ក្របខណ្ឌ La Liga បានចេញសេចក្តីប្រកាស់មួយថា Lionel Messi មិនអាចចាកចេញពីក្រុម Barcelona ដោយប្រើសិទ្ធិពិសេសរបស់ខ្លួនបាននោះទេ ក្រុមណាចង់បានត្រូវបង់ ៧០០លានអឺរ៉ូ ដើម្បីផ្ដាច់កុងត្រា។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ Messi បានបដិសេដមិនទៅធ្វើតេស្ដមេរោគ Covid-19 ដើម្បីចូលហាត់ជាមួយសមាជិកក្រុមនោះទេ។ រូបគេនៅតែរក្សាចិត្តដើម្បីចង់ចាកចេញពី Barcelona ឱ្យបាននៅរដូវកាលនេះ។ ការចាកចេញនោះដែរ រូបគេចង់ប្រើសិទ្ធិដើរចេញដោយមិនគិតតម្លៃខ្លួនតែម្ដង ដែលមានក្នុងកុងត្រាជាមួយក្រុមទោះនៅសល់កុងត្រា ១ឆ្នាំទៀតក៏ដោយ។

តែបើតាមក្របខណ្ឌ La Liga ចេញមកបញ្ជាក់ Messi មិនអាចប្រើសិទ្ធិពិសេសនោះបានឡើយ។ ដោយនេះមានន័យថា ក្លឹបណាចង់បានរូបគេត្រូវបង់ប្រាក់ ៧០០លានអឺរ៉ូ ដើម្បីផ្ដាច់កុងត្រា ១ឆ្នាំរបស់គេសិនទើបអាចយកទៅបាន៕