ច្បាប់ ❯

FIFA កំពុងពិចារណាកែប្រែច្បាប់ប្រកួត ៥ចំណុចនៅពេលអ្នកគាំទ្រខឹងសម្បារជាខ្លាំង

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA នាពេលថ្មីៗនេះបានកំពុងពិចារណាផ្លាល់ប្តូរច្បាប់ប្រកួតចំនួន ៥ចំណុចនៅពេលដែលច្បាប់ចាស់ប្រើមកដល់បច្ចុប្បន្ននេះ មានរយៈពេលជិត ១សតវត្សរ៍មកហើយ។ តែយ៉ាងណាចំពោះច្បាប់ថ្មីមានដល់ទៅ ៥ចំណុចដែល FIFA កំពុងពិចារណាដាក់ចេញនោះ ត្រូវបានក្រុមអ្នកគាំទ្រនៅជុំវិញពិភពលោកមិនពេញចិត្ត និងបានខឹងសម្បារយ៉ាងខ្លាំងថែមទៀតផង។ នេះយោងតាមការចេញផ្សាយដោយ Inside Sports នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។ ច្បាប់ថ្មីទាំង ៥ចំណុចដែល FIFA កំពុងពិចារណាកែប្រែ មុនការដាក់ចេញជាផ្លូវការនោះរួមមានដូចខាងក្រោម៖ ១៖ ការប្រកួត ១វគ្គមានតែ...

ប្រដាល់នៅតាមសង្វៀនបើកវិញក្រោមការរឹតបន្តឹងអនាម័យនិងកំណត់មនុស្សឲ្យតិចមិនឲ្យចូលទស្សនាផ្ទាល់

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកោះប្រជុំជាមួយដៃគូគឺម្ចាស់ស្ថានីយ៍ទូរទស្សន៍ចំនួនប្រាំមួយដើម្បីអនុញាតិឲ្យបើកការប្រកួតឡើងវិញចាប់ពីសប្តាហ៍ គឺពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។ ស្ថានីយ៍ទូរទស្សន៍ចំនួន ៦ ដែលធ្លាប់ជាដៃគូសហការមានទូរទស្សន៍បាយ័ន និង CBS (ស៊ីអិនស៊ី) មានកម្មវិធីច្រើនជាងគេបន្ទាប់មកមានសង្វៀនកងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥,សង្វៀនថោន សង្វៀន PNN នៅរាជធានីភ្នំពេញសង្វៀនមួយទៀត និងឯកភ្នំខេត្តបាត់ដំបងដែលមានតែមួយលើកក្នុងមួយសប្តាហ៍នោះសុទ្ធតែត្រៀមទាន់ទាំងអស់។ ការបើកប្រកួតលើកនេះត្រូវបានអង្គប្រជុំបន្ថែមនូវចំណុចពិសេសគឺរក្សាអនាម័យការពារកូវីដ១៩ តាមគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល និងកំណត់ឲ្យកម្មវិធីប្រកួតទាំងមូលនៅក្នុងសង្វៀននិមួយៗមានមនុស្សចូលរួមទាំងអស់ទាំងកីឡាករមន្ត្រីបច្ចេកទេសព្រមទាំងខាងទូរទស្សន៍មានពិធីករពិធីការិនីសរុបមិនឲ្យលើស ២០នាក់និងមិនអនុញាតឲ្យចូលទស្សនាផ្ទាល់ឡើយ។ លោកជួបវុត្ថាតំណាងស្ថានីយ៍ទូរទស្សន៍សង្វៀនថោនដែលបានចូលប្រជុំបានប្រាប់ថា៖ព្រឹកមិញខាងសហព័ន្ធប្រដាល់គុនខ្មែរនិងភាគីពាក់ព័ន្ធរួមទាំងតំណាងសង្វៀនទូរទស្សន៍បានទទួលការអនុញាតឲ្យរៀបចំប្រកួតវិញទាំងអស់គឺចាប់ពីថ្ងៃសុក្រទី១៨ខែធ្នូ២០២០នេះទៅ។លោកជួបវុត្ថាបានបន្ថែមថា៖ខាងសង្វៀនថោនរៀបចំប្រកួតថ្ងៃអាទិត្យដូចសព្វមួយដងគឺរៀបចំការប្រកួតទាន់ហើយទទួលបានតាមការណែនាំដូចជាពង្រឹងអនាម័យពាក់មាស់រក្សាគម្លាតព្រមទាំងកាត់បន្ថយចំនួនមនុស្សឲ្យតិចគឺមិនលើស២០នាក់គឺធានាបាន។លោកបន្ថថា៖តំណាងខាងទូរទស្សន៍សុទ្ធតែសម្តែងភាពសប្បាយចិត្តពីព្រោះកម្មវិធីប្រកួតបានដំណើរការយើងមានការងារធ្វើទាំងគ្រប់ភាគីពិសេសកីឡាករគ្នាបានប្រកួតទទួលបានប្រាក់ជួយជីវភាព។ លោកញានសុធីជំនួយការរៀបចំសង្វៀនប៉ុស្តិ៍លេខ៥និយាយថា៖ខាងសង្វៀនប៉ុស្តិ៍លេខ៥រៀបចំប្រកួតទាន់នៅសប្តាហ៍នេះគឺកំពុងតែផ្គូផ្គងរៀបរយឲ្យបានល្អឡើងវិញនិងដាក់ឲ្យប្រកួតកម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មដណ្តើមពានផងដែរ។ លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ...

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឲ្យក្រុមជម្រើសជាតិហ្វឹកហាត់តាមផ្ទះ ក្រោយផ្អាកប្រមូលផ្ដុំបណ្ដោះអាសន្ន

ភ្នំពេញ៖ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីទាំងអស់នៃក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល ត្រូវខិតខំហ្វឹកហាត់តាមផ្ទះ អំឡុងពេលផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិ ដើម្បីរក្សាគុណផលកីឡារៀងៗខ្លួន។ ការលើកឡើងនេះក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសកម្មភាពប្រមូលផ្ដុំ និងការលេងកីឡាគ្រប់ប្រភេទ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលក្រុមជម្រើសជាតិនៃប្រភេទកីឡាមួយចំនួន...