អត្ថបទថ្មីៗ
ម៉នសាម៉េត និងលាភរដ្ឋាសង្ឃឹមឈ្នះដូចគ្នាតែយ៉ាងណាក៍មានឱកាសឆ្លងទៅវគ្គ៨នាក់ចុងក្រោយដែរ
អ្នកប្រដាល់ឆ្នើមពីរនាក់គួរឲ្យចាប់អារម្មណ៍គឺ ម៉ន សាម៉េត និងលាភ រដ្ឋា បានតម្លើងទម្ងន់មក៦០គីឡូក្រាមប្រកួតដណ្តើមប្រាក់ចំនួន១ម៉ឺនដុល្លារនៅសង្វៀនហង្សមាសនាថ្ងៃសៅរ៍ទី៦ខែមិនាឆ្នាំ២០២១សប្តាហ៍នេះ។ ម៉ន សាម៉េត និងលាភ រដ្ឋា ស្ថិតនៅក្នុងពូលជាមួយគ្នាទោះបីការចាញ់ឬឈ្នះ និងមានលទ្ធផលបែបណាក៍ពួកគេមានឱកាសបានចេញផុតពីពូលដូចគ្នាសម្រាប់បង្គ្រប់ចំនួន៨នាក់ដែលត្រៀមចាប់គូជាពីរពូលឡើងវិញដើម្បីបន្តទៅរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ប្រកួតក្នុងអំឡុងវគ្គជម្រុះគិតមកដល់ពេលនេះ ម៉ន សាម៉េត និងលាភ រដ្ឋា យកឈ្នះដៃចំនួន ៣លើកដូចគ្នាពិសេសក្នុងពូលជាមួយគ្នាចំនួន ៤នាក់ពួកគេសុទ្ធតែផ្តួលកីឡាករ ថន ភឿត និង ព្រឿង សុជាតិ...
សម្តេច ទៀ បាញ់ ប្រកាសឲ្យអត្តពលិក និងមន្ត្រីពាក់ព័ន្ធកីឡាសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសដល់អត្តពលិក,គ្រូបង្វឹក,ក្រុមជម្រើសជាតិមន្ត្រីដឹកនាំកីឡា,ដើម្បីចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីព្រឹកនាថ្ងៃអង្គារ៍ទី២ខែមីនាឆ្នាំ២០២១ដើម្បីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាក្នុងយុទ្ធនាការ៣ថ្ងៃ។ជាមួយគ្នានេះលោកវ៉ាត់ចំរើនក្នុងនាមអគ្គលេខាធិការ CAMSOC ឲ្យដឹងថា៖ ថ្ងៃដំបូងនេះថ្នាក់ដឹកនាំ,មន្ត្រីកីឡា,គ្រូបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិបានទៅចាក់ជាបន្តបន្ទាប់ហើយក្នុងគម្រោងចំនួន១០៥១នាក់នេះអាចនឹងលឿនជាការគ្រោងទុក។ ក្នុងនោះដែរប្រសិនបើការទៅចាក់វ៉ាក់សាំងជាក់ស្តែងបានលឿនអាចនឹងមិនដល់រយៈពេល៣ថ្ងៃឡើយគឺពីរថ្ងៃនឹងចប់។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា៖ នេះជាការកិច្ចការចាំបាច់បំផុតដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩នេះពីព្រោះក្រុមជម្រើសជាតិមន្ត្រីកីឡា, ថ្នាក់ដឹកនាំ និងគ្រូបង្វឹកមួយចំនួនមានការពាក់ព័ន្ធ និងមានទំនាក់ទំនងច្រើនជាមួយមនុស្សជាច្រើនផ្សេងៗទៀតពិសេសកិច្ចការប្រជុំឬប្រកួតឆ្លងប្រទេសជាដើម។ លោក វ៉ាត់ ចំរើន...
