត់ដែរឬទេបានជាគ្រាន់តែចាត់វិធានការដូចអ្នកចាំស្រូវស្រែកបង្អើចាប?។ អ្វីដែលមហាជនឃ្លាំមើលគឺអាជ្ញធរហ៊ានអនុវត្តតាមច្បាប់ឬបានតែរាស្ត្រអាជីវករតូចតាច?នេះសុទ្ធតែជាចម្ងល់?????។

ប្រភពច្បាស់ការពីខេត្តកែបឲ្យដឹងថា៖របងនិងខឿន ដែលបានកំពុងសាងសង់ និងមានចំណុចខ្លះបានសាងសង់ហើយជាស្ថាពរ រង់ចាំជំហានបន្ទាប់គឺលួចចាក់ដី បំពេញទីតាំងទាំងនោះតែម្តង។ អាជ្ញាធរមូលដ្ឋានរាប់ពីថ្នាក់ភូមិ ឃុំ និងស្រុក ខេត្តពិសេសមន្ទីរជំនាញសុទ្ធតែអះអាងដូចគ្នាថា សំណង់ទាំងនេះសុទ្ធតែមិនមានច្បាប់អនុញ្ញាតនោះទេ។ បើដូចនោះមែនហេតុអីនៅតែបិទភ្នែកញ៉ុកក្រចៀកសំងំឲ្យសាងសង់រហូតប៉ុនណាប៉ុនណី?ឬមួយបានសើមមាត់ខ្លះដែរឬ?តើការសាងសង់បែបនឹងធ្វើយប់ឬ?បានជាមានសមត្ថកិច្ចណាទៅហាត់ឬឃាត់គ្រាន់តែបង្អើរដូចដេញចាប?

មេឃុំស្តីទី អង្កោល លោក ទិន បេន បានលើកឡើងថា សំណង់ទាំងនេះគឺជាសំណង់ខុសច្បាប់ដែលឈ្មួញគំនិតមិនល្អលួចសាងសង់ដោយមិនអោយអាជ្ញាធរដឹងនោះឡើយ ណាមួយការសាងសង់នេះ ស្ថិតនៅលើដីចំណីសមុទ្ររបស់រដ្ឋថែមទៀត។

លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានទម្លាយអោយពត៌មានដែលដង្ហែតាមគាត់ថាដឹងថា កន្លងមកអាជ្ញាធរធ្លាប់បានចុះឃាត់ និងចាប់បានជាង និងវត្ថុតាងមួយចំនួនដូចជាម៉ូតូជាដើមដែលបានរៀបខឿនចូលទៅសមុទ្រ ដោយបានអប់រំ និងណែនាំអោយឈប់ប្រព្រឹត្តិ។ ចំពោះការសង់របងនេះវិញ ក៏គ្មានច្បាប់អនុញ្ញាតនោះដែរ ហើយទីតាំងនេះគឺជាដីសាធារណៈរបស់រដ្ឋ មិនមែនជាដីរបស់ឯកជននោះទេ មកទល់ពេលនេះ គេមិនដឹងថា តើអ្នកណាដែលអះអាងថាជាម្ចាស់ដីនេះនៅឡើយទេ។ ចុមយក្សធ្វើចៅហ្វាយស្រុកដែលគេល្បីថាស្ត្រីជើងខ្លាំងនិងឆ្នើមមួយរូបដឹងថាគ្មានម្ចាស់ចេញមុខហេតុអ្វីមិនអនុវត្តតាមជំនាញទៅ????? ឬមួយបានសើមមាត់ខ្លះដែរចេះតែនិយាយៗឲ្យរួចមួយរឿងៗទៅ?

លោក វ៉ៅ សុខា អភិបាលរងខេត្តកែបដែលគេស្គាល់ថាអតីតៈប្រធានមន្ទីសូរិយោដី ប្រាប់ក្រុមពត៌មានប្រចាំខេត្តថា៖សំណង់ដែលសង់ប៉ងរំលោភដីរដ្ឋទាំងនេះ លោកបានប្រគល់ភារកិច្ចនេះទៅអោយថ្នាក់ស្រុក ត្រូវរៀបចំវាយកម្ទេចចោលតែម្តង ដោយមិនត្រូវបណ្តែតបណ្តោយអោយ ទង្វើរនេះនៅតែកើតមានលើមូលដ្ឋានរបស់យើងបន្តទៀតនោះឡើយ។ លោកធា្លប់បានលើកឡើងថា យើងមិនត្រូវអង្គុយបក់ផ្សែងនោះទេ។ លោកបន្តថា របងដែលកំពុងសាងសង់លើដីរដ្ឋឥតច្បាប់ទាំងនេះ ទោះឬច្រើនវាប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ីទៅលើការកសាងផ្លូវប្របមាត់សមុទ្រ ដែលមានចំណុចចាប់ពីផែកោះទន្សាយ កាត់មាត់សមុទ្ររហូតដល់ឆ្នេរអង្កោល ទៅភ្ជាប់ជាមួយផ្លូវកៅស៊ូឆ្ពោះទៅព្រំដែនវៀតណាម។ គម្រោង ADB ដែលគ្រោងអភិវឌ្ឍន៍នៅឆ្នេរអង្កោលនេះ មានទំហំទឹកប្រាក់រហូតដល់ជាង២០លានដុល្លា។ ប្រភពពីខេត្តបង្ហើបឲ្យដឹងថា៖ប្រហែលជាខេត្តមិនបានប្រយោជន៍អ្វីពីសំណង់នេះទើបទម្លាយឲ្យសារពត៌មានដឹង។ប៉ុន្តែបើមានប្រយោជខ្លះវិញស្ងាត់ឈឹងបាត់ទៅហើយពិសេស។ក្រុមអ្នកតាមដានសកម្មភាពទាំងនេះបានដាក់សំណួរថាបើអាជ្ញាធររកមុខជនចាក់ដីធ្វើរបងនេះមិនឃើញនោះវាជារឿងអស់សំណើចទៅវិញទេ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី បានប្រជុំជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវប្របមាត់ឆ្នេរអង្កោលនេះ ហើយបានដាក់ឱសានវាទមួយ ដែលប្រកាសថា ADB មិនចេញសំណងណាមួយដល់ម្ចាស់សំណង់ដែលសង់ក្រោយថ្ងៃទី៣១ ខែមិថុនា នេះឡើយ ដោយឡែកបើសំណង់នោះ សង់មុនហើយវាស់វែងទៅប៉ះ ADB និងសងជូនអ្នកប៉ះពាល់ទាំងនោះ នេះបើយោងតាមការលើកឡើងរបស់លោក មៀល សុផាន់ណា មន្រ្តីទទូលបន្ទុកដោះស្រាយសុវត្តិភាពសង្គម បានប្រាប់ទៅពត៌មាននៅខេត្តកាលពីពេលកន្លងមក៕

Loading...