ជំនួបសងសឹកដ៏អស្ចារ្យ! អេលីត ចំរើន VS. វ៉ាន់ វឿន នឹងកើតឡើងនៅសប្ដាហ៍នេះ

336

សប្ដាហ៍ទី៧ នៃការប្រកួតម៉ារ៉ាតុន កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE និងដណ្ដើមប្រាក់រង្វាន់ ២លាន ៦សែនរៀល ភីអិនអិន បានជ្រើសយកជើងខ្លាំងកម្រិតមធ្យម ទម្ងន់ ៤៨គីឡូក្រាម ៤រូប មកប្រជែងគ្នាដណ្ដើមពាន ម៉ារ៉ាតុន និងប្រាក់លាន នាថ្ងៃអាទិត្យ ទី ២៣ សីហា ខាងមុននេះ។

អ្នកស្នងគុនខ្មែរ វ័យក្មេងគីឡូស្រាលមកពីទិសបួនផ្សេងគ្នានេះរួមមាន កីឡាករគុនខ្មែរសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ធន់ វិស្ណុ, កូសិស្សក្លិប ខ្លារខិនមានរិទ្ធិ ឡុង អាឆើត, សិស្សគុនក្លិប និរោធមានជ័យ ឯម កាកា និង អ្នកប្រដាល់មកពីនាគរាជចតុមុខ ប៊ន ពន្លឹក។

មិនត្រឹមតែប៉ុណ្ណោះ ភីអិនអិន បានរៀបចំជំនួបសងសឹកដ៏អស្ចារ្យ ដែលជាការប្រកួតលើកទី២ រវាងម្ចាស់ខ្សែក្រវាត់មាស អេលីត ចំរើន ត្រូវតទល់នឹងគូប្រកួតចាស់ វ៉ាន់ វឿន និងគូមិត្តភាពរវាង ពេជ្រ ម្ទេសខ្មាំង គូប្រកួតជាមួយ អេលីត ឡុងឡី ផងដែរ៕

ប្រភព៖ ភីអិនអិន

Loading...