លោក ថាង ហ្គោដុន បន្តដឹកនាំជាប្រធានកីឡាទូកក្តោងកម្ពុជាអណត្តិទី២ដល់ឆ្នាំ២០២៣
សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងបន្តអាណត្តិថ្មីទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នៅទីស្នាក់ការគណគម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃចន្ទទី២២ខែកុម្ភៈ ឆ្នាំ២០២១ (NOCC)។វត្តមានសំខាន់ៗមកពីតំនាងក្រសួងអប់រំយុវជននិងកីឡាតំណាងគម្មាធិការជាតិអូឡាំពិកកម្ពុជាសមាជិកសហព័ន្ធនិងកីឡាករកីឡារិនីយ៉ាងច្រើនផងដែរ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានអានរបាយការណ៍និងបង្ហាញសមិទ្ធផលអាណត្តិចាស់ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន៩រូបក្នុងនោះលោកថាង ហ្គោដុន ដែលជាប្រធានចាស់ទទួលបានការគាំទ្រដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីនេះបន្តទៀត។លោកថាង ហ្គោដុនដែលជាអនុប្រធានគណម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះមិនបានមានវត្តមានដោយបញ្ហាកូវីដ១៩។
យ៉ាងណាក៍មហាសន្និបាតបានគាំទ្រលោកក្នុងសម្លេង១០០ភាគរយក្នុងនោះអង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួនសរុប៨រូបមាន៖លោក ថោងរដ្ឋសក្តិ អនុប្រធានទី១, លោកវ៉ាត់ ចំរើនអនុប្រធានទី២,លោកសោមសុទ្ធរិទ្ធិពង្សអគ្គលេខាធិការ និងកញ្ញាងួនតរុណីជាអគ្គហិរញ្ញឹក ខណៈ៤រូបទៀតជាសមាជិក។
លោក វ៉ាត់ ចំរើន...
មុតខ្លឹមខ្មៅឈ្នះប្រាក់ពីសង្វៀនថោនទៅសង់ផ្ទះបង្ហើយ ខណៈឆៃសារ៉ា ចាញ់តាំងតែពីវគ្គជម្រុះ
មុតខ្លឹមខ្មៅដែលធ្លាប់ត្អូញត្អែពីជីវភាពលំបាកក្រីក្រក្នុងមុខរបរឡើងប្រកួតប្រដាល់កន្លងមកនោះបានឈ្នះប្រាក់រង្វាន់ប្រចាំសប្តាហ៍ជាថ្មិកាលពីយប់ថ្ងៃអាទិត្យទិ២១ខែកុម្ភៈឆ្នាំ២០២១នៅសង្វៀនប្រដាល់ថោន។ចំនួបប្រកួតដែលឆ្លងកាត់ចំនួន២វគ្គនេះកីឡាករមុតខ្លឹមខ្មៅបានឈ្នះកីឡាករជើងខ្លាំងឆៃសារ៉ាដោយពិន្ទុទាំងលំបាកលំបិនក្នុងលទ្ធផលពិន្ទុពីសំណាក់ចៅក្រម៣ទល់នឹង២ហើយទទួលបានប្រាក់ចំនួន៣លាន៤សែនរៀលពីសង្វៀន។
ជាមួយគ្នានេះបើនិយាយពីជីវភាពរបស់មុតខ្លឹមខ្មៅបច្ចុប្បន្នវិញចាប់ផ្តើមប្រែប្រួលឈានឡើងបានធូរធាជាលំដាប់ដោយមានការជួយឧបត្ថម្ភពីសុប្បរសជននិងការឡើងប្រកួតបានល្អឈានទៅធ្វើផ្ទះសម្បែងរស់នោសមរម្យហើយការឡើងប្រកួតមានប្រាក់ចំណូលកាន់តែល្អជាមធ្យមក្នុងមួយខែបើប្រកួតអាចរកបានប្រាក់ចំនួនពី៨០០ទៅ១០០០ដុល្លរ។ជាមួយនឹងប្រាក់រង្វាន់នេះខ្លឹមខ្មៅនិយាយថាខ្ញុំយកទៅបង្ហើយសំយ៉ាបផ្ទះនៅស្រុកកំណើតឯខេត្តកំពុងឆ្នាំខណៈផ្ទះបានសង់រួចអស់ជាង៣ម៉ឺនដុល្លារឯនោះ។
