
ប៊ុលហ្គារី៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ ITF ។
ការសម្រេចជ្រើសរើសលោក កែវ រ៉េមី ធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិនេះ បានធ្វើឡើងស្របពេលដែលលោកបានដឹកនាំគណៈប្រតិភូតេក្វាន់ដូកម្ពុជា ចូលរួមបើកមហាសន្និបាតលើកទី២៧ នៃព្រឹតិ្តការណ៍តេក្វាន់ដូពិភពលោក ប្រទេសប៊ុលហ្គារី នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ។
ការប្រកួតកីឡាតេក្វាន់ដូពិភពលោក World ITF Taekwon-do Championship ដែលចាប់ផ្តើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ។
ការប្រកួតកីឡាតេក្វាន់ដូ មានបណ្ដាប្រទេសចូលរួមចំនួន ៧៤ អត្តពលិកតេក្វាន់ដូ ITF ជម្រើសជាតិ ១៧នាក់ មាន កីឡាករិនី ២នាក់ (ពីកម្ពុជា) ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