Liverpool ហាលអាវពីពានរង្វាន់ League Cup ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal

167

ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាលមុន បានហាលអាវពីពានរង្វាន់ League Cup 2020-2021 ជាផ្លូវការហើយ ដោយចាញ់កាំភ្លើងធំ Arsenal ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ០-០ នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា។

កីឡាករ Divock Origi និង Harry Wilson សុទ្ធតែទាត់អត់ចូលដូចគ្នា នៃការទាត់បាល់ប៉េណាល់ទីដែលមានដល់ទៅ ២វគ្គ ស្របពេលដែល Mohamed Elneny របស់ Arsenal ក៏ទាត់បរាជ័យដូចគ្នា។

នេះជាពានទី២ ដែលក្រុមរបស់លោក Jurgen Klopp ខកខានឈ្នះ បន្ទាប់ពីចាញ់ Arsenal ដែលដឹកនាំដោយលោក Mikel Arteta នៃពានបើករដូវកាល FA Community Shield និងបន្តជ្រុះចេញពី League Cup (Carabao Cup) ក្រោមថ្វីជើងរបស់កាំភ្លើងធំដូចគ្នាទៀត។

Arsenal ត្រូវប៉ះជើងខ្លាំង Manchester City ដែលជាជើងឯករង Premier League រដូវកាលមុនក្នុងវគ្គ ៨ក្រុមចុងក្រោយ គ្រាដែល Brentford ប៉ះ Newcastle United, Everton ជួប Manchester United និង Stoke City ប៉ះ Tottenham Hotspur ដែលចាប់ផ្តើមប្រកួតនៅខែធ្នូ ឆ្នាំ២០២០ ខាងមុខជាបន្តទៀត៕

Loading...