ប្រដាល់គុនខ្មែរមានតែសង្វៀន CNC និង បាយ័ននៅមានការប្រកួត

96

ការប្រ​កួត​ប្រដាល់​គុន​ខ្មែរ​ចុង​សប្តាហ៍​ក្នុង​ពេលប្រឈម​ទៅ​នឹង​ហានិភ័យ​ បញ្ហា​ឆ្លង​កូវីដ​១៩​ នោះ​សង្វៀន​ប្រដាល់​មាន​ការ​ប្រ​កួត​ផ្សាយ​ផ្ទាល់​តាម​កញ្ចាក់​ទូរទស្សន៍​ប៉ុណ្ណាោះដើម្បីកាត់​បន្ថយ​ការរីករាលដាលនៃជំងឺនេះ។​

កាល​ពី​សប្តាហ៍​មុន​សង្វៀន​ហង្ស​មាស​ត្រូវ​បាន​ផ្អាក​ហើយ​បណ្តោះ​អាសន្ន​ចំនួន​ពីរ​សប្តាហ៍ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ហើយ​សប្តាហ៍​នេះ​សង្វៀន​ថោន​បាន​ផ្អាក​មួយ​សប្តាហ៍​ផង​ដែរ​បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​ម្នាក់​គឺ​លិក​ហាក់​សុខ​ហេង​រក​ឃើញ​លទ្ធផល​វិជ្ជាមាន​។​

ជា​មួយ​គ្នា​នេះ​ដើម្បី​ចូល​រួម​និង​ការពារ​ជា​មួយ​រាជ​រដ្ឋាភិបាល​ក៍​ដូច​ក្រសួង​ជំនាញ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រីក​រាល​ដាល់​សង្វៀន​ថោន​បាន​ប្រកាស​ផ្អាក​មួយ​សប្តហ៍​សិន​។​

គិត​ត្រឹម​សប្តាហ៍​​នេះ​គឺ​នៅ​សល់​តែ​សង្វៀន​ពីរ​ទៀត​តែ​ប៉ុណ្ណោះ​គឺ​សង្វៀន​CNC ​និង​សង្វៀន​បាយ័ន​ដែល​សរុប​មាន​៩​កម្ម​វិធី​បន្ត​នៅ​ឡើយ​មិន​ទាន់​ប្រាកដ​ថា​ផ្អាក​នៅ​ពេល​ណា​ឬ​មាន​ជំនាញ​អាច​គ្រប់​គ្រង​ទប់​ទល់​បញ្ហា​រាល​ដាល​នៃ​ជម្ងឺ​ឆ្លង​កូវីដ១៩​នេះ​បាន​ដូច​ម្តេច​ទេ​?​​។​

សង្វៀន​CNC​នៅ​សល់​ការ​ប្រ​កួត​សៅរ៍​អាទិត្យ​ដែល​មាន​កម្ម​វិធី​ចំនួន​៤​មាន​ប្រាក់​លាន​ខារ៉ាបាវ​,ស្រាបៀរ​ម៉ាទ្រីត​,ស្រាអឡិច​ហ្សង់​និង​ប្រដាល់​គោជល់​ដែល​សរុប​កីឡាករ​ត្រូវ​ប្រ​កួត​មាន​ចំនួន​១៩​គូ​ស្មើ​នឹង​៣៨​នាក់​មិន​ទាន់​គិត​ចំនួន​គ្រូ​បង្វឹក​អ្នក​ឲ្យ​ទឹក​ឬ​មន្ត្រី​បច្ចេកទេស​គណៈកម្មការ​ដែល​បំរើ​ការ​ប្រ​កួត​នោះ​ឡើយ​។​

ចំណែក​សង្វៀន​បាយ័ន​នៅ​កម្ម​វិធី​សុក្រ​សៅរ៍​និង​អាទិត្យ​មាន​៥​កម្មវិធី​ប្រដាល់​គូបូតា​​,ប្រដាល់​ឆាំ​ពាន​,ប្រដាល់​ស៊ុបពែ​វិស្គី​,ប្រដាល់​វើក​និង​ប្រដាល់​ខារ៉ាបាវ​ដែល​សរុប​កីឡាករ​មាន​ចំនួន​២៧​គូ​ស្មើ​នឹង​៥៤​នាក់​ដោយ​មិន​ទាន់​បូក​បញ្ជូល​គ្រូ​បង្វឹក​អ្នក​ឲ្យ​ទឹក​ឬ​មន្ត្រី​បច្ចេកទេស​គណៈកម្មការ​ដែល​បំរើ​ការ​ប្រ​កួត​នោះ​ឡើយ​ខណៈ​ដែល​សរុប​កីឡាករ​ដែល​មាន​ឈ្មោះ​ត្រៀម​ប្រ​កួត​ទាំង​ពីរ​សង្វៀន​នៅ​ចុង​សប្តាហ៍​នេះ​មាន​ចំនួន​ជាង​៩0​នាក់​។​​

