James ចេញពី Real Madrid ទៅចូលរួមជាមួយ Everton ក្នុងតម្លៃ ២០លានផោន

148

ក្លិបបាល់ទាត់លីគកំពូលអង់គ្លេស Everton បានចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពី Real Madrid ក្នុងតម្លៃខ្លួន ២០លានផោន។ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបយក្ស Real Madrid ក្នុងឆ្នាំ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីល ហើយក៏បានជួយឲ្យ Real ឈ្នះពាន LaLiga និង UEFA Champions League បានម្ដងផងដែរ។

James បាននិយាយក្រោយពីហត្ថលេខា ២ឆ្នាំនៅ Goodison Park ថា ខ្ញុំពិតជារីករាយណាស់ដែលបាននៅក្លិបដ៏អស្ចារ្យនេះដែលជាក្លិបមួយមានប្រវត្ដិសាស្ដ្រច្រើនហើយនៅទីនេះជាមួយអ្នកចាត់ការម្នាក់ដែលស្គាល់ខ្ញុំច្បាស់តាំងពីនៅធ្វេីឲ្យ Real Madrid ជាមួយគ្នា៕

Loading...