យប់មិញ Mazda ចេញរថយន្តសរីទំនើប​២០២០ ​របស់​ខ្លួន​​ជាផ្លូវការណ៍

493

ភ្នំពេញៈ ក្រុម​ហ៊ុន​រថយន្ត​សេរីទំនើប Mazda Cambodiaកាលពីយប់មិញ បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវ​ការ​នូវ​រថយន្ត​សេរី​ទំនើប​ថ្មី​របស់​ខ្លួន​ចំនួន ២គ្រឿង​បន្ថែម​ទៀតសុទ្ធតែ​សេរីឆ្នាំ​២០២០​។

រថយន្តដែលបានប្រកាសចេញគឺសុទ្ធតែប្រភេទ SUV និងជាស៊េរីចុងក្រោយឆ្នាំ ២០២០ ដោយម៉ូដែល The All New Mazda CX-30 ឆ្នាំ ២០២០ គឺមានតម្លៃ ៥៦ ០០០ ដុល្លារ និងម៉ូដែល CX-8 ឆ្នាំ ២០២០ គឺមានតម្លៃ ៧៤ ០០០ ដុល្លារ។

បើយោងតាមប្រសាសរបស់អ្នកស្រីអ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ខូអិលធីឌីបានអោយដឹងថា៖ “រថយន្ត The All New Mazda CX-30 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានបង្កើតមកថ្មី និងមុខមាត់ទាក់ទាញនេះ កាន់តែទំនើប ស្រស់ស្អាត ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយះការបង្កើតរូបរាងថ្មី ភាពទំនើបនៃគំនិតរចនាបថ និង បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត ។ ផ្នែកប៉ាណាខាងមុខមានលក្ខណះជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៍លេចធ្លោ និង អំពូល​ភ្លើង​អូតូ LED (Adaptive LED Headlight) និង ភ្លើង​រត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light។”

The All New Mazda CX-30 ជំនាន់ទី ៧ រូបរាងថ្មីដែលលក់នៅប្រទេសកម្ពុជាជាប្រភេទ High Option មានម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Sky activ engine មានស៊ីឡាំង ចំនួន ៤ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូនិង​៦លេខដៃ ហើយផលិតនិងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ។ រថយន្តនេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ​ដើម្បី​បង្កើន​លំនឹង ក្នុងការបើកបរ លើស​ពីប្រព័ន្ធសុវត្ថិភាពផ្សេងៗ និងកាត់បន្ថយពុលឡាន ប្រព័ន្ធ Mazda Radar Cruise Control, smart city brake support ប្រព័ន្ធ Land Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូករួមពោងសុវត្ថិភាពចំនួន ៧ កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ អាចមើលជុំវិញរថយន្តទាំងមូល។

he All New Mazda CX-30 ជំនាន់ទី ៧ ក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រពន្ធ័ប្រើប្រាស់ដូចជា Smart​ Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកAuto និងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបាន ៧ បែប និងអាច​ជ្រើស​រើស​កំណត់កៅអីmemory seat ដល់ទៅ៤នាក់ និងមានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ៧គ្រាប់ ដែលផ្តល់នូវសំលេងពិរោះរណ្តំ លើស​ពីរថយន្តផ្សេងៗទៀត ចំណែកពូកស្បែកពណ៏សស្រស់ស្អាត Premium leather ទន់ ហើយចំនុចនីមួយៗនៃរថយន្ដ Mazda សេរីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះនាំមកនៅភាពសប្បាយរីករាយក្នុងការបើកបរ ភាពទាន់សម័យនិងកាន់តែមានសុវត្ថិភាព។

ចំណែកម៉ូដែល CX-8 ឆ្នាំ ២០២០ មានដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ជាម៉ាស៊ីនមានបច្ចេកវិទ្យា Sky Activ ដែលស៊ីប្រេងតិចដោយក្នុង ១០០ គ.ម ស៊ីប្រេងប្រហែល ៧ លីត្រប៉ុណ្ណោះ។ ម៉ាស៊ីននេះភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន (ប៉ុងពីរ)។

CX-8 ស៊េរីថ្មីអាចផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកបើកបរនិងអ្នកដំណើរដោយសារវាមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើបមិនខុសពីម៉ូដែល CX-30 ឆ្នាំ ២០២០ ខាងលើឡើយ។ បច្ចេកវិទ្យាសុវត្ថិភាពមានដូចជាហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹងរថយន្ត TCS, ប្រព័ន្ធ GVC, Smart City Brake Support, Lane Departure Warning, Driver Attention Alert, Lane Keep Assit, Rear Cross Traffic Alert បូករួមពោងសុវត្ថិភាព ៦ និងកាមេរ៉ាមើលឃើញជុំវិញ ៣៦០ ដឺក្រេ ជាដើម។

បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដែលមានលើ CX-8 ស៊េរីថ្មី មានដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ម៉ាស៊ីនត្រជាក់ចែកចេញជា ៣ តំបន់, កៅអីជួរក្រោយមានរន្ធ USBសម្រាប់សាកថ្មឧបករណ៍នានា, កៅអីកម្ដៅសម្រាប់អ្នកបើកបរនិងអ្នកដំណើរខាងមុខ, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបានច្រើនបែប, មានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ១០គ្រាប់ ដែលផ្ដល់នូវសំឡេងពីរោះរណ្ដំ និងចំណុចទំនើបៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖

ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។

ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕

Loading...