លោក​ជួប​វុត្ថា​អ្នក​ផ្គូ​ផ្គង​សង្វៀន​ថោន​ប្រាប់​ថា​៖​សង្វៀន​ថោង​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំនួន​១​សប្តាហ៍​សិន​យ៉ាង​មិច​យ៉ាង​ម៉ា​និង​ជូន​ដំណឹង​ជា​ថ្មី​តាម​ការ​ណែ​នាំ​របស់​ថ្នាក់​ដឹក​នាំ​និង​ស្ថាប័ន​ជំនាញ​។​

លោក​ឧត្តម​សេនីយ៍​ឯក​តែម​ម៉ឺន​ប្រធាន​សហព័ន្ធ​ប្រ​ដាល់​គុន​ខ្មែរ​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​កីឡាកង​យោធពល​ខេមរភូមិន​មាន​ប្រសាសន៍​ថា​៖​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ​ខ្ញុំ​ទទួល​បាន​ថា​នៅ​មាន​សង្វៀន​ប្រដាល់​ចំនួន​ពីរ​គឺ​ស៊ី​អិន​ស៊ី​និង​បាយ័ន​នៅ​ប្រ​កួត​។​

ជា​មួយ​គ្នា​នេះ​ខ្ញុំ​បាន​ជម្រុញ​ឲ្យ​ខាង​គ្រូពេទ្យ​ប្រចាំ​សហព័ន្ធ​និង​ខាង​ស្ថានីយ៍​និមួយៗ​ខិត​ខំ​រក្សា​អនាម័យ​តាម​បទ​បញ្ជា​របស់​ក្រ​សួង​សុខា​ភិបាល​ក្នុង​នោះ​មាន​លាង​ដៃ​រក្សា​គម្លាត​និង​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

លោក​ តែម​ ម៉ឺន​បាន​បន្ថែម​ថា​៖​យើង​មិន​អាច​ព្យាករ​ឬ​ទស្សន៍​ទាយ​សន្និដ្ឋាន​ថា​សង្វៀន​ទាំង​ពីរ​នេះ​បន្ត​ឬ​ផ្អាក​សិន​នៅ​ពេល​ណា​ទេ​ពី​ព្រោះ​នៅ​លើ​ភាព​ជាក់​ស្តែង​និង​ការ​ណែ​នាំ​របស់​ក្រុម​អ្នក​ជំនាញ​។​

ចំពោះ​ស្ថាន​ភាព​ទូ​ទៅ​ក្រៅ​ពី​នេះ​លោក​តែម​ម៉ឺន​បាន​បញ្ជាក់​ថា​៖​ក្រុម​អត្តពលិក​ជម្រើស​ជាតិ​គុន​ខ្មែរ​រួម​ទាំង​គ្រូ​បង្វឹក​ឬ​មន្ត្រី​ពាក់​ព័ន្ធ​បាន​ចាក់​វ៉ាក់​សាំង​រួច​រាល់​អស់​ហើយ​។​បន្ថែម​ពី​លើ​នេះ​កីឡាករ​មន្ត្រី​បច្ចេកទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សង្វៀន​ហង្ស​មាស​និង​សង្វៀន​ថោន​កំពុង​តែ​យក​សំណាក​ទៅ​ពិនិត្យ​ហើយ​ពួក​គាត់​មួយ​ចំនួន​មិន​ទាន់​រក​ឃើញ​មេរោគ​ជា​វិជ្ជមាន​នៅ​ឡើយ​តែ​កំពុង​ដាក់​ឲ្យ​ពួក​គាត់​នៅ​ធ្វើ​ចត្តាឡី​ស័ក្ក​ចំនួន​១៤​ថ្ងៃ​សិន​។​«យ៉ាង​ណា​ក្តី​សម្រាប់​កីឡាករ​ឬ​មន្ត្រី​សហព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ​មិន​ទាន់​មាន​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​នៅ​ឡើយ​ទេ​»​។​

គួរ​រម្លឹក​បញ្ជាក់​ថា​៖​កន្លង​មក​មាន​សង្វៀន​ប្រដាល់​យ៉ាង​តិច​៥​ស្ថានីយ៍​មាន​ការ​ប្រ​កួត​ចុង​សប្តាហ៍​មាន​ដូច​ជា​CNC ​TV5 PNN ​Town ​នៅ​រាជ​ធានី​និង​ខេត្ត​បាត់​ដំបង​មួយ​ទៀត​ដែល​សរុប​មាន​ជា​មធ្យម​១៥​កម្ម​វិធី​ប្រ​កួត​មាន​កីឡាករ​ប្រហែល​ខ្ទង់​១៥០​នាក់​ឡើង​ទៅ​ចូល​រួម ​ប្រ​កួត​ក្នុង​មួយ​សប្តាហ៍​ដោយ​មិន​ទានើ​គិត​ពី​គ្រូ​បង្វឹក​អ្នក​ឲ្យ​ទឹក​ឬ​គណៈ​កម្មការ​នៅ​ឡើយ​៕​​​

Loading...