រដ្ឋ​បាល​ខេត្តកែបដាក់ឱសានវាទឲ្យអាជីវកររុះរើតូបលក់ដូរនៅតាមឆ្នេរចេញត្រឹម​​មុន​ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ​នេះ

245

កែបៈ សំណង់តូបធ្វើអាជីវកម្មលក់ដូ របស់ប្រជាពលរដ្ឋតាមបណ្តោយឆ្នេរសមុទ្រ ខេត្ដកែប ត្រូវបានអាជ្ញាធរបញ្ជាឲ្យរុះរើចេញឲ្យជាបន្ទាន់មុនថ្ងៃទី១៥ ខែវិច្ឆិកាខាង​មុខនេះ​។ នេះបើយោង​តាម​ការ​ដាក់​បទ​បញ្ជារបស់​លោក​អភិថ្មី​នៃ​បាល​ខេត្ដនេះ​។ ​

យ៉ាងណាក៍ដោយវិធានការនេះត្រូវបានគេមើលឃើញថា ទំនងជាអណត្តិថ្មីក្នុងការគ្រប់គ្រងរបស់លោក សោម ពិសិដ្ឋជាអភិបាលខេត្ត ទើបតែឡើងកាន់តំណែងថ្មីក្នុងរយៈពេលខ្លីចង់ធ្វើអ្វីម៉្យាងឲ្យលេចមុខ ខណៈប្រភពពីខេត្តទម្លាយឲ្យដឹងថាសេចក្តីសម្រេចបែបនេះអាច​នឹងប៉ះពាល់ដល់​ជីវភាពប្រជាពលរដ្ឋដែល​ប្រក​របរ​លក់ដូរនៅទីតាំង​នេះជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​។

ប្រភពពីខេត្តដដែល​បញ្ជាក់ថា​ បទ​បញ្ជា​បន្ថែម​របស់​លោក​អភិបាល​ខេត្ដ​នេះ ក្រោយ​ពី​រដ្ឋ​បាល​ខេត្ដ​ធ្លាប់​បាន​ប្រកាសឲ្យក្រុម​អាជីវករ​នៅទីនោះ រុះរើចេញជាច្រើនលើកដើម្បីថែរក្សាបរិស្ថាន និងសោភ័ណ្ឌភាពឆ្នេរសមុទ្រនោះ។ ដូច្នេះ​ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទឲ្យអាជីវករទាំងនោះរុះរើចេញឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិការឆ្នាំ២០២០ជាកំហិតពោលគឺក្រោយថ្ងៃឈប់សម្រាកអបអរសាទរព្រះរាជពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្របច្ចប្បន្ននិងពិធីបុណ្យអំទូក បណ្តតប្រទីប អកអំបុក និងសំពះព្រះខែ។

លោកសោមពិសិដ្ឋអភិបាលខេត្តកែបបានកោះហៅអាជីវករដែលមានទីតាំងលក់ដូរតាមបណ្តោយឆ្នេរសមុទ្រកែប មកជួបប្រជុំជាមួយមន្ត្រីអាជ្ញាធរនារសៀលថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០ដើម្បីជាការសម្រេចចុងក្រោយ។

យោងតាមឱសានវាទខាងលើ អភិបាលខេត្តកែប បានដាក់បញ្ជាទៅលោកស្រីអភិបាលក្រុងកែប និងមន្រ្តីជំនាញពាក់ព័ន្ធយ៉ាងម៉ឺងម៉ាត់ គឺត្រូវចាត់វិធានការណ៍ក្តៅ ដោយតម្រូវឲ្យអាជីវករទាំងអស់ត្រូវតែរុះរើសំណង់រំលោភទីតាំងសាធារណៈរបស់រដ្ឋចេញឲ្យអស់  ។

ឆ្លើយតបនឹងបទបញ្ជានេះ លោកស្រី ទិត្យ សុខា អភិបាលក្រុងកែប បានសម្រេចកំណត់ថ្ងៃឲ្យបណ្តាអាជីវករជាម្ចាស់តូបទាំងអស់ ត្រូវរុះរើចេញ និង សម្អាតទីតាំងទាំងនោះ ដូចវិលរកសភាពដើមវិញ ឲ្យបានមុនថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០២០ ។ប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនគោរពតាមទៀត អាជ្ញាធរនឹងចុះទៅរុះរើ ដោយម្ចាស់ទីតាំងត្រូវបង់ថ្លៃនៃការរុះរើជូនអាជ្ញាធរ ហើយអាជ្ញាធរមិនធានានូវការខូចខាតទ្រព្យសម្បត្តិទាំងនោះឡើយ ។

គេមើលឃើញថា នេះជាលើកដំបូងហើយ ដែលអាជ្ញាធរខេត្តកែប កំពង់ធ្វើអ្វីមួយដែលប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋជាអាជីវករដោយទទួលការរិះគន់ពីមហាជនផងដែរ។ប្រសិនបើសំណង់អាជីវកម្មនេះខុសច្បាប់តើថ្នាក់ដឹកនាំខេត្តកែបមុនៗខុសច្បាប់ដែរឬដែលមិនចាត់ការបញ្តេចអាជីវករនោះ?។ប្រជាពលរដ្ឋបានត្អូញត្អែថា៖អភិបាលថ្មីលោកសោមពិសិដ្ឋទើបតែឡើងមកកាន់តំណែងជាអភិបាលទើបតែប៉ុន្មានខែសោះពលរដ្ឋចាប់ផ្តើមភ័យព្រួយចំពោះគោលការអភិវឌ្ឋដែលនាំឲ្យប៉ះពាល់ដល់ភាពជីវភាពឬរំខានដល់ពលរដ្ឋយើង។

ប្រភពពត៌មានពីខេត្តកែបបង្ហើយឲ្យដឹងថា៖សេចក្តីសម្រេចមួយចំនួនរបស់អភិបាលខេត្តកែបជំនាន់មុនៗត្រូវបានលោកសោមពិសិដ្ឋមិនត្រូវចិត្តនិងមានគម្រោងលុបចោល។ប្រភពដដែលឲ្យដឹងបន្ថែមថា៖លោកចៅហ្វាយខេត្តថ្មីមានគម្រោងពិនិត្យរឿងទាំងឡាយណាដែលលោកអភិបាលខេត្តមុនៗសម្រហើយលោកមិនពេញចិត្តគឺត្រូវលប់ចោលខណៈដែលប្លង់ឬអចលនៈទ្រព្យដូចជាដីធ្លីមួយចំនួនដែលមានប្លង់ចេញយ៉ាងត្រឹមត្រូវនោះក៍កំពង់ជាប់ក្នុងការបង្កររឿងដើម្បីធ្វើឲ្យរឿងមួយគួរឲ្យភ័យខ្លាច។

ជុំវិញបញ្ហានេះគេកំពុងតែតាមដានការសម្រេចរបស់ខេត្តកែបតើមានលក្ខណៈអភិវឌ្ឍឲ្យរាស្ត្រទទួលផលលំបាកវេទនាដើម្បីប្រយោជជាតិឬដើម្បីអ្វីមួយ?ខណៈដែលអភិបាលមុនៗហេតុអ្វីក៍មិនចាត់ការបើខុសច្បាប់នោះ។មន្ត្រីសាលាខេត្តមិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ៕

Loading...