កីឡាករ​ហ្វីលីពីនកាន់​ខែក្រវាត់​លំដាប់​ពិភពលោក​បាត់​បង់​ខ្សែក្រវាត់​ពេល​ប្រកួត​ជាមួយ​កីឡាករជប៉ុន​នៅ ONE Championship

679

កីឡាករ​ប្រដាល់​សាកល​ហ្វីលីពីន ដែល​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក​របស់​ស្ថាប័ន ONE Championship ដល់​​ទៅ ៥ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នោះ បាន​របូត​អស់​មួយ​ហើយ ក្រោយ​កីឡាករ Joshua Pacio ប្រកួត​ចាញ់​កីឡាករ​ជប៉ុន Yosuke Saruta នៅក្នុង​កម្មវិធី ONE: ETERNAL GLORY នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន​នេះ ។

Joshua ជា​កីឡាករ​ហ្វីលីពីន​មួយរូប ក្នុងចំណោម​កីឡាករ​ហ្វីលីពីន ៥រូប ដែល​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ដ៏​ធំជាងគេ​បំផុត​មួយ​នេះ។

នៅក្នុង​ការប្រកួត​ការពារ​ខ្សែក្រវាត់ ONE Strawweight World Champion នេះ Joshua បាន​តតាំង​នឹង Saruta បាន​ពេញ ៥ទឹក ប៉ុន្តែ​ត្រូវ​ចាញ់​ដោយ​ពិន្ទុ​មិន​ឯក​ច្ឆ័​ន្ធ (១ ទល់នឹង ២)។

សូមបញ្ជាក់ថា កីឡាករ​ហ្វីលីពីន ៤រូប​ទៀត ដែល​កំពុង​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក​នៅ ONE Championship រួមមាន៖ Brandon Vera (Heavyweight), Eduard Folayang (Lightweight), Kevin Belingon (Bantamweight) និង Geje Eustaquio (Flyweight)៕

Loading...