តាមប្រវត្តិជីវិតរបស់មុតខ្លឹមខ្មៅដែលផ្សងព្រេងមកពីខេត្តបាត់ដំបងឆ្លងកាត់មុខរបរជាកម្មករសំណង់ផងជាអ្នកប្រដាល់ផងនោះខ្លឹមខ្មៅធ្លាប់ជាក្មេងទំនើងដែលក្លិបប្រដាល់លំបាកគ្រប់គ្រងផ្នែកវិន័យ។ប៉ុន្តែទោះជាយ៉ាងណាមុតខ្លឹមខ្មៅបានសាងឈ្មោះល្បីល្បាញខ្លាំងនៅសង្វៀនបាយ័នក្នុងអំឡុងឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដោយឈ្នះបានខ្សែក្រវាត់និងពានរង្វាន់ជាច្រើនផងដែរ។ បន្ទាប់មុតខ្លឹមខ្មៅបានចាកចេញពីក្លិបរបស់លោកគ្រូចាន់សុផលបន្តមកក្លិបក្រូធីណារិទ្ធចុងក្រោយប្តូមកនៅក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃជាមួយលោកគ្រូគង់ចាន់ធីណាកាលពិឆ្នាំ២០១៧មកដល់បច្ចុប្បន្ន។
មុតខ្លឹមខ្មៅនិយាយក្រោយពេលប្រកួតថា៖ ខ្ញុំមកប្រកួតនៅសង្វៀនម៉ាសហ្វៃនៅថោននេះចំនួន៣លើកទើបតែឈ្នះពានរង្វាន់លើកនេះម្តង។ ការប្រកួតជាមួយឆៃសារ៉ាសរុបទៅចំនួន៦លើកហើយពេលនេះក៍ឈ្នះក្នុងលក្ខណៈតឹងតែងណាស់ដែរគឺខ្ញុំប្រឹងអស់សមត្ថភាពបានត្រឹមឈ្នះពិន្ទុ៣ទល់២ប៉ុណ្ណោះ។ សម្រាប់បន្តមកប៉ះប្រកួតជាមួយកីឡាកររិទ្ធប៊ុនម៉ៅខ្ញុំស៊ីផុយដោយទាត់ឲ្យខូចជើងក្នុងទឹកទី១ដើម្បីយកប្រាក់រង្វានប្រចាំសប្តាហ៍តែម្តង។មុតខ្លឹមខ្មៅនិយាយបន្តថាខ្ញុំបានប្រាក់នេះទៅធ្វើសំយ៉ាបផ្ទះបង្ហើយនិងដោះស្រាយជីវភាពបានល្អ ពីព្រោះផ្ទះខ្ញុំនៅស្រុកធ្វើអស់បា្រក់មួយចំនួនបានពីសុប្បរសជននិងមួយចំនួនទៀតពីការឡើងប្រកួតប្រដាល់នេះ។ដំណើរជីវិតជាអ្នកប្រដាល់មកដល់បច្ចុប្បន្នខ្ញុំមានជីវភាពសមរម្យហើយមានផ្ទះឲ្យកូនប្រពន្ធនៅមានប្រាក់ចំណូលបានមកពីប្រដាល់អាចទប់ទល់ជីវភាពបានល្អដូចបងប្អូនជិតខាងមិនមែនលំបាកវេទនាដូចមុនទៀតឡើយ។«ខ្ញុំសូមអរគុណដល់ប្រធានក្លិបខ្ញុំគឺលោកគង់ចាន់ធីណាដែលបានអប់រំបង្វឹកខ្ញុំឲ្យបានហ្វឹកហាត់ចាប់គូប្រកួតដើម្បិមានប្រាក់ចំណូលជាប្រចាំហើយកម្មវិធីប្រកួតនៅថោននេះគឺខ្ញុំចូលចិត្តនិងចង់ប្រកួតណាស់។
ចំណែកកីឡាករឆៃសារ៉ាដែលបានចាញ់មុតខ្លឹមខ្មៅតាំងតែពីវគ្គជម្រុះនោះនិយាយថាខ្ញុំចាញ់នៅតែមិនអស់ចិត្តពីព្រោះការវាយចេញជង្គង់និងស្នៀតទាត់បានល្អដូចគ្នា។យ៉ាងណាក៍ខ្ញុំនៅចង់ប្រកួតជាមួយគាត់ទៀតបើគេដាក់ឲ្យប្រកួតសងសិក។តាមប្រវត្តិប្រកួតខ្ញុំធ្លាប់ជួបប្រកួតជាមួយគាត់៦លើកខ្ញុំបានឈ្នះតែ២លើកនិងចាញ់៤លើក។ឆៃសារ៉ាបន្តថាប្រសិនបើការចាប់ឆ្នោតវគ្គដំបូងខ្ញុំមិនប៉ះប្រកួតជាមួយខ្លឹមខ្មៅទេនោះខ្ញុំអាចឈ្នះដៃគូផ្សេងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រមិនខាន។
