កីឡាករថៃ Superlek Kiatmoo9 ហ្វឹកហាត់ គ្មាន ពេលទំនេរត្រៀមជួប ចិត្រា លើ សង្វៀន ONE Championship

1194

កីឡាករប្រដាលថៃ Superlek Kiatmoo9 បាន ត្រៀម ខ្លួន រួច រាល់ សម្រាប់ ការ ឡើង ប្រកួត ជាមួយ កីឡាករ ឡៅ ចិត្រា ខណៈ ចិត្រាកំពុង ស្ថិត ក្នុង ភាព ស្រពិចស្រពិល ដោយ គ្រោះ ថ្នាក់ ចរាចរណ៍នៅឡើយ ។

កីឡាករល្បីដែល នឹង ចេញ មកពី សង្វៀន Muay Thai World Champion កំពុង ត្រៀម លក្ខណៈ ដើម្បី ឡើង មក ប្រកួត លើ សង្វៀន ONE Championship នៅ ថ្ងៃទី ១៦ ខែ កុម្ភៈនេះ ដោយ មាន ការ ហ្វឹកហាត់ត្រៀម គ្មាន ពេល ស្រាក់ ស្រាន្ដ ឡើយ ។

កីឡាករ Superlek Kiatmoo9 ដែល កំពុង ហ្វឹត ហាត់ គ្មាន ពេល ស្វាង ក្នុង ការ ត្រៀម ផ្ដួល កីឡាករ គុនខ្មែរ ឡៅ ចិត្រា (Lao Chetra) ក្នុង កម្រិត ប្រកួត Top Team លើ សង្វៀន ONE: CLASH OF LEGENDS នៅ ទីក្រុង បាំង កកប្រទេស ថៃ ។

កីឡាករប្រដាល់ថៃដែល នឹង ត្រូវ ឡើង ជួប ឡៅ ចិត្រា នេះ មាន ប្រវត្ដិ ជាកីឡាករ លំដាប់ ពិភពលោកល្បី ដែល ទទួល បាន ការ ហ្វឹក ហាត់ ជាច្រើន នាពេល កន្លង មក ។ បច្ចុប្បន្ន កីឡាករ Superlek Kiatmoo9 ទើប មាន វ័យ ២៣ឆ្នាំ ប៉ុណ្ណោះ ។

កីឡាករ Superlek Kiatmoo9 បាន ប្រាប់ថា មាន ការ ជឿជាក់ ចំពោះ ការ ប្រកួត លើក នេះ ខ្លាំងណាស់ ខណៈ សាច់ ញាត់ របស់ គេ ក៏បាន លើក ទឹក ចិត្ដ និង គ្រូ បង្វឹក បាន ហ្វឹក ហាត់ រូបគេ ជារៀង រាល់ ថ្ងៃ ផង ដែរ ។

ដោយឡែក កីឡាករ ឡៅ ចិត្រា ដែល ត្រូវ ប៉ះជាមួយ កីឡាករប្រដាល់ ថៃ កំពុង មាន ភាព ស្រពិច ស្រពិលបន្ទាប់ ពី គ្រោះ ថ្នាក់ ចរាចរណ៍ នាពេល ថ្មីៗនេះ ទោះជា ចិត្រា បាន ចេញ មក អះអាងថា មិន មាន បញ្ហា អ្វីក៏ដោយ ៕

Loading...