Liverpool បន្ត​ឈរ​កំពូល​តារាង ខណៈ Man Utd ទទួលបាន ៣ពិន្ទុ​បន្ថែម រីឯ Arsenal ឈ្នះ Chelsea ២-០

508
Liverpool remain top while Man Utd receive three points and Arsenal win the Chelsea 2-0

មកដល់​សប្ដាហ៍​ទី២៣ នៃ​ក្របខណ្ឌ​អង់គ្លេស​នេះ ក្រុម​ហង្ស​ក្រហម​Liverpool នៅតែ​បន្ត​ភាពខ្លាំង​របស់ខ្លួន ដើម្បី​ឈរ​នៅលើ​កំពូល​តារាង ខណៈ​ក្រុម​បិសាច​ក្រហម Manchester United រក្សា​កំណត់ត្រា​ឈ្នះ​ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer។ ចំណែក​ក្រុម​កាំភ្លើង​ធំ Arsenal យកឈ្នះ​ក្រុម​តោ​ខៀវ Chelsea ២ទល់។

ជ័យជម្នះ​របស់​ក្រុម​ហង្ស​ក្រហម​Liverpool លើ​ក្រុម Crystal Palace បានមក​ទាំង​ប្រផិតប្រផើយ​ដោយ​លទ្ធផល៤ទល់។ ក្រុម​Liverpool បាន​វាយ​សម្រុក​យ៉ាងខ្លាំង​លើ​ក្រុម Crystal Palace នៅក្នុង​តង់​ទី១ ប៉ុន្តែ​ការ​វាយ​សម្រុក​ខ្លាំងពេក​នេះ ធ្វើ​ឲ្យ​ក្រុម​Liverpool របូត១គ្រាប់​ឲ្យ​ក្រុម​Crystal Palace ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ​Andros Townsend នៅ​នាទី៣៤ ក្រោយពី​កា​រប​ញ្ចូ​ន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ WilfriedSaha។

បន្ទាប់ពី​ក្រុម​Crystal Palace នាំមុខ១ទល់០នៅ​តង់​ទី១ ចូលមក​ដល់​តង់​ទី២ ក្រុម​ហង្ស​ក្រហម​Liverpool ក៏​បន្ត​ការ​វាយ​សម្រុក​ជាថ្មីទៀត ហើយក៏​អាច​តាម​ស្មើ​វិញ១ទល់១ ដោយ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អេ​ហ្ស៊ី​ប Mohamed Salah នៅ​នាទី៤។ ៧នាទី​បន្ទាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់​Liverpool កីឡាករ Roberto Firminoបា​នរក​គ្រាប់​បាល់១គ្រាប់ ធ្វើ​ឲ្យ​Liverpool នាំមុខ​ក្រុម​Crystal ២ទល់១ នៅ​នាទី៥។

ការនាំ​មុខ​នេះ បន្ត​រហូតដល់​នាទី៦៥ ទើប​ក្រុម​Crystal រកបាន​មួយ​គ្រាប់​វិញ​តាម​ស្មើ ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ​ខ្សែការពារ JameTamkinsប៉ុន្តែ​ការប្រកួត​បន្ត​ដល់​នាទី៧៥ ខ្សែបម្រើ​ប្រយុទ្ធ Salah បាន​ស៊ុត​គ្រាប់​ទី២របស់ខ្លួន ជួយ​ឲ្យ​Liverpool នាំមុខ​ក្រុម​Crystal ៣ទល់២ជាថ្មី​ម្ដងទៀត។

ឈានចូល​ដល់​នាទី៩០បូក៣ ខ្សែបម្រើ​ប្រយុទ្ធ​Liverpool កីឡាករ Sadio Mane’ បាន​បណ្ដើរ​បាល់​ហើយ​ស៊ុត​បញ្ចូល​ទី១គ្រាប់​ទៀត ប៉ុន្តែ១នាទី​បន្ទាប់ គឺ​នាទី៩០ បូក៤ កីឡាករ​ខ្សែបម្រើ Max Meyer បាន​រក១គ្រាប់​ឲ្យ​ក្រុម​CrystalPalace វិញ​មុន​ចប់​ការប្រកួត ។

ចំណែក​ក្រុម Manchester United វិញ នៅតែ​បន្ត​ជ័យជម្នះ​ខ្លួន ក្រោម​ការដឹកនាំ​របស់​លោក​Ole Gunnar Solskjaer ដែល​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ។

Man Utdបន្ត​ឈ្នះ​ក្រុម​Brighton &Hove Albion ដោយ​លទ្ធផល២ទល់។ គ្រាប់​បាល​ទាំងពីរ​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម Man Utdរកបាន​ដោយ​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogbaនៅ​នាទី២៧ ដោយ​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្រ ឈានចូល​ដល់​នាទី៤២ មុន​ចប់​ការប្រកួត​តង់​ទី១ កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស Marcus Rashfordបាន​រក១គ្រាប់​ទៀត ជួយ​ឲ្យ Man Utdនាំមុខ​ក្រុម​Brighton ២ទល់។ ឈានចូល​ដល់​នាទី៧២ ខ្សែបម្រើ​ក្រុម​Brighton កីឡាករ Pascal GroBស៊ុត​បញ្ចូល​ទី១គ្រាប់ ជួយ​ឲ្យ​Brighton តាម​ពីក្រោយ​Man Utd២ទល់។ លទ្ធផល​នេះ បាន​រក្សា​រហូតដល់​ចប់​ការប្រកួត។

ដោយឡែក​ក្រុម​កាំភ្លើង​ធំ Arsenal ឯណេះ​វិញ ក៏បាន​បង្ហាញ​ភាពជោគជ័យ​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុម​ខ្លាំង​តោ​ខៀវ Chelsea ដោយ​លទ្ធផល២ទល់០ផងដែរ។ គ្រាប់​បាល់​ទាំង២គ្រាប់​របស់​ក្រុម​Arsenalនេះ រកបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ AlexandreLacazetteនៅ​នាទី១៤ និង​កីឡាករ​ខ្សែការពារ Laurent Koscielnyនៅ​នាទី៣៩ ក្នុង​តង់​ទី។ ក្រុម​Chelsea ខំប្រឹង​វាយ​សម្រុក​ដាក់​សម្ពាធ និង​បង្កើន​ឱកាស​ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​បាន​មកលើ​ក្រុម​កាំភ្លើង Arsenal រហូតដល់​ចប់​ការប្រកួត។

ក្នុង​សប្ដាហ៍​ទី២៣ នៃ​ក្របខណ្ឌ​England Premier league នេះ ក្រុម​Liverpool បន្ត​ឈរលើ​កំពូល​តារាង​ដោយមាន៦០ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Manchester City មាន៥៣ពិ​ន្ទ ខណៈដែល​ក្រុម Arsenal និង Man Utdឈរ​នៅ​លេខ៥ និង​លេខ៦ ដោយមាន៤៤ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា៕

Loading...