ចំណែករិទ្ធប៊ុនម៉ោដែលឈ្នះកែវសំរិទ្ធហើយមកសន្លប់ក្រោមស្នៀតទាត់របស់មុតខ្លឹមខ្មៅនិយាយថាខ្ញុំចា្់គាត់អស់ចិត្តពីព្រោះគាត់ជើងចាស់មានបទពិសោធន៍ល្អទាត់ធ្ងន់នាំឲ្យខ្ញុំមិនអាចគេចផុតពីសន្លប់បានទេ៕
ជំនួបសងសឹកដណ្តើមប្រាក់លាន MasFight ឆៃសារ៉ា និងមុតខ្លឹមខ្មៅ
អ្នកប្រដាល់ជើងចាស់ មុត ខ្លឹមខ្មៅ មកពីក្លិបប្រដាល់មកុដរាជសីហ៍ត្រៀមខ្លួនប៉ះប្រកួតជាមួយអ្នកប្រដាល់ចំនួន ៣នាក់ទៀតមានកីឡាករ កែវ សំរិទ្ធ, រីទ្ធប៊ុន ម៉ៅ និងជើងចាស់វស្សា ឆៃ សារ៉ា ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ជាមួយគ្នានេះសម្រាប់ការប្រកួតដែលទាញការចាប់អារម្មណ៍ខ្លាំងបំផុតគឺវត្តមានកីឡាករជើងចាស់ពីររូប មុត ខ្លឹមខ្មៅ និងឆៃសារ៉ា មកពីក្លិបនាគរាជចតុមុខ ដែលធ្លាប់ប្រកួតគ្នាចំនួន ៥លើកកន្លងមកហើយសប្តាហ៍នេះអាចនឹងប៉ះគ្នាក្នុងកម្មវិធីដណ្តើមប្រាក់លានវគ្គផ្តាច់ព្រ័ត្រប្រសិនបើវគ្គជម្រុះឈ្នះដៃគូរៀងៗខ្លួននោះ។ តាមប្រវត្តិប្រកួតរបស់ មុតខ្លឹមខ្មៅ និងឆៃសារាសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈអន្តរជាតិជាច្រើន...
កីឡាកងទ័ពទទួលបានសម្ភារៈកីឡាតម្លៃ២៥ម៉ឺនដុល្លារពីក្រុមហ៊ុន ORIENT NOBLE ដើម្បីផលិតកីឡាករឆ្នើមៗដណ្តើមមេដាយជូនជាតិ
ក្រុមហ៊ុន ORIENT NOBLE Group បានផ្តល់សម្ភារៈកីឡាដែលមានតម្លៃ ២៥០០០០ដុល្លារ ដល់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទកាលពីប្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១។ ជាមួយគ្នានេះតំណាងក្រុមហ៊ុនបានអះងាងថាសម្ភារៈសម្រាប់ហ្វឹកហាត់កីឡាជាច្រើនមុខពីក្រុមហ៊ុន ORIENT NOBLE Group នេះដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាស្របបេលដែលមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទផលិតកីឡាករឆ្នើមបានល្អជាច្រើនប្រភេទដណ្តើមមេដាយជូនជាតិ។
លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និង ទទួលនោះដែលមានវត្តមានលោកតែម ម៉ឺនអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនិងមន្ត្រីក្រោមចំណុះផងដែរ។
លោកតែមម៉ឺនដែលមានតួនាទីច្រើនក្នុងកីឡាបានថ្លែងថា៖មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដែលជាស្ថាប័នគ្រប់គ្រងដឹកនាំនិងផលិតធនធានអត្តពលិកឆ្នើមចំណុះឲ្យក្រសួងការពារជាតិប៉ុន្តែគឺជាសេនាធិការមួយយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៍ដូចគណៈកម្មាធិការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍Cam sosoc...
