កីឡាករលំដាប់កំពូលកម្ពុជា របស់ក្លឹបសាលវ័ន្តកីឡា នី សុភី ដែលគេស្គាល់ថា ឡុង សុភី និងមាមហាជនបានដាក់រហស្សមានថា “អ្នកលេងជង្គង់ពិឃាតគុនខ្មែរ” នឹងមានវត្តមាននៅរសៀលថ្ងៃសៅរនេះ ដើម្បីស្វាគមន៍អ្នកលេងគុនថៃ កងមឿងឆាង។
បើទោះបីជា នី សុភី មានវ័យច្រើនបន្តិចក៏ដោយ ប៉ុន្តែសមត្ថភាពប្រកួតនៅតែរក្សាបានល្អ និងអាចបន្តការប្រកួតដល់បច្ចុប្បន្ននេះ ហើយនៅតែក្ដោបឱកាសបានគ្រប់សង្វៀននៅកម្ពុជា។ គូសបញ្ជាក់ថា រូបគេទើបតែចប់ភារកិច្ចនៅសង្វៀនបាយ័ន កាលពី សប្ដាហ៍មុន ឥលូវនេះនឹងត្រូវតតាំងជាមួយជើងខ្លាំងថៃម្នាក់ទៀតហើយនៅសង្វៀន CNC ម៉ោង ២ រសៀលនេះ។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់ថ្ងៃសៅរ៍ ទី ៦ ខែមេសា ឆ្នាំ ២០១៩ នេះ CNC មាន ២ កម្មវិធី ចាប់ពីម៉ោង ២ រសៀល និងម៉ោង ៥,៥០ នាទីល្ងាច៕
វីដេអូ ឡុង សុភី ប្រកួតជាមួយ ឃុនក្រុងថេប (ថៃ) ថ្ងៃទី ២៩ មីនា ២០១៩ កន្លងទៅ៖