Man City ធ្វើឳ្យក្រុមហង្សក្រហម Liverpool ស្គាល់រសជាតិចាញ់ជាលើកដំបូងនៅយប់មិញនេះ

559

ក្រុមហង្សក្រហមLiverpool ដែលពុំស្គាល់ពាក្យថាចាញ់ម្តងណាសោះនៅក្នុងរដូវកាលនេះ បានស្គាល់រសជាតិចាញ់ហើយនៅយប់មិញញនេះក្រោមស្នាដៃរបស់ក្រុមMan City។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហង្សក្រហមនៅតែឈនៅកំពូលតារាងដដែលនៅ Premier league។

ក្រុម Man City បានបង្ហាញទម្រង់លេងដ៏ល្អក្នុងជំនួបជាមួយក្រុមហង្សក្រហមLiverpool នៅក្នុងទឹកដីរបស់ខ្លួនកាលពីវេលាម៉ោង៣ យប់រំលងអធ្រាតឈានចូលថ្ងៃទី៤ ខែមករានេះ។ នៅក្នុងតង់ទីមួយនៅចំពោះអ្នកគាំទ្ររាប់ម៉ឺ​ននាក់ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺ Sergio Agüero បានស៊ុតបំប៉ោងសំណាញ់ទីនាំមុខក្រុមហង្សក្រហមLiverpoolនៅនាទី៤០។ ប៉ុន្តែឈានដល់តង់ទីពីរ ក្រុមហង្សក្រហមLiverpool បានវាយបកតាមយកស្មើវិញ ដោយកីឡាករ Roberto Firmino តាមរយៈការតែតបញ្ចូលទីយ៉ាងល្អ។ លុះដល់នាទី ៧២ ក្រុម Man City បាននាំមុខម្តងទៀត ដោយកីឡាករ Leroy Sané ។ គឺកីឡាកររូបនេះហើយ ដែលនាំឳ្យក្រុមក្រុមហង្សក្រហមLiverpool ស្គាល់ចាញ់ជាលើកដំបូងនៅក្នុងរដូវកាលនេះ។

បើទោះចាញ់ក៏ពិតមែន ប៉ុន្តែ ក្រុមហង្សក្រហមLiverpool នៅតែឈនៅលើកំពូលតារាងដដែល ដោយមានពិន្ទុក្នុងដៃ៥៤ពិន្ទុ។ ចំណែកក្រុមMan City វិញស្ថិតនៅលេខ២ ជាមួយពិន្ទុ៥០ ក្រុមTottenham Hotspur ឈ​នៅលេខ ៣ ដោយមានពិន្ទុ៤៨ តាមពីក្រោយដោយក្រុមតោខៀវ Chelsea ជាមួយពិន្ទុ ៤៤ ខណៈក្រុមកាំភ្លើងធំ Asernal ឈនៅលេខ៥ ជាមួយពិន្ទុ ៤១៕

Loading...