ជីវិត-សង្គម ❯

សមាគមសណ្ឋាគារកម្ពុជាស្នើសុំកិច្ចសហការពីក្រសួងសុខាភិបាល

  សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី...និងសមាជិកមួយចំនួន បានចូល​សម្តែង​ការគួរសម​ធ្វើ​បទ​បង្ហាញ​ពីស្ថាន​ភាពអា​ជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ពិសេសផ្នែក​សណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។ សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយ​ចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះ​ស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។ ក្រសួងសុខាភិបាល បាន​សម្តែងការពេញចិត្ត និងចាប់យក​សមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បី​ស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ​។...

សមាជិកសមាគមសណ្ឋាគារជាង១០០ជួបជុំគ្នាស្វែងរកដំណោះស្រាយ ខណៈសកម្មភាពទេសចរណ៍ធ្លាក់ចុះ

ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារនេះ សមាគមសណ្ឋាគារ និងសមាជិកសណ្ឋាគារនៅកម្ពុជាជាង ១០០ ទៀត បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនានាក្នុងវិស័យទេសរណ៍ ខណៈកាលពីឆ្នាំ២០២០ សកម្មភាពទេសចរណ៍មានការធ្លាក់ចុះប៉ះពាល់ខ្លាំងដល់វិស័យសណ្ឋាគារនៅកម្ពុជា។ លោកស្រី ខៃ ចិន្តា ប្រធានសមាគមបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិបត្ដិភ្ញៀវទេសចរមានការធ្លាក់ចុះ និងការបង្កើតសកម្មភាពទេសចរណ៍ឡើងវិញ ដូចជាការទទួលភ្ញៀវធ្វើចត្តាឡីស័ក បង្កើតព្រឹត្តិការណ៍ទេសចរណ៍តាមបណ្ដាខេត្ត និងរាជធានីគោលដៅទេសចរណ៍ឲ្យបានច្រើនជាដើម។ លោកស្រីថ្លែងថា៖ «វិស័យសណ្ឋាគារធ្វើសកម្មភាពរស់បាន គឺពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវទេសចរណ៍ហើយក្នុងសម័យកាលកូវីដ១៩ ជាង១ឆ្នាំនេះ មានសណ្ឋាគារខ្លះប៉ះពាល់ធ្ងន់ធ្ងរឈានទៅបិទទាំងស្រុងសណ្ឋាគារខ្លះបង្រួមការងារសម្របតាមលទ្ធភាពជាក់ស្តែងនិងសណ្ឋាគារខ្លះ បើកដំណើរការគ្រាន់តែកំដរប៉ុណ្ណោះពីព្រោះមិនអាចរាប់រងទៅលើការចំណាយទឹកភ្លើងសេវាកម្មនិងប្រាក់ខែបុគ្គលិកបានឡើយ»។ លោកស្រីបញ្ជាក់ថា ទិសដៅ...

«រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ត្រឹមថ្ងៃ១០មករាបានប្រាក់ ៤៧ម៉ឺនដុល្លារ

