Man Utd ប៉ះគូប្រជែងចាស់ PSG ក្នុងវគ្គចែកពូល UEFA Champions League

210

 

ក្រុមបីសាចក្រហម Manchester United របស់អង់គ្លេសត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងចាស់ Paris Saint-Germain របស់បារាំងដែលស្ថិតក្នុងពូល H ចុងក្រោយគេជាមួយគ្នា រួមជាមួយ RB Leigzig និង Istanbul Basksehir ក្នុងការចាប់ពូលដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

នេះជាការជួបគ្នាថ្មីទៀតរវាង Man Utd ដែលបានទម្លាក់ PSG ចេញពី Champions ត្រឹមវគ្គ ១៦ក្រុមកាលពីរដូវកាលឆ្នាំ២០១៨-២០១៩ នៅពេលដែលពួកគេបានខកខាន ១រដូវកាលមុនផងដែរ គ្រាដែលក្រុមជើងឯករបស់បារាំងបានរងជើងឯក ក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ឯក្រុមអង់គ្លេស ៣ក្រុមទៀតរួមមាន Manchester City ស្ថិតក្នុងពូល C ហង្សក្រហម Liverpool ស្ថិតក្នុងពូល D និងតោខៀវ Chelsea ស្ថិតនៅពូល E ដែលនឹងចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃអង្គារ ទី២០ ខែតុលា និងបញ្ចប់ទៅវិញនៅរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះជាពូលផ្សេងៗទៀតដែលត្រូវបានចាប់ឆ្នោតវគ្គ ៣២ក្រុម៖

ពូល A៖ Bayern Munich, Atletico Madrid, Salzburg និង Lokomotiv Moscow។

ពូល B៖ Real Madrid, Shakhtar Donetsk, Inter Milan និង Borussia Monchengladch។

ពូល C៖ Porto, Manchester City, Olympiakos និង Marseille។

ពូល D៖ Liverpool, Ajax, Atalanta និង Midtjylland។

ពូល E៖ Sevilla, Chelsea, FK Krasnodar និង Rennes។

ពូល F៖ Zenit St. Petersburg, Borussia Dortmund, Lazio និង Brugges។

ពូល G៖ Juventus, Barcelona, Dynamo Kyiv និង Ferencvaros។

ពូល H៖ Paris St-Germain, Manchester United, RB Leigzig និង Istanbul Basaksehir៕

Loading...