អបអរ​! ខាន់ ចេសា ផ្ដួល​ម្ចាស់​ផ្ទះ​ហ្វីលីពីនដណ្ដើម​មេដាយមាសឱ្យកម្ពុជា១គ្រឿងទៀត

807

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែ​ង​នូ​វ​​​ការកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជីតស៊ូ ដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ដែ​ល​បា​នបន្ថែមមេដាយមាសឱ្យកម្ពុជា១គ្រឿងទៀត បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ​ហ្វីលីពី​​ន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលី​ពី​ននោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ​បា​ន​សរសេរថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជីតស៊ូដ៏ឆ្នើម របស់កម្ពុជា ខាន់ ចេ​សា បានបន្ថែមមេដាយមាសឱ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយក ឈ្នះកីឡាការិនី​ម្ចា​ស់​ផ្ទះហ្វីលីពីន មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅ​ទី​ក្រុ​ង Clark ប្រទេសហ្វីលីពីន។ សម្ដេចតេជោក៏សូមជូនពរកីឡាករ កីឡា​ការិនីកម្ពុជា បន្តឈ្នះមេដាយមាស នៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕

khan-jassa-beat-home-philippines-to-win-another-gold-medal

កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា កញ្ញា ខាន់ ចេសា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់កីឡាការិនីវៀតណាម និងសិង្ហបុរី ដោយលទ្ធផល ១០០-០ពិន្ទុ និង១៨-០ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានឱ្យដឹងពីប្រទេសហ្វីលីពីនថា កីឡាការិនីកូនកាត់អាមេរិក កញ្ញា ខាន់ ចេសា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ដោយរង់ចាំការប្រកួតគ្នារវាងកីឡាការិនីហ្វីលីពិន និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា កញ្ញា ខាន់ ចេសា ប្រកួតលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម ដែលជាវិញ្ញាសាកីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ ធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨៕

Loading...