ជិះកង់ ១៤ខែកុម្ភៈនៅក្រុងព្រះសីហនុបង្ហាញពីទេសចរណ៍ងើបឡើងវិញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងកម្មវិធីកីឡាជិះកង់ដើម្បីក្តីស្រឡាញ់ថា៖ការជួបជុំនិងចូលរួមក្នុងសកម្មភាពកីឡានិងទេសចរណ៍ថ្ងៃនេះបង្ហាញឲ្យឃើញនូវទេសចរណ៍ងើបឡើងវិញបន្ទាប់ពីកូវីដ១៩ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានល្អប្រសើរជាងប្រទេសដទៃ។
ជាមួយគ្នានេះអ្នករៀបចំព្រឹត្តិការណ៍ផ្ទាល់គឺលោកវ៉ាត់ចំរើនឲ្យដឹងថាជាគោលការណ៍សកលសកម្មភាពកីឡានិងទេសចរណ៍មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេពោលគឺផ្តល់ឲ្យគ្នាទៅវិញទៅមកខណៈដែលទ្រឹស្តីរបស់លោកវ៉ាត់ចំរើនអគ្គលេខាធិការNOCCបានអះអាងថា៖សកម្មភាពរបស់កីឡាជាផលិតផលរបស់ទេសចរណ៍។
ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានលោកបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។លោក គួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។លោកវ៉ាត់ចំរើនអ្នកគ្រប់គ្រងព្រឹត្តិការណ៍កីឡាផ្ទាល់ជាមួយសហព័ន្ធប្រណាំងកង់ប្រមទាំងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
លោករដ្ឋមន្ដ្រីថោងខុនបានចាត់ទុកថានេះគឺជាការចាប់ផ្ដើមឡើងវិញនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងព្រះសីហនុដែលជាទីក្រុងដែលទើបកែឆ្នៃបានល្អផ្លូវល្អ ក្រោយការដាក់ទុនវិនិយោគយ៉ាងច្រើនដើម្បីផ្សព្វផ្សាយ បង្កើនភាពទាក់ ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនមកកាន់តំបន់ឆ្នេរកម្ពុជា។លោកថោងខុនបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថាព្រឹត្តិការណ៍ថ្ងៃនេះទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ជាដមណាក់កាលឈានទៅធុំៗបាន។លោកបន្តថាទោះជាយ៉ាងណាយើងនៅតែ គោរពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិធាអាចនិយាយថាទេសចរណ៍ងើបឡើងវិញ ។លោកបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង...
ក្រុមខេត្តកែប កាត់តែតានតឹងជាងមុនក្នុងពានរង្វាន់សម្ដេចតេជោថ្នាក់ខេត្ត
ការរៀបចំយ៉ាងល្អ ជាពិសេសពីក្លិបកោះកុងអេហ្វស៊ី និងខេត្តព្រះសីហនុ ធ្វើឲ្យប្រធានក្រុមកែប ទេព សើហ្វីអ៊ី គិតថា ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២១នេះជាពិសេសវគ្គចែកពូលតែម្ដង កាន់តែតានតឹងខ្លាំងជាងមុន។
ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២០បង្ហាញការយល់ឃើញបែបនេះ “៖ក្រុមក្នុងពូលរបស់ខ្ញុំវិញមានឧបសគ្គខ្លាំង ព្រោះកោះកុងមានក្លិបកោះកុងតំណាងស្រាប់ ហើយព្រះសីហនុក៏បានប្រមាញ់កីឡាករល្អៗ អ៊ីចឹងវាជាឧបសគ្គក្នុងការប្រកួតនៅថ្ងៃខាងមុខ។”
ដោយសារតែមើលឃើញពីការប្រកួតប្រជែងខ្ពស់បែបនេះហើយ ខ្សែប្រយុទ្ធខាងលើមានក្ដីរំពឹងត្រឹម៥០ទៅ៦០ភាគរយប៉ុណ្ណោះក្នុងការការពារស្បែកជើងមាសថ្នាក់ខេត្ត។ យ៉ាងណា គេ និងសមាជិកឯទៀតនឹងប្រឹងប្រែងអស់ពីលទ្ធភាព។
ពាក់ព័ន្ធទៅនឹងការរៀបចំក្រុម...
សមាគមសណ្ឋាគារកម្ពុជាស្នើសុំកិច្ចសហការពីក្រសួងសុខាភិបាល
សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី...និងសមាជិកមួយចំនួន បានចូលសម្តែងការគួរសមធ្វើបទបង្ហាញពីស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ពិសេសផ្នែកសណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។
សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។
ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។...
