វីដេអូ៖ Liverpool និង​ Arsenal ស៊ី​គ្នា​ជិត​ ២០​គ្រាប់​យប់មិញ

400

ការ​ប្រកួត​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ ជុំ​ទី​៤​ នៃពាន League Cup រវាង​ Liverpool និង​ Arsenal មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ យ៉ាង​ជក់ចិត្ត​សរុប​ជិត​ ២០​គ្រាប់​គិត​ទាំង​វគ្គ​ទាត់​ប៉េណាល់ទី​ផង។ ខណៈដែលការ​ប្រកួត​ ៩០​ នាទី​ម៉ោង​ធម្មតា​គូ​ទាំង​ពីរ​​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ៥​-​៥​ ។​

នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​ក្រុមហង្សក្រហម​ Liverpool ស៊ុត​ចូលបាន​ទាំង​ ៥​គ្រាប់​ ចំណែកកាំភ្លើងធំ Arsenal ស៊ុត​ចូលបានតែ ​៤​ ដោយ​សារ​ ១​គ្រាប់​ទៀត​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី ដូច្នេះ​ Liverpool បាន​ឡើង​ទៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕

Loading...