កីឡាករជម្រើសជាតិកម្ពុជាខាងផ្នែកកីឡាម៉ូតូទឹក (Jet Ski) សាលី អ៊ូមើត បានឈ្នះមេដាយមាសពិភពលោក នៅក្នុងការប្រកួតព្រឹត្តិការណ៍ Thai Airways International Jet Ski World Cup 2019 នៅខេត្ត Pattaya ប្រទេសថៃ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា – Watercraft Federation of Cambodia ។
គួរឲ្យដឹងដែរថា សាលី អ៊ូមើត ក៏ជាម្ចាស់មេដាយមាសរបស់កម្ពុជា ប្រភេទកីឡាម៉ូតូទឹក (Jet Ski) ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ផងដែរ៕
Loading...