កំពង់ស្ពឺ-ណាហ្គា បង្កើនក្ដីរំពឹងដណ្ដើមពាន លីគបាល់ទាត់នារី ២០២០​ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៣

137
Kampong Speu-Naga raises hopes of winning Women's Football League 2020 after beating Preah Khan Reach Svay Rieng 5-3
Kampong Speu-Naga raises hopes of winning Women’s Football League 2020 after beating Preah Khan Reach Svay Rieng 5-3

ក្រុមបុត្រសម្ព័ន្ធរបស់ក្លិបណាហ្គាវើលដ៏ មានក្ដីរំពឹងកាន់តែខ្ពស់ក្នុងការប្រជែងពាន ក្រោយយកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ៥-៣ ក្នុងការប្រកួតជម្រើសជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០២០។

ការប្រកួតដ៏ជក់ចិត្តនៅទីលានវិទ្យាល័យកំពង់ស្ពឺកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមនារីព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន។ បន្ទាប់មកក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ ព្យាយាមវាយបករហូតរកបាន ៥គ្រាប់វិញ ខណៈក្រុមភ្ញៀវរកបាន ១គ្រាប់បន្ថែមប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ យកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៣។

Kampong Speu-Naga raises hopes of winning Women's Football League 2020 after beating Preah Khan Reach Svay Rieng 5-3
Kampong Speu-Naga raises hopes of winning Women’s Football League 2020 after beating Preah Khan Reach Svay Rieng 5-3

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុ ក្រោយយកឈ្នះ ២ប្រកួតជាប់គ្នា ខណៈប្រកួតដំបូង ពួកគេបានយកឈ្នះក្រុមនារីកងយោធពលខេមរភូមិន្ទ ១៩-០ ស្របពេលក្រុមនារីព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខរៀងទី៨ និងមាន ១ពិន្ទុ លើក្រុមបឹងកេត និងក្រុមនារីកងយោធពលខេមរភូមិន្ទ ដែលបន្ដចាញ់ក្នុងការប្រកួតទី២ ដូចគ្នា៕

Loading...