ឃីម បូរ៉ា ឈ្នះខ្សែក្រវាត់ និងប្រាក់ ៥០០០ដុល្លារ ស្វាគមន៍ឆ្នាំថ្មី

222
កីឡាករ ឃីម បូរ៉ា និង កីឡាករ ឃីម ឌីម៉ា

ភ្នំពេញ៖ ខ្សែក្រវាត់គោជល់ទម្ងន់ ៦០គីឡូក្រាម ត្រូវធ្លាក់ទៅលើកីឡាករ ឃីម បូរ៉ា មក ពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃអាទិត្យនៅសង្វៀន CNC ក្នុងកម្មវីធីគោជល់ បន្ទាប់ពីឈ្នះពិន្ទុកីឡាករ ម៉ឺន មេឃា មកពីក្លិបអេភូថងកីឡា ក្នុងពិន្ទុ ៤ទល់១ អមដោយទឹកប្រាក់ចំនួន ៥០០០ដុល្លារអាមេរិកផងដែរ។ នេះជាជ័យលាភីថ្មីមួយបន្ថែមទៀតនាដើមឆ្នាំ២០២១ ដែល ឃីម បូរ៉ា បានរកចំណូលបានតាមអាជីពប្រដាល់គុនខ្មែរបានកាក់កបទ្រទ្រង់ជីវភាពបានល្អដោយមិនត្អូញត្អែពីខ្វះខាត។

បើរម្លឹកពីប្រវត្តិប្រកួតដែល ឃីមបូរ៉ា ប្រកួតឈ្នះក្នុងមួយរយៈពេលចុងក្រោយនេះគួរឲ្យកត់សម្គាល់គឺប្រកួតឈ្នះកីឡាករល្បីៗដូចជា ឈុត សេរីវ៉ាន់ថង, ពុទ្ធ សំបូរ, តាញ់ មករា,លីភា,សុខសាវិន, ឡុង ជិន, សោម វិឆិ័យ,សៀវ ង៉ុយ ជាដើម ប៉ុន្តែក្នុងអំឡុងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះឈ្នះម៉ឺន មេឃា ក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានលក្ខណៈស្វិតស្វាញផងដែរ។

នៅក្នុងត្រកូល ឃីម ដែលមានលោកឪពុកបង្កើតជាគ្រូបង្វឹកផ្ទាល់និងមានបងប្អូនប្រុសចំនួន ៣នាក់ មាន ឃីម ឌីម៉ា ឃីម ប៉ូរ៉ា និងប្អូនប្រុសពៅ ឃីម ឌីម៉ៃ ត្រូវបានបង្វឹកនឹងចាប់យកអាជីពជាអ្នកប្រដាល់គុនខ្មែរដែលឆ្នើមលំដាប់ជួរមុខនិងរកប្រាក់បានដោយកម្លាំងនិងបច្ចេកទេសប្រកួតនិងមានជីវភាពល្អប្រសើរទៀតផងគឺមានលោកហេងប៊ុនឃីមជាឪពុក។

ឃីម បូរ៉ា បាននិយាយក្រោយពេលប្រកួតថា៖គិតមកដល់ពេលនេះខ្ញុំទើបតែឈ្នះបានខ្សែក្រវាត់ចំនួនពីរស្ថាប័នតែប៉ុណ្ណោះក្នុងទម្ងន់ ៦០គីឡូក្រាម ដូចគ្នាគឺខ្សែក្រវាត់ស្រាបៀរកម្ពុជាកាលពីដើមឆ្នាំ២០២០ និងខ្សែក្រវាត់គោជល់នេះតែម្តងនៅដើមឆ្នាំ២០២១ ដោយមិនគិតពីឈ្នះពានឬប្រាក់រង្វាន់នោះទេ។ ឃឹមបូរ៉ាបន្តថាប្រាក់រង្វាន់ចំនួន៥០០០ដុល្លារដែលទទួលបាននេះគឺដើម្បីដោះស្រាយជីវភាពក្នុងគ្រួសាររបស់ខ្ញុំគឺខ្ញុំមានប្រពន្ធ និងកូនប្រុសអាយុ ៤ឆ្នាំ និងមានប្រពន្ធកំពង់មានទម្ងន់ទៀត។ តាមរយមុខរបរប្រដាល់ខ្ញុំកសាងបានសង្គមគ្រួសារមានដីមានផ្ទះមានម៉ូតូនិងរយន្តប្រើប្រាស់ព្រមទាំងមានជីវភាពល្អប្រសើរមិនជំពាក់គេនោះទេ។ សម្រាប់កម្មវិធីខាងមុខខ្ញុំនៅតែត្រៀមហ្វឹកហាត់ឲ្យល្អដើម្បីប្រកួតតាមកម្មវិធីដែលលោកឪពុកខ្ញុំបានរៀបចំឲ្យ។

ទាក់ទងទៅនឹងសំណួរថាតើនៅថ្ងៃបន្តបន្ទាប់មានកិច្ចសន្យាប្រកួតជាមួយសង្វៀនណាទេ? ឃីម បូរ៉ា ប្រាប់ថានៅថ្ងៃទី២៤ខែមករាឆ្នាំ២០២១ នេះខ្ញុំបានទទួលប្រកួតជាមួយជើងខ្លាំងម្នាក់ទៀតគឺកីឡាករ អេលីត ចំរើន មកពីនាយកដ្ឋានអង្គរក្សនៅសង្វៀនកភ្នំខេត្តបាត់ដំបងជាគូមិត្តភាព។ «ខ្ញុំបារម្ភខ្លាំងចំពោះកីឡាករ អេលីត ចំរើន គេខ្លាំងហើយមិនធ្លាប់ជួបប្រកួតគ្នា។គេធ្លាប់គ្រប់គ្រងខ្សែក្រវាត់ចំនួន៣ផងដែរ»។យ៉ាងណាក៍ខ្ញុំត្រូវហ្វឹកហាត់បន្តដើម្បីត្រៀមប្រកួតក្នុងកម្មវិធីជាច្រើនបន្តទៀតប៉ុន្តែមិនទាន់ចុះកិច្ចសន្យានៅឡើយ៕

Loading...