អ្នកលេងគុនខ្មែរ ធន់ អៀងឡៃ សម្រេចចិត្តឈប់ពីការងារសន្តិសុខមកចាប់អាជីពប្រដាល់

785

ភ្នំពេញៈ អ្នក លេង គុន ខ្មែរ ធន់ អៀងឡៃ ការ សម្រេច ចិត្ត ឈប់ ពី ការងារ សន្តិសុខ ងាក មក ចាប់ ប្រដាល់ វិញ នេះ គឺ ត្រឹមត្រូវ តែ ម្ដង ព្រោះ ប្រាក់ ចំណូល ខុស គ្នា ឆ្ងាយ និង ជា អាជីព ដែល ខ្លួន ស្រឡាញ់ ផង ដែរ។

អៀងឡៃ បាន ឲ្យ ដឹង ថា កាល ពី ៣ឆ្នាំ មុន នេះ ធ្វើ ជា សន្តិសុខ បាន ប្រាក់ខែ ត្រឹម ១២០ -១៤០ ដុល្លារ ប៉ុណ្ណោះ ចំណែកជីវភាព គ្រួសារក៏លំបាក ដែរព្រោះ ចំណូល បាន បន្តិចបន្តួច ប៉ុន្តែ បន្ទាប់ ពី ចាប់ អាជីព ថ្មី នេះ ហាក់ ប្រសើរ ជាង មុន ឆ្ងាយ។

អ្នក ប្រដាល់ វ័យ ២២ឆ្នាំ រូប នេះ ប ន្ថែម ថា ប្រាក់ ចំណូល បាន ពី ប្រដាល់ ច្រើន គួរសម ក្នុង មួយ ខែ បើ ឡើង ប្រកួត ២-៣ ដង ឬ បាន វ៉ៃ បរទេស ខ្លះ ទៀត នោះ អាច បាន ថវិកា ចន្លោះ ៣០០-៤០០ ដុល្លារ។

កីឡាករ រូបនេះ ថា ៖«ការ សម្រេច ចិត្ត ចាប់ អាជីព ប្រដាល់ នេះ គឺ ជា រឿង ត្រឹមត្រូវ សម្រាប់ រូប គេ ហើយ ខ្ញុំ នឹង ខំប្រឹងប្រែង បន្តទៀត ដើម្បី ឲ្យ មាន កេរ្តិ៍ឈ្មោះល្បីជាង នេះ»។

គួរ ម្លឹកថា ធន់ អៀងឡៃ ជា សិស្ស គុន នៅ សមាគម កីឡា ក្រសួង ការពារ ជាតិ កូន សិស្ស លោ គ្រូ ធន់ សុភា បច្ចុប្បន្ន នេះ អ្នក ប្រដាល់ រូប នេះ កំពុង លេង ពាន រង្វាន់ TV5 ឈាន ដល់ វគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ហើយ៕

 

ប្រភពៈ sabay

Loading...