ផាន់ គ្រាន់ ម្ចាស់ខ្សែក្រវ៉ាត់៣ស្ថាប័នបាត់មុខយូរវិលមកប៉ះជើងខ្លាំង៣នាក់ទៀត

118

ផាន់គ្រាន់ ឃ្លាតពីសង្វៀនយូរបានបានមកប្រកួតវិញហើយ ដើម្បីចូលរួមប្រកួតជាមួយជើងខ្លាំងបីនាក់ទៀតមានកីឡាករជើងចាស់ឡុងសុភី,ម៉ាចសុខរ៉ានិងរិទ្ធភូលូក្នុងប្រភេទទម្ងន់៧០គីឡុក្រាមក្នុងកម្មវិធីប្រកួតដណ្តើមប្រាក់លានគុនខ្មែរ ដើម្បីទឹកប្រាក់រង្វាន់ប្រចាំសប្តាហ៍ទី៦៦សង្វៀនថោន។ ផាន់គ្រាន់ធ្លាប់ឈានមកដល់ជាអ្នកខ្លាំង ឈ្នះខ្សែក្រវ់ាត់ចំនួន៣និងពានរង្វាន់ដទៃទៀតទទួលបានប្រាក់ជួយគ្រួសារទៀតផង។

ការវិលមកប្រកួតជាថ្មីជាក្នុងកម្មវិធិប្រាក់លានជាមួយជើងចាស់ខ្លាំងៗនេះផាន់គ្រាន់និយាយថា៖ខ្ញុំនៅតែស្រឡាញ់និងនឹកសង្វៀនប្រដាល់ពីព្រោះមុខរបរមួយនេះធ្លាប់ធ្វើឲ្យខ្ញុំរកប្រាក់បានជួយឪពុកម្តាយនិងគ្រួសារ។ការវិលមកវិញនេះខ្ញុំនៅតែមានទំនុកចិត្តឈ្នះ៥០ភាគរយទោះបីពួកគាត់ជើងចាស់ខ្លាំងនិងមិនដែលប្រកួតជាមួយពួកគាត់ក៍ដោយ។ខ្ញុំហាត់បានពិរសប្តាហ៍ជាប់គ្នាហើយសុខភាពល្អកម្លាំងល្អត្រៀមបានល្អ។ផាន់គ្រាន់បន្តថាសម្រាប់ឡុងសុភីនិងម៉ាចសុខរ៉ាព្រមតាំងរិទ្ធភូលូខ្ញុំកិតថាពិតជាតឹងតែងនិងលំបាកឈ្នះមែនប៉ុន្តែចិត្តអ្នកកីឡាឡើងប្រកួតមិនញញើតដៃគូទេ។

ទាក់ទងទៅនឹងសំណួរថា៖ការបាត់មុខពីសង្វៀនយូរៗមូលហេតុអ្វីនោះផាន់គ្រាន់និយាយថា៖ខ្ញុំមិនសូវបានហាត់ដោយសារឪពុកឈឺបន្ទាប់មកស្លាប់ហើយនៅរវល់ការងាររកស៊ីជាមួយប្រពន្ធលក់សាច់កាប់នៅផ្សារឈូកវ៉ាខាងលិចឈៀងខាងជើងពោធិចិនតុងហេតុនេះឡើងប្រកួតមិនសូវទទួលបានល្អ។ប្រហែលមួយឆ្នាំនេះប្រកួតដូចជាបាន៣លើកមិនដែលឈ្នះបានត្រឹមស្មើ។

នីសុភី មួយរយៈចុងក្រោយនេះហាក់ដូចជាមិនសូវឡើងសង្វៀនដែរហើយការប្រកួតរបស់ឡុងសុភីទៀតលំបាករកដៃគូឲ្យមានសមត្ថភាពប៉ុនគ្នាណាស់ពីព្រោះមានកម្ពស់ខ្ពស់បទពិសោធន៍ច្រើនដែលនាំឲ្យប្រិយ៍ភាពធ្លាក់ចុះមួយកម្រិតផងដែរ។នីសុភីនិយាយថា៖ខ្ញុំឡើងទៅដឹងតែវ៉ៃប៉ុន្តែការសង្ឃឹមឈ្នះមុនខ្ញុំមិនដែលរម្ពឹងលើកពី៥០ភាគរយទេទោះបីប្រកួតជាមួយជើងខ្លាំឬខ្សោយណាអន្តរជាតិណាក៍ដោយ។នីសុភីបន្ថែមថា៖ខ្ញុំប៉ះមួយណាក៍បានពីព្រោះសង្ឃឹមថាគ្មានឧបសគ្កធំទេប៉ុន្តែខ្ញុំក៍មិនសូវបានហាត់គឺមិនហ៊ានអួតទេវ៉ៃទម្ងន់ធ្ងន់ចូលចំកន្លែងយ៉ាប់ដែរ។
ចំណែករិទ្ធភូលូនិងម៉ាជសុខរ៉ានិយាយខ្លីថា៖មិនសង្ឃឹមច្រើនទេប៉ុន្តែធានាថាវ៉ៃឱ្យអស់ពីសមត្ថភាពឯបញ្ហាឈ្នះឬចាញ់មិនហ៊ាននិយាយមុនឡើយ។

លោកជួបវុត្ថាអ្នកផ្គូផ្គងប្រចាំសង្វៀននិយាយថា៖តាមខ្ញុំជួបសម្ភាសក្នុងពេលផ្គូផ្គងឲ្យដឹងថា៖ឡុងសុភីមានឈ្មោះល្បីប៉ុន្តែការហ្វឹកហាត់និងប្រកួតមួយរយៈនេះមិនញឹកញាប់ផ្ទុយពីម៉ាជសុខរ៉ានិងរិទ្ធភូលូប្រកួតញឹកញាប់និងវ៉ៃហ៊ានប្តូគឺ មិនអាចកំណត់មុនបានឡើយ។ម៉ាជសុខរ៉ារិទ្កធភូលូនិងឡុងសុភីធ្លាប់មកសង្វៀនថោងប៉ុន្តែមិនធ្លាប់បានប្រាក់រង្វាន់ទេដោយកាលមុនយើងប្រកួតតាមម៉ាសហ្វៃមិនសន្លប់បានស្មើចំណែកផាន់គ្រាន់ទើបជាលើកដំបូង។
គួរម្លឹកបញ្ជាក់ថាកីឡាករផាន់គ្រាន់ធ្លាប់ឈ្នះខ្សែក្រវាត់៣ស្ថាប័នមានKUBUTAទម្ងន់៦៥គីឡូក្រាមខ្សែក្រវាត់ខារ៉ាប៉ាវទម្ងន់៦៣,៥គីឡូក្រាមនិងខ្សែក្រវ៉ាត់បាលីប្លេកទម្ងន់ ៦៣,៥គីឡូក្រាម។ក្រៅពីនេះផាន់គ្រាន់ឈ្នះពានដទៃទៀតជាច្រើនក្នុងនោះបានប្រាក់រង្វាន់ជួយគ្រួសារបងប្អូនមួយចំនួនធំទៀតផង។បច្ចុប្បន្បញ្ហាបន្ថែមមុខរបរលក់សាច់កាប់ធ្វើឲ្យឃ្លាតពីហ្វឹកហាត់នាំឲ្យទម្ងន់ឡើងខ្ពស់ដល់ជាង៧០គីឡូក្រាមប្រកួតមិនសូវបានល្អពោល៣ប្រកួតក្នុងមួយឆ្នាំកន្លងមកបានត្រឹមចាញ់និងស្មើប៉ុណ្ណោះ៕

Loading...