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយគិតត្រឹមព្រឹកថ្ងៃ១០ខែមករាឆ្នាំ២០២១គឺបានបន្តពីក្រុងតាខ្មៅខេត្តកណ្តាលមកដល់សកលវិទ្យាល័យភូមិន្ទរាជធានីភ្នំពេញដោយបានធ្វើពិធីជួបជុំនិងសាទរចំពោះកម្មវិធីដ៍អស្ចារ្យដោយចំណាយរយៈពេលត្រឹម៩៧ថ្ងៃរត់បានចម្ងាយ២៤០០៨គីឡូម៉ែត្រនិងទទួលបានប្រាក់ពីសុប្បរសធម៌ចំនួន៤៧ម៉ឺនដុល្លារ។ ក្នុងពិធីដ៍មហាអស្ចារ្យសម្រាប់យុវវ័យនេះយុវជនម្នាក់ជាតារាចម្រៀង និងសម្ដែងឈ្មោះ អ៊ួន បឋម ហៅសាយ (Sai) បានបង្កើតឡើងនិងដាក់ផែនការរត់តែម្នាក់ឯងតាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃប៉ុន្តែត្រឹមថ្ងៃ១០មករាឆ្នាំ២០២១នេះបាន៩៧ថ្ងៃហើយដោយចាប់ពីរាជធានីភ្នំពេញទៅកាន់ខេ្តចំនួនជិត២០ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ យុវជនសាយប្រាប់កាលពីម្សិលមិញថា៖កម្មវិធីរត់នេះមានឧបសគ្គធំជាច្រើនដោយបញ្ហាកូវីដ១៩ប៉ុន្តែយ៉ាងណាខ្ញុំសម្រេចបានល្អដោយមានយុវជនមហាជនចូលរួមគាំទ្រដោយហេតុផលមនុស្សធម៌សម្រាប់កុមារ។ការរត់ដំបូងចាប់ផ្តើមធ្វើកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០នេះនិងគ្រោងបញ្ចប់នៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២១។ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺជំរុញឱ្យខ្ញុំបង្កើតព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះឡើង គឺក្រោយពីបានឃើញព័ត៌មានផ្សព្វផ្សាយពីបញ្ហាប្រឈមផ្នែកថវិការបស់មន្ទីរពេទ្យ ហើយខ្ញុំធ្លាប់បាននាំសាច់ញាតិទៅព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃនាពេលកន្លងមក»។ យុវជនរូបនេះថ្លែងបន្តទៀតថា៖ «ក្មេងៗរស់នៅភូមិជាមួយខ្ញុំច្រើនបានទៅព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្រោយពីបានព្យាបាលក្មេងៗបានជាសះស្បើយពីជំងឺហើយក្នុងពេលព្យាបាលមន្ទីរពេទ្យមិនមានការរើសអើងចំពោះប្រជាពលរដ្ឋអ្នកមាន ឬក្រទេ។ មុនដំបូងពេលខ្ញុំយកក្មេងទៅព្យាបាលខ្ញុំគិតថានឹងត្រូវចំណាយថវិកា។ ប៉ុន្ដែក្រោយព្យាបាលជាសះស្បើយ មន្ទីរពេទ្យមិនបានយកកម្រៃឡើយ»។ លោក សាយ បានឱ្យដឹងថា បើគិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះគឺមានរយៈពេល...

ខ្លាចាស់ ទេស សំខាន់៖ បើវៃប្រដាល់លែងកើត ខ្ញុំសុំធ្វើជាគ្រូបង្វឹក

ភ្នំពេញ៖ បន្ទាប់ពីវះកាត់ឆ្អឹងប្រអប់ដៃរួចរាល់កាលពីម្សិលមិញ ដែលចំណាយអស់ប្រាប់ប្រមាណ ១០០០ដុល្លារនោះ អ្នកប្រដាល់គុនខ្មែរ ទេស សំខាន់ នៅតែបន្តប្តេជ្ញាចិត្តថាបន្តអាជីមួយនេះដោយអះអាងថាបើប្រកួតលែងកើតក៍សុំធ្វើគ្រូបង្វឹកដែរ។ ខណៈខ្លាចាស់រូបនេះជួបគ្រោះថ្នាក់ធ្ងន់ធ្ងរពីការប្រកួតប្រដាល់បែបនេះ ៥លើក រាប់ទាំងលើកនេះ។ កីឡាករ ទេស សំខាន់ បានរំលឹកថា៖ គ្រោះថា្នក់បាក់ឆ្អឹង ៤លើកកន្លងមក នៅក្នុងអាជីពប្រដាល់នេះបានកើតឡើង ក្នុងឆ្នាំ២០១៥ខ្ញុំរងរបួសធ្ងន់ចំនួនពីរលើកគឺបាក់ឆ្អឹងថ្គាមចំនួនពីរលើកដោយកីឡាករថៃទាត់ចូលសន្លប់តែម្តង។ បន្ទាប់មកការប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ខ្ញុំត្រូវបានដៃគូបុកជង្គង់ចូលពោះបណ្តាលឲ្យដាច់ពោះវៀនចូលព្យាបាលនៅពេទ្យកាល់ម៉ែត្រវះកាត់ពីរធ្ងន់លើកហើយបន្ទាប់មកបានព្យាបាលរបួសចាស់នេះនៅមន្ទីរពេទ្យកេតុមាលាបន្ថែមទៀត។ ហើយលើកនេះ ខ្ញុំជួបគ្រោះថ្នាក់ម្តងទៀតនិងបានចូលវះកាត់ឆ្អឹងប្រអប់ដៃនេះរួចរាល់ហើយនៅមន្ទីរពេទ្យឈ្មោះចំរើនដោយអស់ប្រាក់ជិត១០០០ដុល្លារ។ អ្នកប្រដាល់ដែលមកពីក្លិបកងពល E70 បានចាប់ អាជីពរកប្រាក់ពីសង្វៀនប្រដាល់រយៈពេលជាង១០ឆ្នាំ...