ព្រឹត្ដិការណ៍«ប្រណាំងកង់ និងជិះកង់កម្សាន្តនៃក្ដីស្រលាញ់ ១៤ កុម្ភៈ»នឹងធ្វើនៅព្រះសីហនុ
មានស្ថាប័នធំចំនួន៣គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា,ក្រសួងទេសចរណ៍,រដ្ឋបាលសាលាខេត្តព្រះសីហនុព្រមទាំងសហព័ន្ធកីឡាទោចក្រយានបានបង្កើតព្រឹត្តិការណ៍កីឡាលក្ខណៈទេសចរណ៍មួយនាថ្ងៃអាទិត្យទី១៤កុម្ភៈឆ្នាំ២០២១ខាងមុខនេះ។ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍កំសាន្តនេះគឺមានបំណងឬជាមធ្យោបាយមួយ ក្នុងការផ្លាស់ប្ដូរទស្សនៈយុវវ័យនៅក្នុងថ្ងៃពិធីបុណ្យនៃសេចក្តីស្រឡាញ់ដែលពួកគេធ្លាប់ជ្រួលជ្រើមខុសពីខ្លឹមសារដើមនាំឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះដែលគេចាត់ទុកថាជាថ្ងៃ បុណ្យនៃសេចក្ដីស្រឡាញ់នោះស្ថាប័នខាងលើនេះនឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នៅតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុដើម្បីបង្ហាញពីសក្ដានុពលនិងសម្រស់ធម្មជាតិនៃឆ្នេរសមុទ្រខ្មែរជំនួសព្រឹត្តិការណ័ដែលយល់ខុសរឿងបុណ្យក្តីស្រឡាញ់ដែលមានប្រភពមកពីក្រៅប្រទេស។កម្មវិធីនេះជាលើកទី១ផ្តល់ជូនទាំងអ្នកជិះកង់អាជីពទាំងមិនអាជីពអាចចូលរួមជិះបានដោយសេរីក្នុងលក្ខណៈកីឡាទេសចរណ៍និងកំសាន្តជាមួយធម្មជាតិ។
លោកនូចំរើនអគ្គលេខាសហព័ន្ធបានប្រាប់ថា៖ចំពោះវិញ្ញាសាប្រកួតមានចំនួន៣ដែលដាក់ឲ្យជិះនោះមានវិញ្ញាសាទី១អ្នកជិះកង់អាជីពគឺអាចចូលរួមប្រណាំងកង់ភ្នំចម្ងាយ៤០គីឡូម៉ែត្រដែលការប្រណាំងនោះចាប់ផ្ដើមចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេររាមបន្តាប់មកត្រឡប់មកឆ្នេរអូឈើទាលវិញ។ទី២ប្រភេទFun Rideជិះកង់កំសាន្ដឆ្នេរសមុទ្រថ្មីចម្ងាយ២៥គីឡូម៉ែត្រដោយចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេរអូរត្រេះហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ទី៣Famly CoupleRide គឺការជិះកង់ជាក្រុមគ្រួសារនិងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រតាមផ្លូវក្នុងទីក្រុងថ្មីនិងឆ្នេរសមុទ្រមិនគិតពីថេរៈវេលា។លោកនូចំរើនបន្ថែមថា៖គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះរួចហើយចំនួនជិត១០០នាក់ដែលមានស្ថាប័នទាំង៤ខាងលើទទួលចុះឈ្មោះហើយតាមការព្យាករអាចមានអ្នកចូលរួមខ្ទង់២០០នាក់នៅពេលបិទការចុះឈ្មោះត្រឹមថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។
វ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា៖
នេះជាព្រឹត្តិការណ៍ថ្មីមួយបន្ថែមទៀតដែលមានស្ថាប័នក្រសួងទេសចរណ៍,NOCCសហព័ន្ធទោចក្រយាននិងរដ្ឋបាលព្រះសីហនុបានឯកភាពគ្នាបង្កើតឡើងក្នុងកោលបំណងកីឡានិងទ្េសចរណ៍ព្រមទាំងយកថ្ងៃ១៤កុម្ៈជាថ្ងៃក្តីក្រឡាញ់ឲ្យយុវជនបានក្រឡេកមកចាប់អារម្មណ៍កីឡានិងកំសាន្ត។កន្លងមកមានយុវវ័យមួយចំនួនបានយល់ច្រឡំថាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់គឺជាពេលដែលត្រូវលះបង់នូវព្រហ្មចារីយ៍ដល់គូស្នេហ៍របស់ខ្លួនដែលផ្ទុយពីការពិកនិងប៉ះបាល់ប្រពៃណីចាតិខ្មេរ។ពេលនេះក្រសួងទេសចរណ៍និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតប្រឹងប្រែងធ្វើសកម្មភាពកីឡាថ្មីៗមួយដើម្បីផ្លាស់ប្ដូរផ្នត់គំនិតឥរិយាបទដែលពួកគេយល់ច្រឡំកន្លងមក។លោកវ៉ាត់ចំរើនបន្ថែមថា៖ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រសម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពដោយផ្តោតទៅលើសណ្តាប់ធ្នាប់បរិស្ថានអនាម័យល្អស្របតាមការនែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អ៕