ស្ងាត់ៗលេចមុខកីឡាករ កែវ រំចង់ ក្នុង​ភាពយន្ត​ខ្នាតធំមួយ​!

1476

រឿង ”បំណុល​ឈាម​អ្នក​ប្រយុទ្ធ” គឺ​ជា​សាច់​រឿង​បែប​វាយតប់​ថ្មី​របស់​ផលិតកម្ម បាដិហារ្យ​ភាពយន្ត​ ដោយ​នៅ​ក្នុង​នោះ ស្រាប់​តែ​លេខ​មុខអ្នកប្រដាល់​ក្បាច់​គុនខ្មែរ កែវ រំចង់ ចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះដែរ។ បើ​តាម​លោក ស៊ុម ភារិន ផលិតករ និង​ជា​ចាងហ្វាង ​ផលិតកម្ម បាដិហារ្យ​ភាពយន្ត បាននិយាយ​ថា ដោយ​សារ​តែ​​លោក​ចង់​ផ្លាស់​ប្ដូរ​រសជាតិ​សម្រាប់ ​ទស្សនិកជន ដោយ​ភាគ​ច្រើន​មាន​តែ​រឿង​កំប្លែង ខ្មោច និង​ស្នេហា​ជា​ដើម ទើប​លោក​សម្រេចចិត្ត​​ផលិត​ស្នាដៃ​នេះ​ឡើង​មក។

លោកបានបន្ថែមថា តាម​រយៈ​រឿង​នេះ លោក​ក៏​ចង់​ជួយ​លើក​កម្ពស់ក្បាច់​គុ​បូរាណ​ខ្មែរ​ ផង​ដែរ ទើប​លោក​ជ្រើសយកកីឡាករ  កែវ រំចង់ ដែល​ជា​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ ធ្វើជាតួអង្គ​​គ្រូ​ល្បុក្កតោ​គឺ​លោក ឆន ចាន់​វីរៈ។

គួររំលឹកថា ភាពយន្ត​រឿង ”បំណុល​ឈាម​អ្នក​ប្រយុទ្ធ” គឺ​ជា​ស្នាដៃ​ទី៧​ ហើយ​របស់​ផលិតកម្ម បាដិហារ្យ​ភាពយន្ត។​ ស្នាដៃ​នេះ​នឹង​ដាក់​បញ្ចាំង​ផ្លូវ​ការ​តាម​រោង​ភាពយន្ត​នានា​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​តទៅ​ហើយ៕

តោះទស្សនា​វីដេអូ Trailer ទាំង​អស់​គ្នា!

Loading...