ឈ្មួញមានអំណាចសង់របងខ្ពស់ៗ ព័ទ្ធយកដីចំណីមាត់សមុទ្រតំបន់ឆ្នេរខេត្តកែបតើនរណាទទួលខុសត្រូវ

អាជ្ញាធរមូលដ្ឋានពិសេសអភិបាលស្រុកដំណាក់ចង្អើរនិងអាជ្ញាធរខេត្តកែបនិងមន្ទីរជំនាញចៅក្រសូងហានចុះបង្ក្រាបឬចាត់វិធានការផ្លូវច្បាប់លើសំណង់គ្មានច្បាប់ទេ?។នេះជាសំណួរដែលមហាជនកំពង់ឆ្ងល់។ការជីកដីជើងភ្នំការចាក់ដីលុបសមុទ្រនិងធ្វើរីសតបឹងការឡូក្នុងមូលដ្ឋានស្រុកដំណណាក់ចង្អើរក្រោមអំណាចលោកស្រីគឹមច័ន្ទនីដូជជាមានហូរហែរសំបូរណាស់ដែរប៉ុន្តែវិធានការណាមួយនោះបើប្រជាពលរដ្ឋធម្មតាវិញមានផែនការបង្ក្រាបខ្លាំងណាស់ប៉ុន្តែបើប៉ះចំះ្នកធំមានអំណាចឬឧកញ្ញាធំៗវិញនាំគ្នាដូចជានៅទ្រឹងយ៉ាងស្ងាត់ៗ។ ជាក់ស្តែងមានការសាងសង់របង ពីបេតុង មានកំពស់ខ្ពស់ៗ កំពុងតែបណ្តែតខ្លួនជ្រោងជ្រាង ជាមួយនឹងខឿនដែលបានរៀបពីថ្មធំៗចាក់ចូលក្នុងសមុទ្រជាច្រើនកន្លែងបន្តកន្ទុយគ្នាជាបន្តបន្ទាប់ ដែលឈ្មួយមានលុយ មានអំណាច ធ្វើឡើងក្នុងចេតនាយកបន្លំយកដីចំណីមាត់សមុទ្រទាំងនេះធ្វើជាកម្មសិទ្ធរបស់ខ្លួន ដែលទីតាំង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបតើអាជ្ញាធរមូលដ្ឋានស្រុកខេត្តនិងមន្ទីរជំនាញបានសើមមាត់ដែរឬទេបានជាគ្រាន់តែចាត់វិធានការដូចអ្នកចាំស្រូវស្រែកបង្អើចាប?។ អ្វីដែលមហាជនឃ្លាំមើលគឺអាជ្ញធរហ៊ានអនុវត្តតាមច្បាប់ឬបានតែរាស្ត្រអាជីវករតូចតាច?នេះសុទ្ធតែជាចម្ងល់?????។ ប្រភពច្បាស់ការពីខេត្តកែបឲ្យដឹងថា៖របងនិងខឿន ដែលបានកំពុងសាងសង់ និងមានចំណុចខ្លះបានសាងសង់ហើយជាស្ថាពរ រង់ចាំជំហានបន្ទាប់គឺលួចចាក់ដី បំពេញទីតាំងទាំងនោះតែម្តង។ អាជ្ញាធរមូលដ្ឋានរាប់ពីថ្នាក់ភូមិ ឃុំ និងស្រុក ខេត្តពិសេសមន្ទីរជំនាញសុទ្ធតែអះអាងដូចគ្នាថា សំណង់ទាំងនេះសុទ្ធតែមិនមានច្បាប់អនុញ្ញាតនោះទេ។ បើដូចនោះមែនហេតុអីនៅតែបិទភ្នែកញ៉ុកក្រចៀកសំងំឲ្យសាងសង់រហូតប៉ុនណាប៉ុនណី?ឬមួយបានសើមមាត់ខ្លះដែរឬ?តើការសាងសង់បែបនឹងធ្វើយប់ឬ?បានជាមានសមត្ថកិច្ចណាទៅហាត់ឬឃាត់គ្រាន់តែបង្អើរដូចដេញចាប? មេឃុំស្តីទី...

