ភ្នំពេញ៖ កាលពីយប់ថ្ងៃអាទិត្យ ទី១ កញ្ញា ឆ្នាំ២០១៩ ការប្រកួតមិត្តអន្តរជាតិ ខ្មែរ-ថៃ ព្រឹត្តិការណ៍ «អ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន» នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា ចាន់ សំអាត បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រើក្បាច់ទាត់ជើងកីឡាករថៃ ភេត ឡាំស៊ីន បណ្ដាលឲ្យខូចជើងដល់ថ្នាក់ត្រូវគេសែងចុះពីសង្វៀន។
ការប្រកួតក្នុងព្រឹត្តិការណ៍នេះ កីឡាករថៃដែលឡើងមកប្រកួត មិនមែនជាកីឡាករអន់នោះទេ ដោយត្រូវគេឃើញសុទ្ធសឹងពេញដោយបច្ចេកទេស ជាពិសេសស្នៀតកែង និងកណ្ដាប់ដៃ។ ហើយកីឡាករកម្ពុជា ចាន់ សំអាត ត្រូវគេកត់សម្គាល់ថា ពិបាកចូលចុះណាស់ ដោយសារតែស្នៀតកែង និងម៉ាត់របស់ថៃ។
យ៉ាងណាមិញ គ្រាន់តែជួងបន្លឺឡើងក្នុងទឹក១ កីឡាករទាំងពីរចាប់ផ្ដើមឡើងកំដៅ ខណៈដែល ចាន់ សំអាត ប្ដូរយុទ្ធសាស្ត្រពីការវ៉ៃលើមកទាត់ជើងពេញៗទំហឹងវិញ។ ទាត់ត្រូវភ្លាមៗកីឡាករថៃ ហាក់ដូចជាមិនមានអាការៈឈឺចាប់អីនៅឡើយទេ ប៉ុន្តែក្នុងពេលសម្រាកឲ្យទឹក ស្រាប់តែជើង របស់កីឡាករ ភេត ឡាំស៊ីន ឡើងរឹងហើយប៉ោងក្រហម កីឡាករថៃបានសម្រេចចិត្តបោះបង់ ការប្រកួត និងត្រូវគេសែងចុះពីសង្វៀន ដោយសារតែជើងមិនអាចធ្វើចលនាបាន។
គួរបញ្ជាក់ថា កីឡាករថៃមិនមានបញ្ហាធ្ងន់ធ្ងរនោះទេក្រោយពេលក្រុមគ្រូពេទ្យ ចំណាយពេលសម្រួលសរសៃដែលឡើងប៉ោងឱ្យដូចប្រក្រតីឡើងវិញ៕
ទស្សនាវីដេអូខាងក្រោម៖
គូអន្តរជាតិ ចាន់ សំអាត 🇰🇭Vs🇹🇭 ភេត ឡាំស៊ីន
ទើបតែបានមួយទឹកកីឡាករ ភេត ឡាំស៊ីន ត្រូវអ្នកអោយទឹកបីចេញពីសង្វៀន..គូអន្តរជាតិ ចាន់ សំអាត 🇰🇭Vs🇹🇭 ភេត ឡាំស៊ីនប្រដាល់គុនខ្មែរអ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន ០១ ០៩ ២០១៩
Gepostet von The SEATV Sports HD am Sonntag, 1. September 2019