
កីឡាករគុនខ្មែរ និងគុនមចម្រុះ ខុន ស៊ីចាន់ នឹងវិលចូលសង្វៀន ONE Championship ជាថ្មីម្ដងទៀតនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ក្នុងកម្មវិធី ONE: MASTERS OF FATE នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយត្រូវប៉ះកីឡាករឥណ្ឌា Roshan Mainam។
ខុន ស៊ីចាន់ មកពីក្លឹប Phnom Penh MMA ដែលមានគ្រូបង្វឹកគឺលោក Alan Mccune ធ្លាប់ប្រកួតក្បាច់គុនចម្រុះនៅសង្វៀន ONE ៣ដង ដោយឈ្នះ ១ដង និងចាញ់ ២ដង។ ប្រកួតចុងក្រោយ ស៊ីចាន់ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលពីខែកុម្ភៈ ឆ្នាំ២០១៩។
ចំណែក Roshan Mainam គឺជាជើងឯកចំបាប់ឥណ្ឌា តែមិនដែលធ្លាប់ប្រកួតនៅសង្វៀន ONE នោះទេ។ បច្ចុប្បន្ន Roshan កំពុងហ្វឹកហាត់នៅក្លឹប Evolve MMA ប្រទេសសិង្ហបុរី។
ក្រៅពីនេះមានគូជាច្រើនទៀតដែលត្រូវប្រកួតក្នុងកម្មវិធី ONE: MASTERS OF FATE មានដូចខាងក្រោម៖
– Joshua Pacio (ហ្វីលីពីន) ប្រកួតការពារខ្សែក្រវាត់ ONE: Strawweight World Championship ទល់នឹងមិត្តរួមជាតិ Rene Catalan
– Eduard Folayang (ហ្វីលីពីន) vs. Amarsanaa Tsogookhuu (ម៉ុងហ្គោលី) – គុនមចម្រុះ
– Stamp Fairtex (ថៃ) vs. Bi Nguyen (វៀតណាម-អាមេរិក) – គុនមចម្រុះ
– Sangmanee Sathian MuayThai (ថៃ) vs. Azize Hlali (បារាំង) – គុនថៃ
– Geje Eustaquio (ហ្វីលីពីន) vs. Toni Tauru (ហ្វាំងឡង់) – គុនមចម្រុះ
– Alma Juniku (អូស្រ្ដាលី) vs. Anne Line Hogstad (ន័រវែស) – គុនថៃ
– Yoshitaka Naito (ជប៉ុន) vs. Pongsiri Mitsatit (ថៃ) – គុនមចម្រុះ
– Han Zi Hao (ចិន) vs. Kongsak PK. Saenchaimuaythaigym (ថៃ) – គុនថៃ
– Jae Woong Kim (កូរ៉េខាងត្បូង) vs. Emilio Urrutia (អាមេរិក) – គុនមចម្រុះ
– Tukkatatong Petpayathai (ថៃ) vs. Hiroaki Suzuki (ជប៉ុន) – គុនថៃ
– Kim Kyu Sung (កូរ៉េខាងត្បូង) vs. Akihiro Fujisawa (ជប៉ុន) – គុនមចម្រុះ