អ្នកលេងគុនខ្មែរក្នុងវ័យ៣៧ឆ្នាំជាង២០ឆ្នាំលើសង្វៀនប្រដាល់ដើម្បីជីវភាពគ្រួសារ

អ្នកលេងគុនខ្មែរក្នុងវ័យ ៣៧ឆ្នាំ ងួន គា ជាអ្នកប្រដាល់មាឌល្អិតចិត្តធំមួយរូបក្នុងទម្ងន់ស្រាលគឺឡើងប្រកួតក្នុងរង្វង់ទម្ងន់ ៥៤ ដល់ ៥៧ និង ៦០គីឡូក្រាម និងភរិយាឈ្មោះ សឹង តុ ជើងខ្លាំងផ្នែកប្រដាល់ស្រីដែលពីរនាក់ប្រទប្រពន្ធបានចាប់យកមុខរបរប្រដាល់ដើម្បីកសាងគ្រួសារ និងចឹញ្ចឹមកូនៗ។ គិតមកដល់ឆ្នាំ ២០២០ នេះ ងួន គា មានអាយុកាន់តែចាស់គឺ ៣៧ឆ្នាំ ទៅហើយមានកូនក្នុងបន្ទុកចំនួន៣នាក់និងប្រពន្ធជាអ្នកប្រដាល់ជើងខ្លាំង មួយរូបឈ្មោះស៊ឹងតុដែលបានលាឈប់ពីសង្វៀនប្រដាល់ដោយសារជម្ងឺទឹកនោមផ្អែម។កីឡាករងួនគាបានអះអាងថានៅតែប្រកួតបានល្អនិងសុំបន្តការប្រកួតកុំឲ្យមានការរើសអើងព្រោះវ័យចាស់នោះពីព្រោះដើម្បីប្រាក់ទ្រទ្រង់ជីវភាពនិងជួយកូនស្រីឲ្យបន្តការរៀនបានដូចគេ។ ងួន...

