កីឡាករលំដាប់កំពូលរបស់កម្ពុជាឡៅ ចន្រ្ទា ស្ងាត់ៗចេញថត MV ជាមួយអ្នកចម្រៀង នាយម៉ាំ ក្នុងបទ «ក្រមុំរើសប្ដី» ដែលឃើញបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុក និង Youtube ហើយមានការចែករលែកតៗគ្នាជាច្រើន។

នៅក្នុងបទចម្រៀង «ក្រមុំរើសប្ដី» នេះគេឃើញអ្នកប្រដាល់ជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា សម្ដែងមួយឈុត គឺកំពុងរត់យកកម្លាំងស៊ុហ្វ ខណៈមានតួស្រីម្នាក់ទៀតរត់តាមពីក្រោយ។ បទចម្រៀងនេះច្រៀងដោយនាយ ម៉ាំ និង វិបុល និយាយអំពីនារីម្នាក់កំពុងពិបាកចិត្តដែលម្ដាយបង្ខំឲ្យរើសយកប្ដីម្នាក់។

បទចម្រៀង «ក្រមុំរើសប្ដី» បែបកំប្លែងនេះទើបនិងដាក់ Public ជាផ្លូវការនៅក្នុង Chanel Youtube របស់ CJ CAMBODTAR CHORD កាលពីថ្មីៗនៅថ្ងៃទី ១០ ខែមីនា ២០១៩ ៕
វីដេអូចម្រៀង ក្រមុំរើសប្ដី៖
Loading...