កូវីដ-១៩ធ្វើឱ្យសហព័ន្ធប្រដាល់គុនខ្មែរប្រកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរគ្រប់សង្វៀន២សប្តាហ៍

251

ក្រោយការផ្ទុះជាថ្មីនៃជម្ងឺឆ្លងកូវីដ-១៩ប៉ុន្មានថ្ងៃថ្មីៗនេះសកម្មភាពជួបជុំត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ជាមួយគ្នានេះក្នុងការប្រកួតប្រដាល់គុនខ្មែរដែលមានសង្វៀនចំនួន៦ដែលសរុបការប្រកួតចំនួនយ៉ាងតិច១៦លើកដែលមានជំនួបជុំមនុស្សច្រើនគួរឲ្យកត់សម្គាល់។កាលពីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២០សហព័ន្ធប្រដាល់គុនខ្មែរនិងដៃគូសហការបានសម្រេចផ្គាកការប្រកួតចំនួនចំនួនពីរសប្តាហ៍ពោលគឺពីថ្ងៃ១ដល់ថ្ងៃទី១៥ធ្នូឆ្នាំ២០២០ខាងមុខ។

លោកឧត្តមសេនិយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយកិច្ចប្រជុំថា៖យើងតម្រូវឲ្យផ្អាកការប្រកួតចំនួនពីរសប្តាហ៍សិនគឺតាមការនែនាំនិងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលនិងលិខិតណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០។លោកតែមម៉ឺនបន្ថែមថា៖ខ្ញុំបានប្រជុំឯកភាពជាមួយភាគីពាក់ព័ន្ធនិងបានចេញសេចក្តីជូនដំណឹងគឺផ្គាកការប្រកួតចំនួនពីរសប្តាហ៍រហូតដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ដើម្បីរង់ចាំបទបញ្ជារឬការនែនាំជាថ្មី។ក្នុងនោះសហព័ន្ធចេញសេចក្តីជូនដំណឹងទៅអគ្គនាយកទូរទស្សន៍ដែលមានការប្រកួតប្រចាំសប្តាហ៍និងលិខិតមួយទៀតជូនទៅសមាគមប្រដាល់គុនខ្មែរក្រសួង,រាជធានីនិងខេត្តដើម្បីជ្រាបជាពត៌មាន។

បើនិយាយពីជំនួបប្រកួតក្នុងសកម្មភាពប្រកួតប្រដាល់វិញក្នុងមួយសប្តាហ៍មានទូរទស្សន៍ចំនួន៦ផ្សាយផ្ទាល់រាលចុងសប្តាហ៍ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យគឺមានសង្វៀនបាយ័នចំនួន៦កម្មវិធីក្នុងមួយសប្តាហ៍សង្វៀនCBSចំនួន៥កម្មវិធីក្នុងមួយសប្តាហ៍ក្រៅពីនេះមានមួយកម្មវិធីដូចជាសង្វៀនថោនសង្វ[នPNN សង្វៀនTv5សង្វៀនឯកភ្នំខេត្តបាត់ដំបងនៃសង្វៀនETV ។កម្មវិធីប្រកួតយ៉ាងតិច១៥លើកក្នុងមួយសប្តាហ៍ហើយមួយលើកៗយ៉ាងតិចមានកីឡាករ៥គូស្មើនឹង១០នាក់ហើយបើគិតសរុបមួយសប្តាហ៍មានចំនួន១៥លើកយ៉ាងតិចមានកីឡាករ១៥០នាក់ទៅហើយ។បន្ថែមលើសពីមានចៅក្រមគណៈកម្មការរៀបចំមួយលើកមិនតិចជាង៣០នាក់ដែលសរុបទៅក្នុងមួយសប្តាហ៍ខ្ទង់៤៥០នាក់ដែលជួបគ្នាវិលជុំដោយមិនទាន់គិតដល់ក្រុមខាងស្ពនស័រផ្នែកពាណិជ្ជកម្មឬអ្នកនាំកីឡាករនិងអ្នកឲ្យទឹកផង។

លោកគ្រូពេទ្យប្រចាំសង្វៀនសុំមិនឲ្យបញ្ចេញឈ្មោះប្រាប់ថា៖តាមខ្ញុំយល់គួរតែផ្អាកសិននឹងហើយពីព្រោះការជួបជុំរបស់កីឡាករមុននឹងក្រោយការប្រកួតរវាងកីឡាករនិងគ្រូពេទ្យ, អាជ្ញាកណ្តាលគឺនៅជិតកីឡាករជាងគេហើយកីឡាករប៉ះជាមួយកីឡាករគឺគម្លាតពីគ្នាយ៉ាងដូចម្តេចក៍ជួបហានិភ័យខ្ពស់ដែរ។ ប្រភពដដែលបានបន្ថែមថា៖ ប្រសិនមាននរណាម្នាក់មានផ្ទុកកូវីដ១៩គឺងាយនឹងឆ្លងបន្តគ្នាដែលលំបាកប៉ាន់ស្មានឬទប់ស្កាត់បាន៕

Loading...