ពិធីករ​ល្បីឈ្មោះ​របស់កម្មវីប្រដាល់ថៃ «Super Champ» ​បានឆ្លង COVID-19

540

ពិធីករល្បីឈ្មោះពូកែវោហាស័ព្ទក្នុងកម្មវិធីប្រដាល់របស់ថៃ «Super Champ» គឺលោក Matthew បានប្រកាសក្នុងបណ្តាញទំនាក់ទំនងសង្គមថា លោកបានឆ្លងវីរុស​កូរ៉ូណាប្រភេទថ្មី ឬ COVID-19 និងជូនដំណឹងឲ្យអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយលោកមានការប្រុងប្រយ័ត្ន។

ជាក់ស្តែងតាមសាររយៈសារ Instagram លោក Matthew ផ្ទាល់បានសរសេរថា «វាមិនមែនជារឿងលេងសើចទេ, សម្រាប់អ្នកដែលធ្លាប់មានទំនាក់ទំនងជិតស្និតជាមួយខ្ញុំកាលពីប៉ុន្មានថ្ងៃមុន សូមមានការប្រុងប្រយ័ត្ន ពេលនេះខ្ញុំផ្ទុក COVID-19»។

ជាមួយនឹងការបង្ហោះសារ លើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ ពីសំណាក់លោក Matthew នៅពេលនេះ បានធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេស គ្រប់គ្នាគឺបានបង្ហាញពីការកោតសរសើរ ចំពោះតារាប្រុសរូបនេះ ដែលមានបំណងល្អ ឲ្យមនុស្សធ្លាប់មានទំនាក់ទំនងជាមួយលោកមានការប្រុងប្រយ័ត្ន៕

Loading...