លោកខៀវ សាម៉េត ជាប់ជាប្រធានថ្មីនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)

348

សៀមរាប៖ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) លោក ខៀវ សាម៉េត ត្រូវបានសមាជិកមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ថ្មីសម្រាប់អាណត្តិ២០១៩-២០២៣។ ការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី២៦ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានអះអាងឱ្យដឹងថា ការជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ថ្មីសម្រាប់អាណត្តិ២០១៩-២០២៣នេះ បានធ្វើឱ្យលោកខៀវ សាម៉េត ក្លាយជាប្រជាជនកម្ពុជាទីមួយដែលត្រូវបានបោះឆ្នោតតែងតាំងនូវតំណែងដ៏ធំក្នុងវិស័យកីឡាករបាល់ទាត់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍បានជ្រើសរើសខេត្តសៀមរាបនៃប្រទេសកម្ពុជា ធ្វើជាកន្លែងរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនប្រចាំឆ្នាំ២០១៩នេះ។  មហាសន្និបាតប្រចាំឆ្នាំនេះ ក៏មានការចូលរួមពីលោកសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕

Loading...