U-15 កម្ពុជា ប៉ះ​ម្ចាស់ផ្ទះ​ចិន បើក​ឆាក​ពាន Jinshan Cup 2019 យប់នេះ

540

សៀងហៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៥ឆ្នាំ (U-15) នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ U-15 ចិន ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ Jinshan Cup (Shanghai Jinshan International Youth Football Championship 2019) នាវេលាម៉ោង ៦:៤៥នាទីយប់នេះ ម៉ោងនៅកម្ពុជា នៅទីក្រុងសៀងហៃ ប្រទេសចិន។

គួរដឹងថា ក្រុមជម្រើសជាតិ U-15 កម្ពុជា បានធ្វើដំណើរទៅប្រទេសចិនកាលពីយប់ឈានចូលថ្ងៃទី២០ ខែសីហាម្សិលមិញ ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិខាងលើ ដោយស្ថិតក្នុង B ជាមួយគូប្រជែង ២ក្រុមប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិ U-15 ថៃ ប្រកាសដកខ្លួន គឺក្រុមជម្រើសជាតិ U-15 ចិន និងក្រុមយុវជន U-15 ប៊ែលហ្ស៊ិក។

ចំពោះព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍន៍បាល់ទាត់យុវជន និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងបណ្ដាប្រទេសចូលរួម និងម្ចាស់ផ្ទះចិនផងដែរ។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែសីហា ដោយមាន ១២ ក្រុមមកពី ៧ ប្រទេសចូលរួម៕

Loading...