កិច្ចប្រជុំគណៈកម្មការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

40

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្តលើការងារសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ។


គណៈកម្មការសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា បានចាប់ផ្តើមដំណើរការសិក្សាស្រាវជ្រាវ តាំងពីដើមឆ្នាំ២០១៩ ក្នុងនោះបានចុះធ្វើសិក្ខាសាលា និងប្រជុំនៅតាមបណ្តារាជធានី-ខេត្ត ចំនួន ៣៨លើក មកហើយ ។

Loading...