ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Luis Suarez បានព្រមព្រៀងទៅចូលរួមជាមួយក្លិប Juventus នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងផ្ទេរទៅក្នុងក្លិបបាល់ទាត់សេរី A របស់អ៊ីតាលី ដោយឥតគិតថ្លៃ ឬក៏អាចបង់ថ្លៃឈ្នួល ប្រសិនបើកីឡាកររូបនេះ អាចចរចារដើម្បីចាកចេញពីក្លិបយក្ស Barcelona របស់អេស្ប៉ាញ។
Suarez បានចាកចេញពីក្លិប Liverpool ហើយបានចូលរួមនៅក្លិប Barcelona ក្នុងតម្លៃខ្លួន ៧៤ លានផោន (ជាង ៩៨ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ បានច្រើនជាងគេបំផុតលំដាប់ទី២ របស់ក្លិប Barcelona នៅក្នុងការប្រកួតរដូវកាលមុន ឈរនៅពីក្រោយប្រធានក្រុម គឺកីឡាករ Messi។
សូមបញ្ជាក់ថា Suarez បានរកគ្រាប់បាល់១៩៨គ្រាប់ នៅក្នុងការប្រកួត២៨៣លើក ឲ្យក្លិប Barcelona៕
Loading...