កីឡាការ៉ាតេ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ

ព្រឹទ្ធចារ្យកីឡាការ៉ាតេកម្ពុជា លោក ឡាច ចាន់តារា បានអះអាងថា កីឡាការ៉ាតេដូ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ ព្រឹទ្ធាចារ្យខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ឋានៈជាឧត្តមសេនីយ័ត្រី និងជាអនុប្រធានអយការតុលាការយោធា បានថ្លែងបែបនេះ គឺក្នុងពេលដែលលោកកំពុងដឹកនាំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ១នៅក្នុងមជ្ឈមណ្ឌលកីឡានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកថា ការ៉ាតេជាប្រភេទកីឡាប្រយុទ្ធដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយមនុស្ស គ្រប់ជាតិសាសន៍ និង គ្រប់វ័យ ពិសេសមនុស្សស្រីប្រសិនបើបានហ្វឹកហាត់ការ៉ាតេគឺពិតជាល្អបំផុត ព្រោះក្រៅពីធ្វើឲ្យមានសុខភាពល្អ គឺគាត់នឹងមានស្មារតីរឹងប៉ឹង ក្លាហាន និង មានសមត្ថភាពអាចជួយខ្លួនឯង...

អាជ្ញាធរខេត្តកែបសម្របសម្រួលជាមួយភាគីវៀតណាមយកប្រជានេសាទ២៥នាក់​មកវិញ

កែបៈ តាមរយៈ​ការ​សម្របសម្រួលគ្នារវាងអាជ្ញាធរខេត្តកែបជាមួយភាគីរៀតណាម  កាល​ពី​ថ្ងៃទី២៩ ខែតុលានេះ ប្រជា នេ​សាទ​ចំនួន ២៥នាក់​ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញដោយសុវត្ថិភាព ក្រោយពីភាគីវៀតណាមបាន​ឃាត់ខ្លួន ដោយសារចូលទៅនេ​សាទ​ដោយខុសច្បាប់ក្នុងព្រំដែនទឹករបស់ប្រទេសវៀតណាម នៅ​ចំណុចកោះថាស កោះត្រល់ (ភូកុក) កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ទូកនេសាទប្រជានេសាទចំនួន ៥ គ្រឿង ផ្ទុកមនុស្សចំនួន២៥នាក់ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ដោយភាគីវៀតណាម...

រដ្ឋ​បាល​ខេត្តកែបដាក់ឱសានវាទឲ្យអាជីវកររុះរើតូបលក់ដូរនៅតាមឆ្នេរចេញត្រឹម​​មុន​ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ​នេះ

កែបៈ សំណង់តូបធ្វើអាជីវកម្មលក់ដូ របស់ប្រជាពលរដ្ឋតាមបណ្តោយឆ្នេរសមុទ្រ ខេត្ដកែប ត្រូវបានអាជ្ញាធរបញ្ជាឲ្យរុះរើចេញឲ្យជាបន្ទាន់មុនថ្ងៃទី១៥ ខែវិច្ឆិកាខាង​មុខនេះ​។ នេះបើយោង​តាម​ការ​ដាក់​បទ​បញ្ជារបស់​លោក​អភិថ្មី​នៃ​បាល​ខេត្ដនេះ​។ ​ យ៉ាងណាក៍ដោយវិធានការនេះត្រូវបានគេមើលឃើញថា ទំនងជាអណត្តិថ្មីក្នុងការគ្រប់គ្រងរបស់លោក សោម ពិសិដ្ឋជាអភិបាលខេត្ត ទើបតែឡើងកាន់តំណែងថ្មីក្នុងរយៈពេលខ្លីចង់ធ្វើអ្វីម៉្យាងឲ្យលេចមុខ ខណៈប្រភពពីខេត្តទម្លាយឲ្យដឹងថាសេចក្តីសម្រេចបែបនេះអាច​នឹងប៉ះពាល់ដល់​ជីវភាពប្រជាពលរដ្ឋដែល​ប្រក​របរ​លក់ដូរនៅទីតាំង​នេះជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​។ ប្រភពពីខេត្តដដែល​បញ្ជាក់ថា​ បទ​បញ្ជា​បន្ថែម​របស់​លោក​អភិបាល​ខេត្ដ​នេះ ក្រោយ​ពី​រដ្ឋ​បាល​ខេត្ដ​ធ្លាប់​បាន​ប្រកាសឲ្យក្រុម​អាជីវករ​នៅទីនោះ រុះរើចេញជាច្រើនលើកដើម្បីថែរក្សាបរិស្ថាន និងសោភ័ណ្ឌភាពឆ្នេរសមុទ្រនោះ។ ដូច្នេះ​ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទឲ្យអាជីវករទាំងនោះរុះរើចេញឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិការឆ្នាំ២០២០ជាកំហិតពោលគឺក្រោយថ្ងៃឈប់សម្រាកអបអរសាទរព្រះរាជពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្របច្ចប្បន្ននិងពិធីបុណ្យអំទូក បណ្តតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកសោមពិសិដ្ឋអភិបាលខេត្តកែបបានកោះហៅអាជីវករដែលមានទីតាំងលក់ដូរតាមបណ្តោយឆ្នេរសមុទ្រកែប មកជួបប្រជុំជាមួយមន្ត្រីអាជ្ញាធរនារសៀលថ្ងៃទី២៨ខែតុលា...

