ជើងខ្លាំងលំដាប់ជួរមុខទម្ងន់៦០គីឡូក្រាម៤រូបនឹងប៉ះគ្នាដណ្តើមប្រាក់លានលើសង្វៀនថោនថ្ងៃអាទិត្យនេះ

177

ភ្នំពេញ៖ អ្នក ប្រដាល់ លំដាប់ ជួរ មុខ ក្នុង ទម្ងន់ ៦០ គីឡូក្រាម ចំនួន ៤ រូប មាន ឡូញ វណ្ឌី , ព្រឿង សុជាតិ , ទូច ដេវីត និង ធា វាសនា ត្រូវ បាន គណៈកម្មការ ផ្គូផ្គង ប្រចាំ សង្វៀន ថោន ដាក់ ឲ្យ ប្រកួត ដណ្តើម ប្រាក់ រង្វាន់ ចំនួន ៣, ៤ លាន រៀល នា យប់ ថ្ងៃ អាទិត្យ ខណៈ កន្លង មក សុជាតិ ធ្លាប់ ឈ្នះ ប្រាក់ លាន ម្តង ហើយ រីឯ ទូច ដេវីត និង ឡូញ វណ្ឌី ធ្លាប់ ធ្លាក់ ចេញ ពី កម្ម វិធី នេះ ដូច គ្នា។

លោក ឡុង វិបុល ជា គ្រូ បង្វឹក និង ឡូញ វណ្ឌី និយាយ ដូច គ្នា ថា វត្តមាន របស់ ព្រឿង សុជាតិ ទំនង មាន សមត្ថភាព ល្អ លំបាក ប្រកួត ជាង គេ បន្ទាប់ មក ទូច ដេវីត ដែល ល្អ កណ្តាប់ ដៃ និង កម្លាំង ស៊ូហ្វ ល្អ មិន ងាយ ស្រុត ចុះ គឺ ការ ប្រកួត នេះ លំបាក ខ្លាំង ។

ចំណែក លោក ធន់ សុភា គ្រូ បង្វឹក ព្រឿង សុជាតិ បាន ប្រាប់ ថា ៖  សុជាតិ ហាត់ ត្រៀម បាន ល្អ ហើយ ធ្លាប់ ទទួល បាន ជយលាភី ក្នុង កម្មវិធី ម្តង។ ចំណែក កីឡាករ ៣ នាក់ ត្រៀម ដាក់ ឲ្យ ចាប់ ឆ្នោត ប្រកួត គ្នា សប្តាហ៍ នេះ ខ្ញុំ គិត ថា ឡូញ វណ្ឌី និង ទូច ដេវីត លំបាក ប្រកួត ព្រោះ គេ មាន បច្ចេកទេស ប្រហាក់ ប្រហែល គ្នា អ៊ីចឹង ការ ចាញ់ ឬ ឈ្នះ សុទ្ធ តែ ប្រទាញ ប្រទង់ គ្នា លំបាក ខ្លាំង ណាស់ ប៉ុន្តែ បើ ប៉ះ ធា វាសនា ដូច ជា មិន សូវ ខ្វល់ ឡើយ ។

លោក បាន និយាយ បន្ថែម ថា៖ ទោះ ជា យ៉ាង ណា ខ្ញុំ ជា គ្រូ មាន ជំនឿ និង សង្ឃឹម ឈ្នះ ៧០ ភាគរយ គ្រាន់ តែ វា មាន លក្ខណៈ តានតឹង ។ រីឯ ព្រឿង សុជាតិ និយាយ ថា ៖ ខ្ញុំ រំពឹង ឈ្នះ ៨០ ភាគរយ ហើយ រវាង ឡូញ វណ្ឌី និង ទូច ដេវីដ ខ្ញុំ គិត ថា ដេវីត លំបាក ឈ្នះ ជាង ដោយសារ កណ្តាប់ ដៃ និង កម្លាំង វាយ ចេញ ខ្លាំង និង ធ្ងន់ៗ ណាស់ គឺ បើ គេច មិន ទាន់ អាច ស្រុត ចុះ តែ ម្តង។

ដោយ ឡែក លោក ម៉ាក់ សុខន គ្រូ បង្វឹក របស់ ធា វាសនា បាន ប្រាប់ ថា ៖  វាសនា មិន ធ្លាប់ ចូល ប្រកួត ដណ្តើម ប្រាក់ លាន នេះ ទេ ហើយ ខ្ញុំ មិន ហ៊ាន វាយ តម្លៃ មុន ឡើយ ព្រោះ កីឡាករ ៣ នាក់ ទៀត មាន សមត្ថភាព ខ្លាំង ល្បី គួរ សម ដែល សុទ្ធ តែ ជាកីឡាករ មាន កម្លាំង នៅ រឹងមាំ ថេរ ល្អ និង វ័យ ក្មេង ដូច គ្នា ។

លោក បន្ថែម ថា ៖ តាម ពិត ធា វាសនា ឡើង ប្រដាល់ យូរ គួរសម ដែរ ក្នុង ជំនាន់ ស្រករ គ្នា ហ្នឹង ប៉ុន្តែ មិន សូវ ល្បីល្បាញ ដោយ មិន ទាន់ មាន ឱកាស ចូល ប្រកួត នៅ ក្នុង កម្មវិធី ដណ្តើម ពាន ឬ ខ្សែ ក្រវាត់ ដូច គេ ។ យ៉ាង ណា ខ្ញុំ គិត ថា សង្ឃឹម មិន ច្រើន ទេ តែ ធានា ចូល វ៉ៃ អស់ ពី សមត្ថភាព ។

ចំពោះ ទូច ដេវីត និង គ្រូ បង្វឹក ក្លិប អរុណរះ កីឡា លោក អាត សំរិទ្ធ មិន អាច ទាក់ទង សម្ភាស បាន ទេ ប៉ុន លោក ជួប វុត្ថា អ្នក ផ្គូផ្គង ការ ប្រកួត នៅ សង្វៀន ថោន បាន អះអាង ថា៖ កីឡាករ ទាំង ៤ រូប ក្នុង ទម្ងន់ ៦០ គីឡូក្រាម នេះ ត្រូវ បាន សម្រិតសម្រាំង យ៉ាង ខ្លាំង ដោយ ខាង សង្វៀន យើង បាន ពិនិត្យ លើ ការ ប្រកួត ជាក់ ស្តែង ថ្មីៗ ដើម្បី ឲ្យ ការ ប្រកួត មាន ភាព ទាក់ទាញ និង ជា ការ ប្រកួត មិន មែន លំៗ យក លុយ ទេ គឺ គ្រប់ កីឡាករ នៅ សង្វៀន ថោន ត្រូវ តែ ប្រកួត អស់ ពី សមត្ថភាព ៕

Loading...