អ្នកប្រដាល់កូនភ្លោះចាប់អាជីពឡើងសង្វៀនរកប្រាក់រៀនបានបរិញ្ញាបត្រ

អ្នក​ប្រដាល់​មិន​តិច​ទេ​ក្នុង​សម័យ​បច្ចុប្បន្ន​​ដែល​ចំណាយ​ពេល​វេលា​ទៅ​ហ្វឹក​ហាត់​ឡើង​ប្រ​ដាល់​ដើម្បី​យក​កំរៃ​ថវិកា​ទ្រ​ទ្រង់​ជីវភាព​គ្រួសារ​និង​បន្ត​ការ​សិក្សា​។​ បន្ថែម​ពី​លើ​នេះ​អ្នក​ប្រដាល់​មួយ​ចំនួន​ក៍​ប្រឹង​ប្រែង​តស៊ូ​រៀន​សូត្រ​បញ្ចប់​បរិញ្ញាបត្រ​ក៍​មាន​មិន​តិច​ដែរ​ខណៈ​ការ​ប្រឹង​ប្រែង​ទ្រ​ទ្រង់​ជីវភាព​បន្ត​ការ​រៀន​សូត្រ​បាន​កំរៃ​មក​ពី​ឡើង​សង្វៀន​ប្រ​កួត​នេះ​តែ​ម្តង​។​ អ្នក​ប្រ​ដាល់​ឆ្នើម​ល្បី​ល្បាញ​ក្នុង​កម្រិត​មធ្យម​ពីរ​អ្នក​បង​ប្អូន​ជា​កូន​ភ្លោះ​កីឡាករ​ឈ្មោះ​ សយ ​សុខ​ និង​ សយ​សី​ នៃ​ក្លិប​វិបុល​ពោធិ​សែន​ជ័យ​បាន​សាង​បាន​នូវ​ស្នាដៃ​អាច​ចាត់​ទុក​ជា​គំរូ​សម្រាប់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​។​អ្នក​ប្រដាល់​ដែល​មាន​មុខ​និង​រូប​រាង​ដូច​គ្នា​ជា​បង​ប្អូន​ភ្លោះ​​មាន​ជីវភាព​ក្រី​ក្រ​បំផុត​បាន​ចាប់​យក​មុខ​របរ​ជា​កីឡាករ​ប្រយុទ្ធ​ឡើង​ប្រ​កួត​រក​លុយ​ដើម្បី​បាន​រៀន​រហូត​បាន​រហូត​បញ្ចាប់​បរិញ្ញា​បត្រ​។​ចំណុច​ល្អ​ពិសេស​របស់​កីឡាករ​កូន​ភ្លោះ​នេះ​មាន​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រ​កួត​និង​រៀន​បាន​ខ្ពស់​ផង​ដែរ​ហើយ​បាន​ចាត់​ទុក​ថា​ការ​តស៊ូ​លំបាក​ក្នុង​ពិភព​កីឡា​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ៗ​នេះ​ សយ​ សុខ ​និង​សយ​ សី​ ជា​កូន​កសិករ​មាន​ជីវភាព​គ្រួសារ​ក្រី​ក្រ​ដែល​មាន​បង​ប្អូន​ច្រើន​ដល់​ទៅ ​៧​នាក់​ក្ នុង​នោះ​មាន​តែ​កូន​ទី​៥​ជា​កូន​ភ្លោះ​នេះ​ហើយ​ដែល​ហក់​ចូល​ក្នុង​ពិភព​ប្រដាល់​ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​បាន​ផង​និង​រៀន​បាន​ចប់​កម្រិត​បរិញ្ញាបត្រ​។​សយ​សុខ​និង​សយ​សី​មាន​អាយុ​២៦​ឆ្នាំ​បាន​ចំណាយ​ពេល​ក្នុង​ប្រដាល់​រយៈ​ពេល​ចំនួន​៨​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះ​សយ​សី​ជា​បង​បាន​បញ្ជប់​បរិញ្ញា​បត្រ​អគ្គីសនី​ពី​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស​ហៅ​កាត់​ថា​(​NTTI​)​។​ ចំណែក ​សយ​ សុខ​ជា ​ប្អូន​បាន​បញ្ចប់​ជំនាញ​វិស្វករ​សំណង់​ស៊ី​វិល​។​សយ​សី​និយាយ​ថា​៖​ ខ្ញុំ​មាន​បង​ប្អូន​ច្រើន​ជីវភាព​លំបាក​ដោយ​ឪពុក​ម្តាយ​គាត់​ធ្វើ​ស្រែ​ចំការ​ពេល​ខ្ញុំ​រៀប​បាន​ត្រឹម​ថ្នាក់​ទី​១០​គឺ​ជីវភាព​កាន់​តែ​លំបាក​ពេល​នោះ​ខ្ញុំ​គិត​ជា​មួយ​ប្អូន​ថា​ចូល​ហាត់​ប្រដាល់​ដើម្បី​ប្រ​កួត​រក​លុយ​ព្រោះ​ស្គាល់​លោក​គ្រូ​ប្រដាល់​ឡុង​វិបុល​នៅ​ស្រុក​ជា​មួយ​គ្នា​គឺ​បាន​សុំ​គាត់​ហាត់​ឡើង​ប្រ​កួត​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​។​ជា​បន្ត​បន្ទាប់​បាន​ឡើង​ប្រ​កួត​ព្រម​ទាំង​ទទួល​បាន​តម្លៃ​ខ្លួន​យក​ទៅ​រៀន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពេល​នេះ​។​ សយ​សុខ​បន្ក​ថា​ខ្ញុំ​មាន​ឪពុក​ឈ្មោះ​សយ​ជឹម​អ្នក​ម្តាយ​ឈ្មោះ​យ៉ន​ថុល​នៅ​ភូមិ​តាលន​ឃុំ​ត្រពាំង​ព្រះ​ស្រុក​ព្រៃ​ឈ​ខេត្ត​កំពុង​ចាម​មុខ​របរ​ធ្វើ​ស្រែ​ចំការ​តិច​តួច​។​ដើម​ឡើយ​ពីរ​នាក់​បង​ប្អូន​រៀន​នៅ​វិទ្យាល័យ​នរោត្តម​រណឬទ្ធិ​គន្ធ​បុប្ផា​នៅ​ខេត្ត​និង​មក​បន្ត​រៀន​នៅ​វិទ្យាល័យ​នៅ​ភ្នំពេញ​។​ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​ការ​ចំណាយ​លើ​ការ​បង់​សាលា​និង​ហូប​ចុក​គឺ​បាន​ពី​ការ​ប្រ​កួត​ប្រដាល់​រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា​។​​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​និង​ប្អូន​មិន​ដែល​ដណ្តើម​បាន​ជើង​ឯក​ឬ​ខ្សែ​ក្រវាត់​នៅ​ឡើយ​ទេ​គឺ​បាន​ត្រឹម​ជើង​ឯក​រង​ក្នុង​ការ​ប្រ​កួត​ជម្រើសជាតិ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ​​ប៉ុន្តែ​ការ​ហ្វឹក​ហាត់​និង​គោរព​វិន័យ​បាន​ល្អ​គឺ​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​បាន​លុយ​ជួយ​ជីវភាព​ជា​និច្ច​។​ សយ​សុខ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ក្រោយ​បញ្ចប់​ការ​សិក្សា​នឹង​ស្វែង​រក​ការងារ​ធ្វើ​ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​ឲ្យ​បាន​ប្រ​សើរ​ដូច​គេ​​ប៉ុន្តែ​យ៉ាង​ណា​ក៍​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ការ​ហ្វឹក​ហាត់​ក្បាច់​គុន​​និង​ឡើង​ប្រ​កួត​ទៅ​តាម​សមត្ថភាព​សុខភាព​និង​ពេល​វេលា​ជាក់​ស្តែង​ពី​ព្រោះ​វា​ជា​មុខ​របរ​ស្រប​ច្បាប់​ដែល​ផ្តល់​សុខភាព​និង​កំណើត​ឲ្យ​យើង​ខ្ញុំ​មក​ដល់​ពេល​នេះ​។​​ ចំណែក​សយ​សី​ជា​បង​បន្ថែម​ថា​៖​ការ​ងារ​ជា​វិស្វករ​មិន​លំបាក​រក​ការ​ងារ​ធ្វើ​ទេ​នៅ​ក្រុម​ហ៊ុន​វិស័យ​ឯក​ជន​មួយ​ចំនួន​ក៍​ត្រូវ​ការ​ជំនាញ​នេះ​ដែរ​ពិសេស​ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​លំបាក​ក្នុង​ជីវភាព​ក្រី​ក្រ​តស៊ូ​ក្នុង​គឺ​ខ្ញុំ​នឹង​ឈាន​ទៅ​រក​ការ​ងារ​តាម​បច្ចេក​ទេស​ជំនាញ​គិត​ថា​ជីវិត​នឹង​ប្រ​សើរ​ជាង​មុនៗ​។​​សយ​សី​បន្ថែម​ថា​«​ខ្ញុំ​មិន​ភ្លេច​កំណើត​ជា​កីឡាករ​​ទេ​ពិសេស​គ្រូ​បង្វឹក​ខ្ញុំ​»​។​នៅ​ពេល​ខ្ញុំ​មាន​ជីវភាព​ធូរ​ធា​ខ្ញុំ​ចង់​បង្កើត​ក្លិប​ប្រ​ដាល់​ដើម្បី​បណ្តុះ​បណ្តាល​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​មាន​ឱកាស​បាន​ប្រ​កួត​រក​ប្រាក់​ដើម្បី​បន្ត​ការ​រៀន​សូត្រ​ដូច​រូប​ខ្ញុំ​»​។​ គួរ​រម្លឹក​បញ្ជាក់​ថា​៖​តាម​កត់​សំគាល់​អ្នក​ប្រដាល់​មួយ​ចំនួន​បានហ្វឹក​ហាត់​និង​ឡើង​ប្រ​កួត​តស៊ូ​រៀន​សូត្រ​ទទួល​បាន​បរិញ្ញាបត្រ​ដែល​បច្ចុប្បន្​មាន​ជី​វភាព​ល្អ​ប្រ​សើរ​មាន​ដូច​ជា​កីឡាករ​ឡុង​សុវណ្ណឌឿន​,ឃីម​បូរ៉ា​កីឡាករ​សែន​រ៉ាឌី​,សែន​រ៉ាដេត​ជា​ដើម។​ជា​មួយ​គ្នា​នេះ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ប្រដាល់​ធ្លាប់​ជួយ​អន្តរាគម​ឲ្យ​សកល​វិទ្យាល័យ​មួយ​ចំនួន​ជួយ​បញ្ចុះ​តម្លៃ​ការ​សិក្សា​ផង​ដែរ​៕​